ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងរដូវកាលនៃ ជំងឺផ្តាសាយកាន់តែធ្ងន់ធ្ងរនៅក្នុងឆ្នាំនេះ ស្របពេលជាមួយនឹង ការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ និងការកើនឡើងនៃ ករណីឆ្លងមេរោគផ្លូវដង្ហើម ហៅកាត់ថា (RSV)។
យោងតាមទិន្នន័យចុងក្រោយបំផុត ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ហៅថា (CDC) បានឱ្យដឹងថា ជំងឺផ្តាសាយបានកើតឡើងខ្លាំង កាលពីដើមឆ្នាំនេះ ដែលបណ្តាលឱ្យមានការសម្រាក និងព្យាបាលនៅមន្ទីរពេទ្យកាន់តែច្រើន នៅត្រង់ចំណុចនេះក្នុងរដូវកាលនេះ ជាងក្នុងទសវត្សរ៍កន្លងមក ។
យោងតាមមជ្ឈមណ្ឌល CDC បានឱ្យដឹងថា តំបន់ភាគអាគ្នេយ៍ និងភាគកណ្តាលនៃប្រទេសនេះ បានរាយការណ៍ពីកម្រិតនៃ ជំងឺផ្តាសាយខ្ពស់បំផុត ។
ខាង CDC បានប៉ាន់ប្រមាណថា រហូតមកដល់ពេលនេះ មានជំងឺគ្រុនផ្តាសាយយ៉ាងតិច ៨៨០.០០០នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦.៩០០នាក់ និងមនុស្សស្លាប់មានចំនួន ៣៦០នាក់ ដោយសារជំងឺផ្តាសាយ នៅទូទាំងប្រទេស ។
យោងតាមមជ្ឈមណ្ឌល CDC បានឱ្យដឹងថា ការស្លាប់របស់កុមារដែលទាក់ទង នឹងជំងឺគ្រុនផ្តាសាយជាលើកដំបូង នៃរដូវកាលនេះត្រូវបានគេរាយការណ៍ នៅក្នុងសប្តាហ៍ដែលបញ្ចប់ នៅថ្ងៃទីត្រឹមថ្ងៃទី២២ ខែតុលា ។
មជ្ឈមណ្ឌល CDC បានណែនាំថា មនុស្សគ្រប់រូបដែលមាន អាយុចាប់ពី ៦ខែឡើងទៅ ត្រូវចាក់វ៉ាក់សាំងការពារ ជំងឺគ្រុនផ្តាសាយជារៀងរាល់ឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា