ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងរៀបចំផែនការ កែលំអសមត្ថភាពមីស៊ីល ដើម្បីស្ទាក់ចាប់អាវុធ ដែលមានល្បឿនលឿនជាងសំឡេង

បរទេស៖ សារព័ត៌មាន Kyodo News បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសជប៉ុនកំពុងរៀបចំផែនការ រៀបចំឡើងវិញ នូវកាំជ្រួចពីដីទៅអាកាស ដែលមានស្រាប់មួយចំនួនរបស់ខ្លួន ដើម្បីស្ទាក់ចាប់អាវុធ ដែលមានល្បឿនលឿនជាងសំឡេង ដោយលើកឡើងថា ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីបង្កើន “សមត្ថភាពវាយប្រហារ” របស់ទីក្រុងតូក្យូក្នុងទសវត្សរ៍ក្រោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោធាជប៉ុនសង្ឃឹមថា នឹងបញ្ចប់ការធ្វើឱ្យប្រសើរឡើង ដល់មីស៊ីលរយៈចម្ងាយមធ្យម Type-03 របស់ខ្លួន ហើយដាក់គំរូថ្មីនេះ ទៅក្នុងការផលិតទ្រង់ទ្រាយធំ នៅឆ្នាំ២០២៩ , នេះបើយោងតាមការចេញផ្សាយ ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ដែលដឹងពីបញ្ហានេះ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពបានបន្ថែមថា ការរចនាឡើងវិញនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ “ការការពារដែនអាកាស និងមីស៊ីលដ៏ទូលំទូលាយ” របស់ប្រទេសជប៉ុន ហើយនឹងត្រូវបានគេរាយការណ៍ថា នឹងត្រូវបានគូសបញ្ជាក់ នៅក្នុងយុទ្ធសាស្រ្តសន្តិសុខជាតិ ដែលបានកែសម្រួល ដែលនឹងត្រូវចេញផ្សាយមុនដំណាច់ឆ្នាំនេះ។

រចនា និងផលិតដោយក្រុមហ៊ុន Mitsubishi វេទិកា Type-03 SAM បានចូលបម្រើក្នុងកងកម្លាំងស្វ័យការពារជប៉ុន (JFSDF) ក្នុងឆ្នាំ ២០០៣ ហើយបច្ចុប្បន្នមានចម្ងាយ ប្រតិបត្តិការប្រហែល ៥០ គីឡូម៉ែត្រ (៣១ ម៉ាយ) ៕ ប្រែសម្រួលៈ ណៃ តុលា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023