បាលី៖ លោក Ma Jun សហប្រធាននៃ ក្រុមការងារហិរញ្ញវត្ថុនិរន្តរភាព G20 (SFWG) បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ប្រទេសចិនសម្រេចបាននូវវឌ្ឍនភាព យ៉ាងច្រើនក្នុងការផ្តល់ដំណោះស្រាយ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងជំរុញការផ្លាស់ប្តូរថាមពលបៃតង ជាសកលក្រោមក្របខណ្ឌ ក្រុមប្រទេសទាំង២០ (G20)។
លោក Ma ដែលជានាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងនិរន្តរភាព ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានលើកឡើងថា ដើម្បីទប់ទល់នឹងការ ប្រែប្រួលអាកាសធាតុ និងបង្កើនប្រសិទ្ធភាពថាមពល ប្រទេសចិនបានឈានទៅមុខ ជាបឋមក្នុងការកសាង ប្រព័ន្ធហិរញ្ញវត្ថុបៃតង។
នៅឆ្នាំ២០១៦ នៅពេលដែលកាន់តំណែងជាប្រធាន G20 បង្វិលប្រទេសចិន បានណែនាំហិរញ្ញវត្ថុបៃតងទៅក្នុងរបៀបវារៈ G20 ជាលើកដំបូង។ នៅឆ្នាំ២០២១ ប្រទេសចិន និងប្រទេសដទៃទៀតបានរួមគ្នា បង្កើតផែនទីបង្ហាញផ្លូវហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព G20 ដោយផ្តល់នូវការណែនាំសំខាន់ៗ សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីដោះស្រាយ ការប្រែប្រួលអាកាសធាតុ។
ប្រធានបទ “Recover Together, Recover Stronger” កិច្ចប្រជុំកំពូលក្រុមទី១៧ នៃប្រទេសង ២០ នឹងប្រព្រឹត្តទៅពីថ្ងៃអង្គារ ដល់ថ្ងៃពុធនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយផ្តោតលើបញ្ហាអាទិភាពចំនួនបី រួមទាំងការផ្លាស់ប្តូរថាមពល ប្រកបដោយនិរន្តរភាព ។
ព្រឹត្តិការណ៍នេះទំនងជាបានឃើញ ការយល់ព្រមដោយមេដឹកនាំ G20 នៃក្របខ័ណ្ឌហិរញ្ញវត្ថុអន្តរកាល ដែលត្រូវបានបង្កើតឡើងដោយ SFWG ដើម្បីគាំទ្រដល់ក្រុមហ៊ុន និងសកម្មភាពទាំងនោះ ដែលមិនទាន់ត្រូវបានកំណត់ថា ជា “បៃតង” ប៉ុន្តែកំពុងត្រូវការថវិកា សម្រាប់ការផ្លាស់ប្តូរថាមពលស្អាត របស់ពួកគេ ៕
ប្រែសម្រួល ឈូក បូរ៉ា