ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្សី ពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនឹងមេដឹកនាំ សហភាពអារ៉ាប់រួម

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Vladimir Putin និងប្រធានាធិបតីសហភាពអារ៉ាប់រួមSheikh Mohamed bin Zayed Al Nahyan បានការពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

យោងតាមការសេចក្តីប្រកាសដោយវិមានក្រមឡាំង បានបញ្ជាក់ថាមេដឹកនាំទាំងពីរ បានចូលរួមនៅក្នុងកម្មវិធីដែលត្រូវបានរៀបចឡើង ក្នុងគោលបំណងលើកកំពស់ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងគ្នាដែល ក្នុងនោះរួមមានទាំងវិស័យដឹកជញ្ជូន វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យថាមពលផងជាពិសេស។

នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរ ក៏បានលើកឡើងផងអំពីប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរដែលភាគីទាំងពីរ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំរបស់ OPEC+ ដែលជាយន្តការមួយក្នុងការធានា ឲ្យបាននូវស្ថេរភាពសម្រាប់ទីផ្សារប្រេងរបស់ពិភពលោក។

ប្រធានាធិបតីទាំងពីរក៏បានយល់ស្របគ្នាដែរ ទៅលើការប៉ុនប៉ង របស់បណ្តាប្រទេសលោកខាងលិចមួយចំនួន ក្នុងការដាក់កំហិតប្រឆាំង នឹងទីផ្សារលើតម្លៃប្រេងឆៅរបស់រុស្ស៊ី ដែលផ្ទុយនឹងគោលការណ៍ពាណិជ្ជកម្មពិភពលោក៕ ប្រែសម្រួល៖ស៊ុនលី

To Top