ព័ត៌មានអន្តរជាតិ

UN៖ ចំនួនប្រជាជនអារ៉ាប់ ប្រមាណ១៣០លាននាក់ ស្ថិតក្នុងភាពក្រីក្រ

បេរ៉ូត៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ថា ផ្ទែកតាមការស្ទង់មតិដែលចេញផ្សាយ ដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីខាងលិច ហៅកាត់ (ESCWA) កាលពីថ្ងៃសុក្រ បានឲ្យដឹងថា ភាពក្រីក្រប៉ះពាល់ដល់ ១/៣ នៃចំនួនប្រជាជនក្នុងតំបន់អារ៉ាប់ ដោយមិនរាប់បញ្ចូលក្រុមប្រឹក្សា សហប្រតិបត្តិការឈូងសមុទ្រ ហៅកាត់ (GCC) នៅក្នុងប្រទេស និងលីប៊ី ឡើយ ។

ករណីនេះត្រូវបានគេដាក់ឈ្មោះថា “ការស្ទង់មតិនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អារ៉ាប់” គណៈកម្មាធិការបានឲ្យដឹងថា “ភាពក្រីក្រដែលត្រូវបានវាស់វែង ប្រឆាំងនឹងបន្ទាត់នៃភាពក្រីក្រជាតិបានកើនឡើងដល់១៣០លាននាក់ នៅក្នុងប្រទេសអារ៉ាប់” ។

ការស្ទង់មតិនេះត្រូវបានគេរំពឹងថា នឹងមានការកើនឡើងបន្ថែមទៀតនៃកម្រិតនៃភាពក្រីក្រ ក្នុងរយៈពេល២ឆ្នាំខាងមុខ ដោយឈានដល់៣៦ភាគរយ នៃចំនួនប្រជាជននៅឆ្នាំ២០២៤ ។

លើសពីនេះទៅទៀត តំបន់អារ៉ាប់បានចុះបញ្ជីអត្រាអ្នកអត់ការងារធ្វើខ្ពស់បំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២២ ត្រឹម១២ភាគរយ ។ ការស្ទង់មតិបានឲ្យដឹងថា វាអាចនឹងមានការថយចុះបន្តិចក្នុងឆ្នាំ២០២៣ មកត្រឹម១១,៧ភាគរយ ដោយសារកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ ។

គេរំពឹងថា សេដ្ឋកិច្ចក្នុងតំបន់នឹងកើនឡើង៤,៥ភាគរយនៅឆ្នាំ២០២៣ និង៣,៤ ភាគរយនៅឆ្នាំ២០២៤ ៕

To Top