ព័ត៌មានអន្តរជាតិ

អ្នកបុគ្គលរូបណា នឹងក្លាយជាអ្នកមានជាងគេបំផុត ចាប់ពីឆ្នាំ២០២៣?

បរទេស៖ វាមានភាពច្របូកច្របល់នៅឆ្នាំ២០២២ សម្រាប់អ្នកមានបំផុតនៅលើភពផែនដី ជាមួយនឹងកំពូលអ្នកមានបំផុតទាំង ១០ នៅលើសន្ទស្សន៍មហាសេដ្ឋី Bloomberg ដែលបញ្ចប់ឆ្នាំជាមួយនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដែលសរុបជាទឹកប្រាក់សរុបចំនួនជាថ ៣៥៩ ពាន់លានដុល្លារ ដែលអូសបន្លាយដោយភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចលំដាប់ថ្នាក់ពិភពលោក។

នៅទូទាំងពិភពលោក មហាសេដ្ឋីលើពិភពលោក បានខាតបង់ជិត ២ពាន់ពាន់លានដុល្លាររួមគ្នាក្នុងឆ្នាំ២០២២ នេះបើយោងតាមទស្សនាវដ្តី Forbes ។

ភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ច – រួមផ្សំដោយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន អតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើង – បានបង្កើនភាពប្រែប្រួលនៅក្នុងទីផ្សារ ហិរញ្ញវត្ថុពិភពលោក ដែលបានធ្លាក់ចូលទៅក្នុងទឹកដីខ្លាឃ្មុំ ទឹកកកកាលពីដើមឆ្នាំនេះ បន្ទាប់ពីការកើនឡើងរយៈពេល ១៣ឆ្នាំ។

អ្នកចាញ់ធំបំផុតគឺស្ថាបនិក Tesla និងជាម្ចាស់ Twitter ថ្មីលោក Elon Musk ដែលបានបាត់បង់ ១៣៨ ពាន់លានដុល្លារពីទ្រព្យសម្បត្តិសុទ្ធរបស់គាត់ក្នុងឆ្នាំ២០២២ ស្ទើរតែស្មើនឹងផលិតផលក្នុងស្រុក សរុបរបស់ប្រទេសហុងគ្រីមួយ ហើយបានបាត់បង់តំណែងរបស់លោកជាអ្នកមានបំផុត នៅលើពិភពលោក សម្រាប់  ជាលើកដំបូងក្នុងរយៈពេល ១៤ខែ។

ឥឡូវនេះជាប់ចំណាត់ថ្នាក់ ជាមហាសេដ្ឋីលំដាប់ទីពីររបស់ពិភពលោក គឺលោក Musk ដែលមានអាយុ ៥១ ឆ្នាំបានបាត់បង់តំណែងកំពូលទៅលោក Bernard Arnault ប្រធានក្រុមហ៊ុនប្រណីតរបស់បារាំង LVMH កាលពីថ្ងៃទី១២ ខែធ្នូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top