បរទេស៖យោងតាមការបញ្ជាក់ដោយ អ្នកនាំពាក្យរបស់រដ្ឋាភិបាលទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បិត៍ម្សិលមិញនេះ បាន ឲ្យដឹងថាបារាំង នឹងធ្វើការផ្គត់ផ្កត់អាវុធ ជារថក្រោះធុនស្រាលផលិតក្នុងស្រុក AMX-10 ជាច្រើនគ្រឿង ទៅឲ្យបរទេស អ៊ុយក្រែន ក្រោយការពិភាក្សា ចុងក្រោយ។
ដំណឹងនៃការផ្គត់ផ្គង់អាវុធថ្មីនេះ ត្រូវបានធ្វើឡើងតាមសំណើរ របស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelenksy និងនៅក្រោយពេលដែលលោកបានជួប ពិភាក្សានិងលំអិតអំពីកិច្ចការងារនេះជាមួយ នឹង
ប្រធានាធិបតីបារាំង Emmanuel Macron នាពេលកន្លងមក។
ទោះបីជាយ៉ាងណាក្តីគ្មានប្រភពណាមួយបានអះអាង អំពីចំនួនដែលបារាំងនឹងធ្វើការផ្កត់ផ្គង់ឲ្យអ៊ុយក្រែន នោះដែរ ប៉ុន្តែបញ្ជាក់ថានេះគឺជាលើកដំបូងហើយដែលរថក្រោះ របស់អឺរ៉ុប ត្រូវបានផ្តល់ទៅឲ្យកងកម្លាំងយោធារបស់ ប្រទេស
អ៊ុយក្រែនគិតចាប់តាំងតែពីពេល ដែលជម្លោះបានកើតឡើង។
ប្រែសម្រួល៖ស៊ុនលី
