ព័ត៌មានអន្តរជាតិ

Putin៖ សេដ្ឋកិច្ចរុស្ស៊ី រក្សាលំនឹងបានជាធម្មតា

បរទេស៖ យោងតាមការបញ្ជាក់អះអាងដោយ ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីចុងសប្តាហ៍កន្លង មកនេះបានឲ្យដឹងថា មកទល់ពេលនេះ ស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសរុស្សី នៅតែអាចរក្សាបានកំណើន ជាងឆ្នាំទៅនៅឡើយ ហើយនឹងបន្តរក្សាស្ថេរភាព បន្ថែមទៀត។

លោកប្រធានាធិបតី បានថ្លែងបែបនេះថា៖ ស្ថានភាពសេដ្ឋកិច្ចនៅតែមានលំនឹង ហើយលើសពីនេះ វាមានកំណើនល្អជាងខ្លាំងជាង អ្វីដែលសត្រូវរបស់យើង បានព្យាករណ៍និងខ្លាំងជាងគេ អ្វីដែលយើងបានព្យាករណ៍ ទៅទៀតទោះបី ជាមានបញ្ហាតែមួយគត់ដែលកំពុង កើតឡើងនៅពេលនេះគឺបញ្ហាអត្រា អ្នកអត់ការងារធ្វើ។

លោកបន្ថែមថាអត្រាអតិផរណា នឹងមានកំណើនយឺតយ៉ាវពី១១,៩ភាគរយ ក្នុងឆ្នាំ២០២២ មកត្រឹមតែ៥ភាគរយប៉ុណ្ណោះ ក្នុងត្រីមាសដំបូង ឆ្នាំ២០២៣នេះធៀបទៅនឹង អតិផរណាដែលធ្លាប់ឡើង ដល់ចំណុចខ្ពស់បំផុតមួយ កាលពីខែមេសា ប្រមាណជា១៧,៨៣ភាគរយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top