ព័ត៌មានអន្តរជាតិ

លោក Putin ជួបពិភាក្សា​ ជាមួយនឹងសម្ព័ន្ធមិត្ត របស់អាមេរិក ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការ

បរទេស ៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin និងព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបើកជំនួបកិច្ចពិភាក្សាគ្នាមួយ ដើម្បីធ្វើការវាស់វែង ពីស្ថេរភាព និងទីផ្សារប្រេង របស់សកលតាមរយៈទូរទស័ព្ទ។

ការប្រកាសដែលធ្វើឡើង ដោយវិមានក្រមឡាំង បានឲ្យដឹងដែរថា បញ្ហានៃការអភិវឌ្ឍន៍បន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងថាមពល ត្រូវបានពិភាក្សា រវាងមេដឹកនាំទាំងពីរ ហើយលើសពីនេះ មេដឹកនាំទាំងពីរបានលើក ប្រធានបទ ស្តីអំពីកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ នៃអង្គការ OPEC Plus ដើម្បីធានាស្ថិរភាព នៃទីផ្សារប្រេងពិភពលោកផងដែរ។

គួរឲ្យដឹងដែរថា មេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នា ជាច្រើនដងមកហើយចាប់ តាំងតែពីពេលដែលរុស្សី បានបើកប្រតិបត្តិការ ពិសេសទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំទៅហើយ ខណៈដែលការពិភាក្សាគ្នាចុងក្រោយនេះធ្វើឡើង នៅចំពេលដែលអារ៉ាប៊ីសាអូឌីត និងអាមេរិកកំពុងមានការថ្នាំងថ្នាក់ នឹងក្នាជុំវិញបញ្ហាអន្តរជាតិមួយចំនួនផង៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top