ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី​ នៅតួកគី និងស៊ីរី កើនឡើង ដល់ជាង១.៤០០នាក់ហើយ

តួកគី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត ក្នុងរយៈពេលជិត១សតវត្សរ៍ បានវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីព្រឹកថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្ស អស់ជាង១.៤០០នាក់ នៅក្នុងដំណេករបស់ពួកគេ ដោយអគារបាក់ស្រុត និងបណ្តាលឱ្យមានការញ័រ នៅឆ្ងាយ ដូចជា នៅ Greenland ។

គ្រោះរញ្ជួយដីពេលយប់កម្រិត៧,៨រ៉ិចទ័រ បានបន្តប៉ុន្មានម៉ោងក្រោយមក ដោយមានការរញ្ជួយថយកម្លាំងជាងនេះបន្តិច បានបំផ្លាញផ្នែកទាំងមូល នៃទីក្រុងធំៗរបស់ប្រទេសតួកគី នៅក្នុងតំបន់មួយដែលពោរពេញ ទៅដោយមនុស្សរាប់លាននាក់ ដែលបានភៀសខ្លួន ចេញពីសង្រ្គាមស៊ីវិល នៅក្នុងប្រទេសស៊ីរី និងជម្លោះផ្សេងៗទៀត ។

ប្រធានមជ្ឈមណ្ឌល តាមដានគ្រោះរញ្ជួយដីជាតិ របស់ប្រទេសស៊ីរី លោក Raed Ahmed បានហៅ គ្រោះរញ្ជួយដីនេះថា ជា “ការរញ្ជួយដីដ៏ធំបំផុតដែលត្រូវបានកត់ត្រា នៅក្នុងប្រវត្តិសាស្រ្តរបស់មជ្ឈមណ្ឌលនេះ” ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រភពវេជ្ជសាស្ត្របានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស៥៦០នាក់បានស្លាប់ នៅក្នុងផ្នែកដែលគ្រប់គ្រងដោយក្រុមឧទ្ទាម និងរដ្ឋាភិបាលនៃប្រទេសស៊ីរី ។

មនុស្សចំនួន៩១២នាក់ផ្សេងទៀត បានស្លាប់នៅក្នុងប្រទេសតួកគី ។ នេះបើយោងតាមប្រធានាធិបតី Recep Tayyip Erdogan ដែលការគ្រប់គ្រងនៃគ្រោះមហន្តរាយដ៏ធំបំផុតមួយ នៃការកាន់អំណាចរយៈពេល២ទសវត្សរ៍របស់គាត់ អាចបង្ហាញពីផលវិបាក ដល់ឱកាសបោះឆ្នោតឡើងវិញរបស់គាត់ ក្នុងការស្ទង់មតិដែលនឹងត្រូវធ្វើឡើង នៅក្នុងខែឧសភាខាងមុខ ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដំបូងត្រូវបានបន្តដោយការរញ្ជួយដី ជាង៥០ដង រួមទាំងការរញ្ជួយកម្រិត៧,៥រ៉ីចទ័រ ដែលបានញ័រ នៅក្នុងតំបន់កណ្តាលដែលក្រុមការងារស្វែងរក និងជួយសង្គ្រោះកាលពីរសៀលថ្ងៃចន្ទនេះ ។

អ្នកយកព័ត៌មាន និងសាក្សីរបស់ទីភ្នាក់ងារព័ត៌មាន AFP មានអារម្មណ៍ថា មានការរញ្ជួយខ្លាំងជាលើកទី២ នៅឆ្ងាយពីទីក្រុងអង់ការ៉ា ប្រទេសតួកគី និងទីក្រុង Kurdistan Irbil របស់ប្រទេសអ៊ីរ៉ាក់ ៕​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top