ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បើកការស៊ើបអង្កេត ការបាញ់សម្លាប់ យោធាអ៊ុយក្រែនម្នាក់ ដែលមិនមាន អាវុធក្នុងដៃ

បរទេស៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសបើកការស៊ើបអង្កេតមួយ ដើម្បីស្វែងរកយោធារុស្សី ជាច្រើននាក់ ដែលជាអ្នកបាញ់សម្លាប់ យោធាអ៊ុយក្រែនម្នាក់ ដែលមិនមានអាវុធជាប់ដៃ និងបន្ទាប់ពីវិដេអូនេះ ត្រូវបានចែកចាយ ពេញបណ្តាញសង្គម។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែង កាលពីថ្ងៃអង្គារម្សិលមិញនេះថា៖ ពួកយើងត្រូវតែស្វែងរក ឧក្រិដ្ឋជនសង្គ្រាមទាំងនោះ ឲ្យឃើញ។នៅក្នុងវិដេអូ ដែលយោធាអ៊ុយក្រែន ត្រូវបានគេមើលឃើញថា បាននិយាយថាបែបអបអរ អ៊ុយក្រែន ថា Glory to Ukraine មុនពេលដែលគាត់ត្រូវបានបាញ់សម្លាប់ ដោយកាំភ្លើងយន្ត។

អង្គភាពយោធា របស់អ៊ុយក្រែន មួយ បានកំណត់អត្តសញ្ញាណ របស់យោធាដែលត្រូវបានគេបាញ់ស្លាប់នោះ ប៉ុន្តែក៏មានការវែកញែក គ្នាជាច្រើនផងដែរ អំពីអត្តសញ្ញាណរបស់គាត់។

ទោះបីជាយ៉ាងណាក្តី ក្រុមយោធារុស្សីមួយក្រុម ដែលបានបាញ់សម្លាប់យោធាអ៊ុយក្រែននោះ គឺមិនបានចេញមុខ នៅក្នុងវិដេអូឬអាចកំណត់ អត្តសញ្ញាណបាននៅឡើយទេ ប៉ុន្តែអ៊ុយក្រែនបានចាត់ទុកសកម្មភាពនេះ ថាជាសកម្មភាពខុសច្បាប់ និងគោលការណ៍របស់សង្គ្រាម៕

ប្រែសម្រួល៖ស៊ុនលី

To Top