ព័ត៌មានអន្តរជាតិ

កិច្ច​ព្រម​ព្រៀង ​សង្គ្រោះ​ធនាគារ First Republic Bank ​ទំនង​ជា​មិន​អាច​លុប​ចោល ​ហានិភ័យ ​របស់​​អាមេរិកនោះ​ទេ

ញូវយ៉ក ៖ ក្រុមធនាគារកំពូលរបស់សហរដ្ឋអាមេរិក JPMorgan Chase បានប្រកាសឲ្យដឹងថា ខ្លួនបានទទួលទ្រព្យ សកម្មភាគច្រើន ហើយសន្មត់ថាប្រាក់បញ្ញើ និងបំណុលមួយចំនួនទៀត របស់ធនាគារ First Republic Bank ពីសាជីវកម្មធានារ៉ាប់រងប្រាក់ បញ្ញើសហព័ន្ធ (FDIC) ។

ប្រភពពី FDIC ទើបតែត្រូវបានតែងតាំង ជាអ្នកទទួលពី First Republic Bank ដែលមានមូលដ្ឋាននៅសាន់ហ្វ្រាន់ស៊ីស្កូ ដែលត្រូវបានបិទ ដោយនាយកដ្ឋាន ការពារហិរញ្ញវត្ថុ និងការបង្កើតថ្មី របស់កាលីហ្វ័រញ៉ាកាលពីព្រឹកថ្ងៃចន្ទ។

អ្នកវិភាគបានឲ្យដឹងថា កិច្ចព្រមព្រៀងជួយសង្គ្រោះ ដែលរៀបចំឡើង ដោយរដ្ឋាភិបាល ទំនងជាមិនអាចរារាំងធនាគារ អាមេរិកបន្ថែមទៀតពីការធ្លាក់ ចូលទៅក្នុងបញ្ហា ឬដាក់សម្ពាធធ្លាក់ចុះមកលើសេដ្ឋកិច្ច សហរដ្ឋអាមេរិកនោះទេ។

ទោះបីជាអ្នកបង្កើតកិច្ចព្រមព្រៀង អាចសម្រេចបានមុនការបើកទីផ្សារ សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទក៏ដោយ ពួកគេគ្រាន់តែបានបង្ហាញ ការដំណើរការឡើងវិញ នៃធនាគារ First Republic Bank បន្ទាប់ពីជំហាន របស់ធនាគារ Silicon Valley (SVB) និង Signature Bank កាលពីដើមឆ្នាំនេះ។

ធនាគារ JPMorgan Chase បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទិញ និងសន្មតជាមួយ FDIC បន្ទាប់ពីវាបានឈ្នះក្នុងដំណើរ ការដេញថ្លៃដែលជំរុញ ដោយរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

ធនាគារ JPMorgan Chase បានឲ្យដឹងនៅក្នុងការចេញផ្សាយថា “នៅក្នុងការអនុវត្តប្រតិបត្តិការនេះ ធនាគារ JPMorgan Chase កំពុងគាំទ្រដល់ប្រព័ន្ធហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក តាមរយៈភាពខ្លាំង និងសមត្ថភាពប្រតិបត្តិ” ។

ធនាគារ JPMorgan Chase នឹងទិញប្រាក់កម្ចីប្រហែល ១៧៣ ពាន់លានដុល្លារអាមេរិក និងប្រហែល ៣០ ពាន់លានដុល្លារនៃមូលបត្រពី First Republic Bank នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងាសារព័ត៌មានចិនស៊ិនហួ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន JPMorgan Chase នឹងទទួលប្រាក់បញ្ញើទាំងអស់របស់ធនាគារ First Republic Bank ដែលមានទឹកប្រាក់សរុបប្រហែល ៩២ពាន់លានដុល្លារ រួមទាំងប្រាក់បញ្ញើចំនួន ៣០ ពាន់លានដុល្លារដែលផ្តល់ដោយធនាគារធំចំនួន ១១ នៅក្នុងខែមីនា។

ការចេញផ្សាយដោយ FDIC បានឲ្យដឹងថា ការិយាល័យចំនួន ៨៣ របស់ First Republic Bank នៅក្នុងរដ្ឋចំនួន ៨ នឹងបើកឡើងវិញនៅពេល ដែលសាខារបស់ធនាគារ JPMorgan Chase នៅថ្ងៃចន្ទ ហើយអ្នកដាក់ប្រាក់បញ្ញើទាំងអស់ របស់ធនាគារ First Republic Bank នឹងប្តូរទៅធនាគារ JPMorgan Chase ហើយអាចចូលប្រើប្រាស់បានពេញលេញ នូវប្រាក់បញ្ញើរបស់ពួកគេទាំងអស់ ៕

To Top