តូក្យូ ៖ មេដឹកនាំ នៃក្រុមប្រទេសឧស្សាហកម្មធំៗទាំង៧ គ្រោងនឹងដាក់ចេញនូវវិធានការថ្មី ក្នុងគោលបំណងកាត់បន្ថយ សមត្ថភាពរបស់រុស្ស៊ី ក្នុងការបន្តឈ្លានពាន អ៊ុយក្រែន នេះបើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក ។
មន្ត្រីដែលបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មេដឹកនាំនឹងនៅថ្ងៃបន្ទាប់នឹងផ្តល់ “សេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលនៃការរួបរួម ភាពរឹងមាំ និងការប្តេជ្ញាចិត្ត” ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី បន្ទាប់ពីពួកគេចាប់ផ្តើមការពិភាក្សារយៈពេល ៣ថ្ងៃនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
មន្ត្រីរូបនេះបានលើកឡើងថា “អ្នកនឹងឃើញជំហានថ្មី ដែលបានធ្វើឡើង ដើម្បីភាពឯកោ ផ្នែកសេដ្ឋកិច្ចរបស់រុស្ស៊ី និងធ្វើឱ្យសមត្ថភាពរបស់ខ្លួន ក្នុងសង្គ្រាមចុះខ្សោយ” ដោយបន្ថែមថា សេចក្តីថ្លែងការណ៍របស់ G-7 ដាច់ដោយឡែកអំពីវិបត្តិអ៊ុយក្រែន នឹងមានការប្តេជ្ញាចិត្ត បន្ថែមទៀត ក្នុងការច្របាច់ចូលប្រព័ន្ធហិរញ្ញវត្ថុ អន្តរជាតិរបស់រុស្ស៊ី ការពារប្រទេសនេះ ពីការគេចពីទណ្ឌកម្ម និងកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់ខ្លួន។
មន្ត្រីរូបនេះបានបន្ដថា ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាទំនួលខុសត្រូវលើប្រទេសរុស្ស៊ី សហរដ្ឋអាមេរិកក៏នឹងដាក់ចេញនូវ “កញ្ចប់ធំ” នៃវិធានការរបស់ខ្លួនផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
ដោយមិនបានចូល ទៅក្នុងព័ត៌មានលម្អិត មន្ត្រីរូបនេះ បានបន្ថែមថា ផែនការនេះរួមមានការរឹតបន្តឹង យ៉ាងទូលំទូលាយលើប្រភេទ ទំនិញសំខាន់ៗទៅកាន់ សមរភូមិ និងដាក់អង្គភាពប្រហែល ៧០ នៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដើម្បីការពារពួកគេពីការ ទទួលការនាំចេញរបស់សហរដ្ឋអាមេរិក។
បន្ថែមពីលើនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងរឹតបន្តឹងទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយដាក់គោលដៅថ្មី លើបុគ្គល អង្គភាព នាវា និងយន្តហោះប្រមាណ ៣០០នាក់ នេះបើយោងតាមមន្ត្រីខាងលើ។
មន្ត្រីរូបនេះបានគូសបញ្ជាក់ថា “សមាជិក G-7 ទាំងអស់កំពុងរៀបចំ ដើម្បីអនុវត្តការដាក់ទណ្ឌកម្មថ្មី និងការត្រួតពិនិត្យការនាំចេញ” ៕
ប្រែសម្រួឡ ឈូក បូរ៉ា