បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ការអំពើហិង្សាដោយការបាញ់បោះដ៏អាក្រក់មួយទៀត បានកើតឡើងនៅក្នុងប្រទេសអាមេរិក ហើយកាលពីចុងសប្តាហ៍កន្លងមកនេះ។
ប្រភពដដែលបានឲ្យដឹងដែរថា តួលេខចុងក្រោយដែលអជ្ញាធរទីក្រុង Chicago ទទួលបាននោះគឺមនុស្ស១១នាក់បាន បាត់បង់ជីវិតនៅក្នុងហេតុការណ៍សម្លាប់រង្គាលលើកនេះ និងប្រមាណជា៥៨នាក់ទៀតរងរបួស ហើយក្នុងនោះក៏មានកុមារតូចៗ២នាក់ផងដែរ។
ហេតុការណ៍បាញ់ប្រហារកើតឡើង នៅវេលាម៉ោងប្រមាណជា៦យប់ថ្ងៃសុក្រនិង១២យប់ថ្ងៃសុក្រហើយើជនរងគ្រោះ មានអាយុចាប់ពី២ឆ្នាំដល់៧៧ឆ្នាំយោងតាមការបញ្ជាក់របស់ប៉ូលីស។
ហេតុការណ៍នេះត្រូវបានគេចាត់ទុកថា ថ្ងៃដែលគួរឲ្យសោកសៅបំផុតនៅចុងសប្តាហ៍ មិនធ្លាប់មានអស់រយៈពេល៨ឆ្នាំចុងក្រោយនេះ និងក៏ជាសប្តាហ៍ដំបូងបន្ទាប់ពីលោកអភិបាលក្រុងថ្មីលោក Brandon Johnson បានឡើងកាន់តំណែងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី