ព័ត៌មានអន្តរជាតិ

សេតវិមាន ព្យាករណ៍ លទ្ធផលពេលអ៊ុយក្រែន ចាប់ផ្តើមប្រើប្រាស់ ទំរង់វាយ លុកលើរុស្សីវិញ

" "

បរទេស ៖ សហរដ្ឋអាមេរិក បានធ្វើការជឿជាក់យ៉ាងខ្លាំង ទៅលើផែនការ រយៈពេលវែងរបស់អ៊ុយក្រែន ក្នុងការវាយលុក ទៅលើប្រទេសរុស្សី ដែលវាជាលទ្ធផលរដ្ឋាភិបាល ទីក្រុងគៀវ នឹងអាចដណ្តើមបានទឹកដី ដែលបាត់បង់មួយ ចំនួនមកវិញខ្លះ។

ថ្លែងទៅកាន់ ទូរទស្សន៍ CNN លោក Jake Sullivan ប្រឹក្សាជាន់ខ្ពស់ របស់សេតវិមានអាមេរិក បានថ្លែងថាលោកមានជំនឿចិត្ត ចំពោះផែនការ អូសបន្លាយរយៈពេលវែង បែបនេះហើយសង្ឃឹមថា អ៊ុយក្រែននឹងអាចដណ្តើម បានទឹកដីជាយុទ្ធសាស្ត្រ និងសំខាន់ជាច្រើនមកវិញ។

" "

មន្ត្រីជាន់ខ្ពស់រូបនេះ បានពោលទៀតថា មិនទាន់ច្បាស់ទេថា វានឹងត្រូវចំណាយនិងខូចខាត ទំហំណានោះទេប៉ុន្តែការវិវត្ត ទៅនឹងកើតមានចំពោះអ៊ុយក្រែន ក្នុងពេលដែលពួកគេ ចាប់ផ្តើមធ្វើការ វាយប្រហារក្នុងទំរង់វាយលុក ទៅរុស្សីវិញបែបនេះ។

" "

លោក Sullivan បានបន្តទៀតថា លទ្ធផលនៃប្រតិបត្តិការ រយៈពេលវែងលើកនេះនឹងផ្តល់ ឥទ្ធិពលយ៉ាងធំធេងមួយនៅក្នុងការ ចរចាគ្នានាពេលអនាគត ជាមួយនឹងភាគីរុស្សីជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top