គៀវ៖ មនុស្សរាប់រយនាក់ត្រូវបានជម្លៀស ចេញពីការតាំងទីលំនៅ នៅតាមបណ្តោយភាគខាងត្បូងនៃទន្លេ Dnipro របស់អ៊ុយក្រែន បន្ទាប់ពីទឹកបានហូរកាត់ទំនប់ Nova Kakhovka ដែលបាក់ ធ្វើឱ្យលិចទឹកតាមដងផ្លូវ និងទីប្រជុំជន។
ការដួលរលំនៃរចនាសម្ព័ន្ធ នៅចុងខាងត្បូងនៃអាងស្តុកទឹក Kakhovka ដ៏ធំសម្បើម កាលពីថ្ងៃអង្គារ បានបញ្ចេញទឹកហូរយ៉ាងខ្លាំង ដោយបន្ថែមភាពវេទនាដល់ មនុស្សរាប់ពាន់នាក់ ដែលត្រូវបានជាប់នៅជួរមុខ នៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ទីក្រុងគៀវ បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានបំផ្ទុះទំនប់វារីអគ្គិសនី និងស្ថានីយ៍វារីអគ្គិសនី នៅតំបន់ភាគខាងត្បូងអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូ បានគ្រប់គ្រងអស់រយៈពេលជាងមួយឆ្នាំ ខណៈដែលមន្ត្រីរុស្ស៊ី បានស្តីបន្ទោសការទម្លាក់ គ្រាប់បែករបស់អ៊ុយក្រែន ដោយអះអាងថា វាមិនអាចផ្ទៀងផ្ទាត់ការទាមទារបាននោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ការបាក់ទំនប់វារីអគ្គិសនីគឺជា “គ្រោះមហន្តរាយបរិស្ថានដ៏ធំបំផុត ដែលបង្កើតឡើងដោយមនុស្សនៅអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍” ។
លោកបានឲ្យដឹងនៅក្នុងសុន្ទរកថា ជាវីដេអូទៅកាន់កិច្ចប្រជុំកំពូលនៃ បណ្តាប្រទេសអឺរ៉ុបនៅក្នុងក្រុម Bucharest Nine ថា “វាមិនអាចទៅរួចទេ ក្នុងការបំផ្ទុះវាពីខាងក្រៅដោយការបាញ់ផ្លោង វាត្រូវបានបំផ្ទុះដោយរុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា