ព័ត៌មានអន្តរជាតិ

សេតវិមាន គាំទ្រការលើកឡើងរបស់លោក Joe Biden ដែលហៅប្រធានាធិបតីចិនថា ជាជនផ្តាច់ការ

បរទេស៖ សេតវិមានមិនដកចេញ ចំពោះការអត្ថាធិប្បាយរបស់ប្រធានាធិបតី លោក Joe Biden ដែលបានប្រដូចប្រធានាធិបតីចិន លោក Xi Jinping ទៅនឹងជនផ្តាច់ការនោះទេ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋបាលលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅ VOA កាលពីថ្ងៃពុធថា “វាមិនគួរមានការភ្ញាក់ផ្អើលទេដែល ប្រធានាធិបតីនិយាយពីការពិតអំពីប្រទេសចិន និងភាពខុសគ្នាដែលយើងមាន – យើងពិតជាមិនមែនមនុស្សតែម្នាក់នោះទេ” ។

នៅឯកម្មវិធីរៃអង្គាសថវិការដ្ឋកាលីហ្វ័រញ៉ា សម្រាប់យុទ្ធនាការប្រធានាធិបតីឆ្នាំ ២០២៤ កាលពីថ្ងៃអង្គារ លោក Biden បាននិយាយថា លោក Xi មិនដឹងខ្លួន និងខ្មាស់អៀនចំពោះប៉េងប៉ោងចារកម្មចិន ដែលសង្ស័យហោះលើទឹកដីអាមេរិកដែលយោធាអាមេរិក បានបាញ់ទម្លាក់កាលពីខែកុម្ភៈ។

លោក Biden បាននិយាយថា៖ «នោះជាអ្វីដែលជាការអាម៉ាស់យ៉ាងខ្លាំង សម្រាប់ជនផ្តាច់ការនៅពេលដែល ពួកគេមិនដឹងថាមានអ្វីកើតឡើង»។ “ពេលប៉េងប៉ោងនោះត្រូវបានបាញ់ទម្លាក់ គាត់ខ្មាសគេណាស់ គាត់បានបដិសេធថា វាមិនមែននៅទីនោះទេ”។

ក្រសួងការបរទេសចិន បានវាយបកវិញដោយនិយាយថា ការលើកឡើងរបស់លោក Biden “បានបំពានយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ ខាងនយោបាយរបស់ប្រទេសចិន និងស្មើនឹងការញុះញង់ នយោបាយសាធារណៈ” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top