ព័ត៌មានអន្តរជាតិ

វៀតណាម​ ទទួលបានភ្ញៀវអន្តរជាតិ ៧,៨ លាននាក់ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៣

រូបភាពពី៖​ XINHUA

ហាណូយ៖ យោងតាមស្ថិតិចុងក្រោយរបស់ការិយាល័យស្ថិតិទូទៅ (GSO) បានឱ្យដឹងថា ប្រទេសវៀតណាម បានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៧,៨ លាននាក់ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ៥,៤ ដងច្រើនជាងចំនួន ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ការិយាល័យបានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ តួលេខនេះគឺ ៦៩,២ ភាគរយនៃចំនួននោះមុនពេលការជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ទិន្នន័យបានបង្ហាញថា ការមកដល់ភាគច្រើនក្នុងរយៈពេល ៨ខែដំបូងគឺមកពីអាស៊ីដែលមានប្រហែល ៧៦,៥ ភាគរយបន្ទាប់មកដោយអ្នកទេសចរមកពីអឺរ៉ុប និងអាមេរិក។ ទីផ្សារកំពូលទាំង៣ សម្រាប់ទេសចរណ៍វៀតណាម ក្នុងអំឡុងពេល ដែលបានលើកឡើងគឺកូរ៉េខាងត្បូង ចិន និងសហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top