ព័ត៌មានអន្តរជាតិ

រុស្សីជីករកឃើញ ដុំពេជ្យដ៏ធំបំផុតមួយគ្រាប់ ទំហំដល់ទៅ ៣៩០ហ្គារ៉ាត់

ប្រភព៖ Alrosa_news

បរទេស ៖ ក្រុមហ៊ុនអ្នកជីក រុករកពេជ្រដ៏ធំបំផុតមួយ របស់ប្រទេសរុស្សី Alrosa បានប្រកាស កាលពិថ្ងៃចន្ទម្សិលមិញនេះថា ខ្លួនបានប្រទះឃើញ និងជីកបាននូវដុំពេជ្រ ដ៏មានទំហំធំបំផុតមួយ មិនធ្លាប់មានរយៈពេលមួយ ទសវត្សចុងក្រោយនេះ ។

ត្បូងពេជ្យដែលត្រូវ បានគេ ជីកបានចេញ ពីទីតាំងជីកនៅក្នុងស្រុក Anabar ក្នុងតំបន់ Sakha ឬហៅថា Yakutia ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញ មិនទាន់ បានផ្តល់លទ្ធផល អំពីការសិក្សាស្រាវជ្រាវនិង វាយតម្លៃលំអិត ទៅលើដុំពេជ្យនេះនៅឡើយដែរ ។

ទំហំរបស់វាដែល មានប្រមាណ ជា៣៩០,៧ហ្គារ៉ាត់ និងត្រូវបានគេជីករកឃើញតាំងតែពីថ្ងៃទី៩ ខែកញ្ញាមកម្ល៉េះ ហើយរូបភាពវាត្រូវ បានចែករំលែក ទៅកាន់បណ្តាញ សង្គមយ៉ាងច្រើន។

ទោះបីជាយ៉ាងណាក្តីដុំពេជ្យ ដ៏ធំនេះនៅមិនទាន់ធំដល់ដុំពេជ្យ ឯកទក្តកម្មចាស់ដែលក្រុមហ៊ុន ធ្លាប់រកឃើញកាលពីឆ្នាំ២០១៣ ដែលមានទៅដល់៤១០ ហ្គារ៉ាត់នោះដែរ។

ក្រុមហ៊ុន Alrosa របស់រុស្សីគឺ ជាក្រុមហ៊ុនអ្នកផលិតដុំពេជ្យធំ ជាងគេបំផុតលើពិភពលោកឬមាន ចំណែកដល់ទៅ៣០ ភាគរយ នៃការជួញដូរពេជ្យរបស់ពិភពលោក ជាមួយនឹងទំហំពាណិជ្ជកម្ម ប្រចាំឆ្នាំដល់ទៅ៨០ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ស៊ុនលី

To Top