បរទេស៖ ថ្មីៗនេះអាមេរិក បានជូនដំណឹងទៅដល់ប្រទេសរុស្ស៊ីថា លោកប្រធានាធិបតី Vladimir Putin នឹងមិនត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនោះទេ នេះបើតាមការបញ្ជាក់ ដោយមន្ត្រីការទូត ជាន់ខ្ពស់របស់រុស្ស៊ី បានបង្ហើបឱ្យដឹងថា។
យោងតាមការចេញផ្សាយរបស់ RT លោកMarat Berdiyev ឯកអគ្គរដ្ឋរបស់ទីក្រុងមូស្គូ និងជាប្រធានតំណាងរបស់ APEC បានប្រាប់ RIA Novosti កាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិក នឹងមិនអញ្ជើញមេដឹកនាំមួយចំនួននៅឆ្នាំនេះទេ ដោយសារតែពួកគេស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ។
អ្នកការទូតរូបនេះក៏បានពន្យល់ដែរអំពីការសម្រេចចិត្តនេះថាជាការសម្រេចចិត្តដែលគួរឱ្យសោកស្តាយហើយបានអះអាងថាវាជាភស្តុតាងបន្ថែមទៀតនៃវិធីសាស្រ្តមិនល្អរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះទំនាក់ទំនងការទូត។
ក្នុងនោះផងដែរលោក Berdiyev បានបន្ថែមថា សហរដ្ឋអាមេរិកនឹងនៅតែរក្សាការប្រឈមមុខដាក់គ្នាលើបញ្ហានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី ខណៈដែលកំពុងធ្វើនយោបាយ វេទិកាដែលមានលក្ខណៈសេដ្ឋកិច្ចបែបនេះ៕
ប្រែសម្រួល៖ស៊ុនលី