ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងប្រើប្រាស់ទ្រព្យសម្បត្តិ បង្កករបស់រុស្សី មកជួយដល់វិស័យ ការពារជាតិ អ៊ុយក្រែន

Telegram / Zelenskiy / Official

បរទេស​ ៖ យោងតាមការ ចេញផ្សាយ របស់ RT ប្រធានាធិបតីអ៊ុយក្រែន លោកVladimir Zelensky បានប្រកាសថា អ៊ុយក្រែននឹង បង្កើតមូលនិធិការ ពារជាតិ ថ្មីមួយ ដែលរួមបញ្ចូលទាំងទ្រព្យ សម្បត្តិរបស់រុស្ស៊ី ដែលរឹបអូសបានក្នុង ចំណោមប្រភពហិរញ្ញប្បទាន ចម្បងរបស់ខ្លួន។

លោក Zelensky បាននិយាយកាលពីថ្ងៃសុក្រ នៅឯវេទិកាឧស្សាហកម្មការពារអន្តរជាតិ លើកដំបូង នៅក្នុងរដ្ឋធានីអ៊ុយក្រែនថា វិធានការនេះគឺ សំដៅផ្តល់អាជ្ញាធរក្នុងទីក្រុងគៀវនូវ ធនធានបន្ថែម ដើម្បីជំរុញផលិតកម្មយោធា បង្កើតកម្មវិធីការពារជាតិថ្មី និងគាំទ្រដល់ កងទ័ពរបស់ប្រទេស។

ទោះបីជាយ៉ាងណាក្តីមេដឹកនាំអ៊ុយក្រែន មិនបានបញ្ជាក់ថា តើគាត់កំពុងនិយាយអំពីមាស និងប្រាក់បម្រុង Forex ជិត៣០០ពាន់លានដុល្លាររបស់រុស្ស៊ី ដែលត្រូវបានបង្កក ដោយអ្នកគាំទ្រលោកខាងលិច របស់ប្រទេស ឬអំពីទ្រព្យសម្បត្តិ ដែលគ្រប់គ្រង ដោយរុស្ស៊ីនៅអ៊ុយក្រែន ដែលបានរឹបអូសបន្ទាប់ពី ការចាប់ផ្តើមប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូក្នុងខែកុម្ភៈ ២០២២នោះទេ ។

ជាការឆ្លើយតបកន្លងមករុស្ស៊ី ​បាន​ពណ៌នាថា​ការបង្កក​ទ្រព្យ​សម្បត្តិ ​របស់​ខ្លួន​នៅ​លោក​ខាង​លិច​ថា ​ជា​សកម្មភាព​លួចប្លន់ហើយបើ យោងតាមលោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង ទាំងនេះគឺជា សកម្មភាពខុសច្បាប់ទាំងស្រុង ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងតំណាងឱ្យការទន្ទ្រាន ទាំងទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ៕
ប្រែសម្រួល៖ស៊ុនលី

To Top