ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្ម កម្រិតធ្ងន់មួយចំនួនទៀតប្រឆាំងរុស្សី

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រតនាគារសហរដ្ឋអាមេរិកបានដាក់ចេញនូវទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គល និងនីតិបុគ្គលរាប់សិបនាក់នៅក្នុងប្រទេសរុស្ស៊ីបន្ថែមទៀត។

ការិយាល័យរតនាគារទទួលបន្ទុកកិច្ចការងារគ្រប់គ្រងទ្រព្យសកម្មបរទេស (OFAC) បានបន្ថែម AFK Sistema, Arctic LNG-2 និងធនាគារមួយចំនួន រួមទាំងស្តង់ដាររុស្ស៊ី ឥណទានគេហដ្ឋាន ធនាគារប្រៃសណីយ៍ ធនាគារ Absolut និងធនាគារអភិវឌ្ឍន៍តំបន់រុស្ស៊ី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មថ្មីរបស់អាមេរិក។

គួរឲ្យដឹងដែរថាការរឹតបន្តឹងនេះក៏កំណត់គោលដៅផងដែរទៅលើទីផ្សារហ៊ុន St. Petersburg ដែលបានរាយការណ៍ថាខ្លួនបានផ្អាកការជួញដូរភាគហ៊ុនបរទេសបន្ទាប់ពីការប្រកាសហើយក្រៅពីនោះក៏មានទណ្ឌកម្មប្រឆាំងទៅនឹងស្ថាប័នផ្សេងទៀតរួមមានសាកលវិទ្យាល័យបច្ចេកទេសរដ្ឋ Bauman Moscow និងអង្គភាពក្រុម Gazprom Neft ។

ក្នុងចំណោមបុគ្គលថ្មីដែលបានចុះឈ្មោះនោះ មានអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី Viktor Evtukhov និងវិស្វកររុស្ស៊ី Aleksandr Zakharov ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក Lancet kamikaze ក៏ដូចជាសមាជិកគ្រួសាររបស់គាត់ផងដែរ៕

ប្រែសម្រួល៖ស៊ុ់នលី

To Top