ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ព័រទុយហ្គាល់ រំលាយសភា និងប្រកាសការ បោះឆ្នោត នៅដើមឆ្នាំ២០២៤

Xinhua

លីសប៊ន៖ ប្រធានាធិបតីព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa បានរំលាយសភានៃសាធារណរដ្ឋ (សភា) និងបានប្រកាស ការបោះឆ្នោត ដោយខ្ទាស់សម្រាប់ថ្ងៃទី១០ ខែមីនាឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ការ​ប្រកាស​របស់​លោក​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ការ​លាលែង​ពី​តំណែង​ របស់​នាយក​រដ្ឋមន្ត្រីលោក Antonio Costa ដែល​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត ​ពី​បទ​ពុករលួយ ។

នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ជាតិមួយ លោក Rebelo de Sousa បានឲ្យដឹងថា ការអំពាវនាវឱ្យមានការបោះឆ្នោត មុនកាលកំណត់ គឺមកពីតម្រូវការសម្រាប់ “ភាពច្បាស់លាស់ និងទិសដៅ ដើម្បីយកឈ្នះលើការ ចាត់ទុកជាមោឃៈ ដែលមិនបានរំពឹងទុកដែលធ្វើឱ្យជនជាតិ ព័រទុយហ្គាល់ភ្ញាក់ផ្អើល” ។

លោកបានអរគុណ Costa សម្រាប់ការលះបង់ របស់លោក ចំពោះបុព្វហេតុសាធារណៈ ហើយបានលើកឡើងថា លោកសង្ឃឹមថា “ពេលវេលានឹងអនុញ្ញាត ឱ្យមានការបំភ្លឺ អំពីអ្វីដែលបានកើតឡើង” ដោយសំដៅទៅលើ ការចោទប្រកាន់ប្រឆាំង នឹងអតីតនាយករដ្ឋមន្ត្រីរូបនេះ។

លោកប្រធានាធិបតី បានត្រឹមត្រូវថាលោកបានពន្យារពេល ដំណើរការផ្លូវការនៃការលាលែង ពីតំណែងរបស់រដ្ឋាភិបាលដោយក្រឹត្យ ដើម្បីអនុញ្ញាតឱ្យមានការអនុម័ត និងការអនុវត្តថវិការដ្ឋសម្រាប់ឆ្នាំ២០២៤” ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងសង្គម ដែលមិនអាចខ្វះបាន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top