បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យ៉ាងហោចណាស់មនុស្ស ៧នាក់បានរងរបួស នៅក្នុងការបំផ្ទុះនៅ សាលាយោធា Signal Corps Military Academy ក្នុងទីក្រុង St. Petersburg កាលពីថ្ងៃសុក្រ។
ក្រុមសង្គ្រោះបន្ទាន់ រួមទាំងរថយន្តសង្គ្រោះ បន្ទាន់ជាច្រើនគ្រឿង និងរថយន្តពន្លត់អគ្គីភ័យ បានមកដល់កន្លែង កើតហេតុហើយ វីដេអូដែលធ្វើឡើងជុំគ្នា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញថាមនុស្សជាច្រើននាក់ត្រូវបានគេជម្លៀសចេញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា អ្នករងរបួសពីរនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរហើយ អ្នកជំងឺម្នាក់ត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់ផងដែរ ។
តំបន់ Leningrad Military District បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា មូលហេតុនៃការផ្ទុះគឺជាគ្រាប់បែក ដែលមានអាយុកាលតាំងពីសង្គ្រាម លោកលើកទីពីរ។
សាលានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១៩ ត្រូវបានដាក់ឈ្មោះ តាមមន្ត្រីទ័ពសេះសូវៀត ដ៏ល្បីល្បាញ Semyon Budyonny ហើយមានទីតាំងនៅលើផ្លូវ Tikhoretsk នៅភាគខាងជើងនៃទីក្រុង ៕
ប្រែសម្រួល៖ស៊ុនលី