ញ៉ូដេលី៖ កាលពីថ្ងៃសុក្រ ជើងហោះហើរ រាប់រយត្រូវបានលុបចោល ឬពន្យារពេល ហើយប្រតិបត្តិការនៅមន្ទីរពេទ្យ ឯកជនមួយចំនួនបានរងផលប៉ះពាល់ នៅក្នុងប្រទេសឥណ្ឌា ដោយសារការដាច់ចរន្តអគ្គិសនី នៃប្រព័ន្ធប្រតិបត្តិការរបស់្រ Microsoft នៅទូទាំងពិភពលោក ។
ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មឯកជន ដ៏សំខាន់មួយ របស់ប្រទេសឥណ្ឌា ដែលមានឈ្មោះថា IndiaGo ត្រូវបានលុបចោល ជើង ហោះហើរជាង២៥០ ខណៈដែលជាច្រើនទៀតត្រូវបានពន្យារពេល នៅឯអាកាស យានដ្ឋានផ្សេងៗ ដោយសារតែកំហុសរបស់ក្រុមហ៊ុន Microsoft ។
ក្រុមហ៊ុន IndiGo បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “ជើងហោះហើរ ត្រូវបានលុបចោល ដោយសារតែឥទ្ធិពល នៃការដាច់ប្រព័ន្ធធ្វើដំណើរ ទូទាំងពិភពលោក លើសពីការគ្រប់គ្រងរបស់យើង ។ យើងពិតជាកោតសរសើរ ចំពោះការអត់ធ្មត់ និងការគាំទ្ររបស់អ្នកទាំងអស់គ្នា” ។
ក្រុមហ៊ុនអាកាសចរណ៍ក៏ បានលើកឡើងផងដែរថា ជម្រើសក្នុងការកក់ជើង ហោះហើរឡើងវិញ ឬទាមទារសំណងគឺមិនមាន ជាបណ្តោះអាសន្ននោះទេ ។
អ្នកដំណើរទូទាំងប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា បានជាប់គាំង នៅឯអាកាសយានដ្ឋាន ឬទទួលបានសំបុត្រឡើង យន្តហោះ ដែលសរសេរដោយដៃប៉ុណ្ណោះ ។
ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌា ធនាគារបម្រុង នៃប្រទេសឥណ្ឌា ហៅកាត់ថា (RBI) បានឲ្យដឹងថា វិស័យហិរញ្ញវត្ថុមិនរងផល ប៉ះពាល់ខ្លាំងនោះទេ ហើយមានតែធនាគារចំនួន១០ ប៉ុណ្ណោះដែលប្រឈមមុខ នឹងការរំខានតិចតួច ។
ធនាគារ RBI បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា “មានតែធនាគារចំនួន១០ និង ក្រុមហ៊ុនហិរញ្ញវត្ថុ មិនមែនធនាគារ ហៅកាត់ថា NBFCs មានការ រំខានតិចតួច ដែលត្រូវបានដោះស្រាយឬ កំពុងត្រូវបានដោះស្រាយ” ។
មន្ទីរពេទ្យឯកជនមួយ ចំនួនប្រឈមនឹងបញ្ហា នៅក្នុងប្រតិបត្តិការ ជាធម្មតាដោយសារ តែការដាច់ចរន្តអគ្គិសនី ប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុន Microsoft ក្នុងអំឡុងពេលថ្ងៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា