ព័ត៌មានអន្តរជាតិ

Update៖ អាមេរិក បញ្ចេញរបាយការណ៍បឋម ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ នៅរដ្ឋអាឡាស្កា

Courtesy: AirMart Aircraft Sales & Brokerage]

សាន់ហ្វ្រាន់ស៊ីស្កូ៖ របាយការណ៍បឋមផ្លូវការបានចេញផ្សាយ ឲ្យដឹងកាលពីថ្ងៃពុធថា យន្តហោះចំនួន១គ្រឿង ដែលបានធ្លាក់កាលពីខែមុន នៅឧទ្យានជាតិ Glacier Bay នៅរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក បានស្ថិតនៅចម្ងាយ ២០០ទៅ៣០០ហ្វីតពីជួរភ្នំដ៏ខ្ពស់ នៅគ្រាដែលយន្តហោះបានធ្លាក់ពីលើភ្នំ ដោយបានសម្លាប់មនុស្សចំនួន ៣នាក់ ដែលនៅលើយន្តហោះនោះ ។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងរបាយការណ៍ថា យន្តហោះ Beechcraft Bonanza ឆ្នាំ១៩៤៨ បានចាកចេញពីទីក្រុង Juneau រដ្ឋអាឡាស្កា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្ពោះទៅកាន់ទីក្រុង Yakutat ប៉ុន្តែបានធ្លាក់ចូលទៅក្នុងតំបន់ភាគខាងកើតនៃភ្នំ Mount Crillon ដែលជាភ្នំមួយស្ថិតនៅក្នុងចំណោមភ្នំខ្ពស់នៃតំបន់ Fairweather Range ឆ្នេរសមុទ្រ។

យោងតាមរបាយការណ៍ដែលយោងខ្លឹមសារ នៃការព្រមានអំពីការព្យាករណ៍អំពី ស្ថានភាពពពកដែលបាំងកំពូលភ្នំនៅក្នុងតំបន់ ហើយសញ្ញាតាមដានរបស់ យន្តហោះបានឈប់នៅរយៈកម្ពស់ប្រហែល ១០.៨៧៥ហ្វីត ប្រហែល៣.៣១៥ម៉ែត្រ ខាងក្រោមកំពូលនៃជួរភ្នំ ។

របាយការណ៍ខាងលើបានបានឲ្យដឹងទៀតថា ការស្វែងរកតាមផ្លូវអាកាសកាលពីថ្ងៃទី៥ ខែសីហា បានបង្ហាញថា “ផ្នែកនៃបំណែកយន្តហោះដែលបែកខ្ញែកជាច្រើន” នៅកម្ពស់ប្រហែល ៦.២០០ហ្វីត គឺប្រហែល១.៨៩០ម៉ែត្រ ដែលរយៈកម្ពស់នេះលើស៤.៥០០ហ្វីត គឺប្រហែល១.៣៧២ម៉ែត្រ ស្ថិតនៅខាងក្រោមតំបន់ខាងលើ ដែលអាជ្ញាធរជឿជាក់ថា ជាដំបូងយន្តហោះនេះបានធ្លាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top