ព័ត៌មានអន្តរជាតិ

បង់ក្លាដែស កំពុងស្វែងរកជំនួយថវិកា ១ពាន់លានដុល្លារ ពីធនាគារពិភពលោក

Xinhua

ដាកា៖ រដ្ឋាភិបាលបណ្តោះអាសន្នរបស់បង់ក្លាដែស បានស្វែងរកថវិកាចំនួន ១ ពាន់លានដុល្លារ ពីធនាគារពិភពលោកជាជំនួយថវិកា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការអំពាវនាវនេះបានមកពីកិច្ចប្រជុំ របស់ទីប្រឹក្សាថាមពល ថាមពល និងធនធានរ៉ែរបស់ប្រទេសលោក Muhammad Fouzul Kabir Khan ជាមួយលោក Abdoulaye Seck នាយកធនាគារពិភពលោកប្រចាំប្រទេសបង់ក្លាដែស និងប៊ូតាន នៅទីក្រុងដាកា កាលពីថ្ងៃពុធ។

លោក​បាន​ធ្វើ​ការ​ទទូចទៅកាន់ធនាគារពិភពលោក ខណៈ​ក្រសួង​ជំពាក់​បំណុលជាង ២​ពាន់​លាន​ដុល្លារ​ ទៅ​ឱ្យ​អ្នក​ផ្គត់ផ្គង់​ក្នុង​តម្លៃ​នាំ​ចូល​ថាមពល រួចទៅហើយ។

លោក Khan បានលើកឡើងថា រដ្ឋាភិបាលបណ្តោះអាសន្ន ដែលត្រូវបានបង្កើតឡើងដោយមានអាណត្តិជាច្រើន គឺត្រូវដោះស្រាយបំណុលចំនួន ២ពាន់លានដុល្លារអាមេរិក ដែលបន្សល់ទុកដោយរដ្ឋាភិបាល មុនក្នុងវិស័យថាមពល។

លោក​បាន​ថ្លែង​ថា​ពួកគេ​បាន​ផ្អាក ​សកម្មភាព​រួច​ហើយ​ក្រោម​ច្បាប់​បង្កើន​ថាមពល​អគ្គិសនី និង​ផ្គត់ផ្គង់​ថាមពល​ឆ្នាំ២០១០ ដែល​រង​ការ​រិះគន់​ខ្លាំង ហើយ​បាន​លុប​ចោល​អំណាច​របស់​រដ្ឋាភិបាល​ក្នុង​ការ​កំណត់​តម្លៃ​ថាមពល​ ដោយ​មិន​មាន​សវនាការ​ជា​សាធារណៈ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top