ព័ត៌មានអន្តរជាតិ

អ្នកជំនាញរបស់ អង្គការសហប្រជាជាតិថា អ៊ីរ៉ង់ប្រហារជីវិតមនុស្សជាង ៤០០នាក់ នៅក្នុងឆ្នាំ២០២៤នេះ

AFP

បរទេស៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានជូនដំណឹងកាលពីថ្ងៃច័ន្ទ ចំពោះការកើនឡើងនៃកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន ដែលបានជំរុញឱ្យចំនួនសរុប នៃអ្នកដែលត្រូវប្រហារជីវិតនៅក្នុងប្រទេសនេះ រហូតមកដល់ពេលនេះដល់ជាង ៤០០ នាក់។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨១ នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងខែសីហាតែមួយ គឺច្រើនជាងចំនួន ៤៥នាក់ ដែលបានរាយការណ៍នៅក្នុងខែកក្កដា ។ នេះបើតាមក្រុមអ្នកជំនាញ សិទ្ធិមនុស្សឯករាជ្យចំនួន១១ របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ពួកគេបាននិយាយថា ចំនួនដែលបានរាយការណ៍នៃ ការប្រហារជីវិតចាប់តាំងពីដើមឆ្នាំ២០២៤ បានកើនឡើងលើសពី ៤០០នាក់ រួមទាំងស្ត្រីចំនួន ១៥ នាក់ផងដែរ។

អ្នកជំនាញដែលត្រូវបានតែងតាំងដោយ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប៉ុន្តែមិនបាននិយាយក្នុងនាម អង្គការសហប្រជាជាតិ គឺបាននិយាយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងយ៉ាងខ្លាំងនៃការប្រហារជីវិតនេះ” ។

យោងតាម​ក្រុម​សិទ្ធិ​មនុស្ស​រួមទាំង ​អង្គការ​លើកលែងទោស​អន្តរជាតិ បានឱ្យដឹងថា អ៊ីរ៉ង់​ប្រហារជីវិត​មនុស្ស​ច្រើន ​ជាង​ប្រទេស​ដទៃ​ទៀត​ក្នុង​មួយ​ឆ្នាំ លើកលែងតែ​ប្រទេស​ចិន ។

អ្នកជំនាញរបស់អង្គការសហប្រជាជាតិ រួមទាំងអ្នករាយការណ៍ពិសេស អំពីស្ថានភាពសិទ្ធិក្នុងប្រទេសអ៊ីរ៉ង់ និងលើការកាត់ទោសក្រៅប្រព័ន្ធតុលាការ សេចក្តីសង្ខេប និងការកាត់ទោសតាមអំពើចិត្ត បានឱ្យដឹងថា ការប្រហារជីវិតចំនួន ៤១ កាលពីខែមុន គឺជាមនុស្សដែលត្រូវបានកាត់ទោស ពីបទឧក្រិដ្ឋកម្មគ្រឿងញៀន។

ពួក​គេ​បាន​និយាយ​ថា​៖ «​ការ​កាត់​ទោស​បទ​ល្មើស​គ្រឿង​ញៀន បំពាន​លើ​ស្តង់ដារ​អន្តរជាតិ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top