ព័ត៌មានអន្តរជាតិ

យោធាប៉ាគីស្ថានបញ្ជាក់ថា នៅក្នុងខែសីហា ក្រុមភេរវករចំនួន ៩០នាក់ ត្រូវបានសម្លាប់

Afp

ឥស្លាម៉ាបាដ៖ យោធារបស់ប្រទេសប៉ាគីស្ថានបានឲ្យកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមភេរវករចំនួន ៩០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការចំនួន ៤.០២១ លើកនៅទូទាំងប្រទេសគិតនៅក្នុងខែសីហាកន្លងទៅនេះ។

លោក Ahmed Sharif Chaudhry អគ្គនាយកកិច្ចការទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម បានប្រាប់សន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងយោធភូមិភាគខាងកើតនៃ Rawalpindi ថា កងកម្លាំងសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀតបានចូលរួមនៅក្នុងប្រតិបត្តិការដែលដាក់គោលដៅទៅលើមូលដ្ឋានរបស់ក្រុមចារកម្ម ។

លោក Chaudhry បានលើកឡើងថា ប្រតិបត្តិការចំនួន ៣២.១៧៣ លើកត្រូវបានធ្វើឡើងចាប់ពីខែមករា រហូតដល់ខែសីហា ដែលប៉ះពាល់យ៉ាងខ្លាំងដល់កម្លាំងរបស់ក្រុមភេរវករ ។

លោក Chaudhry បានបញ្ជាក់ថា លើសពីនេះទៀត មន្រ្តី និងទាហានចំនួន១៩៣នាក់បានបាត់បង់ជីវិតនៅក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ២០២៤នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top