ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ រក្សាការយកចិត្តទុកដាក់ លើការស៊ើបអង្កេតការផ្ទុះ Nord Stream

AFP

ប៉េកាំង៖ បេសកជនចិន បានអំពាវនាវ ឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ រក្សាការយកចិត្តទុកដាក់ របស់ខ្លួនលើការស៊ើប អង្កេតការផ្ទុះបំពង់ Nord Stream ជៀសវាងការអនុញ្ញាតឱ្យវារសាត់ទៅឆ្ងាយ និងបញ្ចប់ស្តង់ដារទ្វេ។

លោក Geng Shuang តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅឯសន្និសីទ ក្រុមប្រឹក្សាសន្តិសុខ ស្តីពី Nord Stream ថា កាលពី ២ឆ្នាំមុន បំពង់បង្ហូរប្រេង Nord Stream បានផ្ទុះនៅក្នុងសមុទ្របាល់ទិក ដែលមានផលប៉ះពាល់អវិជ្ជមាន យ៉ាងធ្ងន់ធ្ងរ ដល់ការផ្គត់ផ្គង់ថាមពលសកល ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងសុវត្ថិភាព នៃការដឹកជញ្ជូនតាមសមុទ្រ។

លោកបានលើកឡើងថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ សហគមន៍អន្តរជាតិ បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះវឌ្ឍនភាពនៃការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ដោយលោកបានបន្ថែមថា ក្រុមប្រឹក្សាបានធ្វើការពិភាក្សាជាច្រើន ជាមួយសមាជិកក្រុមប្រឹក្សាជាច្រើន ដែលអំពាវនាវម្តង ហើយម្តងទៀត ឱ្យការស៊ើបអង្កេតប្រកបដោយគោលបំណង មិនលំអៀង និងវិជ្ជាជីវៈ បង្កើតអង្គហេតុឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន និងនាំជនល្មើសមកកាត់ទោស។

លោក​បាន​លើកឡើងថា “គួរ​ឲ្យ​សោកស្ដាយ យើង​មិន​ទាន់​ឈាន​ ដល់​ការ​សន្និដ្ឋាន​ ច្បាស់លាស់​នៅ​ឡើយ​ទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ឯកអគ្គរដ្ឋទូតបានឲ្យដឹងថា “ពីរឆ្នាំក្រោយមក លទ្ធផលគឺស៊ុយអែត និងដាណឺម៉ាក បានប្រកាសពីការបញ្ចប់ការ ស៊ើបអង្កេតរបស់ពួកគេម្តងមួយៗ ប៉ុន្តែព័ត៌មាន ដែលពួកគេបានចេញផ្សាយគឺតូចតាច និងខ្វះព័ត៌មានលម្អិត”។  មិនមានការសន្និដ្ឋានច្បាស់លាស់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top