ព័ត៌មានអន្តរជាតិ

រុស្សី ៖ អង្គការមូលនិធិហិរញ្ញវត្ថអន្តរជាតិ IMF គឺគ្រាន់តែជាឧបករណ៍ប្រើប្រាស់ដោយអង្គការណាតូប៉ុណ្ណោះ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានក្លាយជាឧបករណ៍មួយនៅក្នុងដៃរបស់រដ្ឋាភិបាលលោកខាងលិច និងអង្គការណាតូ។

ការលើកឡើងដោយក្រុមមន្ត្រីពិសេសតំណាងឲ្យ IMF ដែលត្រៀមនឹងការចាកចេញពីតំណែង Aleksey Mozhin។គាត់ បានធ្វើការកត់សម្គាល់ដែរថាទោះបីជាយ៉ាងណាក្តី អង្គភាពនៅតែអាចបម្រើគោលបំណងមានប្រយោជន៍ ប្រសិនបើមានតែវាជាប់នឹងធម្មនុញ្ញរបស់ខ្លួន។

IMF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៤ ហើយបច្ចុប្បន្នមានប្រទេសចំនួន១៩០ ដែល IMF ធ្លាប់បានប្រកាសថានឹងធ្វើការឆ្ពោះទៅរកការសម្រេចបាននូវ កំណើនប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់សមាជិករបស់ខ្លួន។

ថ្លែងទៅកាន់កាសែត RIA Novosti លោក Mozhin បានចោទប្រកាន់ថា មូលនិធិនេះបានប្រែទៅជាផ្នែកបន្ថែមហិរញ្ញវត្ថុរបស់អង្គការណាតូ ក៏ដូចជា បំពង់បង្ហូរលុយ និងជាឧបករណ៍សម្រាប់គោលនយោបាយការបរទេសរបស់ប្រទេសលោកខាងលិចទៅវិញដែលវាបានធ្វើឲ្យកើតមានជាការរើសអើងសំដៅទៅលើ រដ្ឋជាសមាជិកជាច្រើនប៉ុន្តែដោយមិនបានបញ្ជាក់ណាមួយឡើយទេ។

យ៉ាងណាក្តី នៅចុងខែតុលាកន្លងមកនេះ IMF បានចាត់ចំណាត់ថ្នាក់ប្រទេសរុស្ស៊ីជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី៤ របស់ពិភពលោកដោយផ្អែកលើភាពស្មើគ្នានៃអំណាចទិញ (PPP) ខណៈពេលដែលក៏ជំរុញការព្យាករណ៍កំណើនឆ្នាំ២០២៤ផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top