ហាណូយ៖ សារព័ត៌មាន Vietnam News កាលពីថ្ងៃចន្ទ បានដកស្រង់ពីគោលដៅដែលស្នើឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលបានឲ្យដឹងថា ប្រទេសវៀតណាម កំពុងខិតខំដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍កំពូលទាំងបី ទាក់ទងនឹងការប្រកួតប្រជែងផ្នែកឧស្សាហកម្ម នៅចុងទសវត្សរ៍នេះ។
វិស័យឧស្សាហកម្មរបស់ប្រទេសនេះ គ្រោងនឹងមានចំណែកលើសពី ៤០ ភាគរយនៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣០។ ឧស្សាហកម្មផលិត និងកែច្នៃត្រូវបានគេរំពឹងថា នឹងមានប្រហែល ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុប នេះបើយោងតាមផែនការសកម្មភាពរបស់ក្រសួង។
តម្លៃជាមធ្យម សម្រាប់មនុស្សម្នាក់បន្ថែមក្នុងឧស្សាហកម្មផលិត និងកែច្នៃក្នុងមនុស្សម្នាក់ត្រូវបានគេរំពឹងថា នឹងឈានដល់ជាង ២០០០ដុល្លារអាមេរិក។
ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមមានគោលបំណងបង្កើតសាជីវកម្ម និងសហគ្រាសឧស្សាហកម្មខ្នាតធំមួយចំនួន ដែលមានការប្រកួតប្រជែងជាអន្តរជាតិក្នុងវិស័យមូលដ្ឋាន អាទិភាព និងឧស្សាហកម្មសំខាន់ៗ។
គួរបញ្ជាក់ថា សន្ទស្សន៍ផលិតកម្មឧស្សាហកម្មជាតិរបស់ប្រទេសវៀតណាម បានកើនឡើង ៨,៣៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដោយការិយាល័យស្ថិតិទូទៅ៕
ប្រែសម្រួល ឈូក បូរ៉ា