បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda ដែលជារដ្ឋសមាជិករបស់ អង្គការណាតូបាននិយាយថា អង្គការណាតូគួរតែបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់សមុទ្របាល់ទិក ដើម្បីបំបាក់ទឹកចិត្តរុស្ស៊ី ឬនរណាម្នាក់ផ្សេងទៀតពីការ ចូលរួមក្នុងសកម្មភាពបង្កហេតុនានា។
ប្រភពដដែលបានឲ្យដឹងដែរថាការអត្ថាធិប្បាយ របស់គាត់ត្រូវបានធ្វើឡើងបន្ទាប់ពី មានព្រឹត្តិការណ៍អាថ៌កំបាំងជាច្រើន ពាក់ព័ន្ធនឹងខ្សែកាបក្រោមសមុទ្រនៅក្នុងតំបន់។
លោកNauseda បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press កាលពីថ្ងៃសុក្រថា ទាំងណាតូ NATO និងអឺរ៉ុប EU គួរតែទទួលខុសត្រូវបន្ថែមទៀត ក្នុងការស្ទង់មតិនៅក្នុងតំបន់សមុទ្របាល់ទិក ដោយនាំយកនូវសមត្ថភាពដែនសមុទ្របន្ថែម ដើម្បីការពារឧប្បត្តិហេតុបែបនេះ នាពេលអនាគតហើយ ប្លុក គួរតែបង្ហាញសាច់ដុំមួយចំនួន។
គួរឲ្យដឹងដែរថាមកទល់ពេលនេះ ឧប្បត្តិហេតុសរុបចំនួន១១ ដែលពាក់ព័ន្ធនឹងការខូចខាតខ្សែកាប ក្រោមសមុទ្រត្រូវបានកត់ត្រាចាប់តាំងពីខែតុលាឆ្នាំ ២០២៣ នេះបើយោងតាម AP ហើយ ចុងក្រោយនេះត្រូវបានរាយការណ៍ដោយប្រទេសឡាតវីកាលពីចុងសប្តាហ៍មុន៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
