ហាណូយ៖ ទិន្នន័យផ្លូវការបានបង្ហាញ កាលពីថ្ងៃពុធថា ប្រទេសវៀតណាម បានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១២.២៣លាននាក់ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើង ២២.៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។ ដោយក្នុងចំណោមសរុប អ្នកធ្វើដំណើរតាមយន្តហោះមានចំនួន ៨៥,១ ភាគរយ ។
ការមកដល់ពីបណ្តាប្រទេសអាស៊ីតែមួយ បានកើនឡើងដល់ជាង ៩.៦លាននាក់ក្នុងអំឡុងពេលនេះ កើនឡើង ២២.៤ ភាគរយបើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងនេះ គឺដោយសារតែគោលនយោបាយទិដ្ឋាការ អំណោយផល យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កាន់តែខ្លាំងក្លា និងព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលធ្វើឡើង ដើម្បីអបអរថ្ងៃបុណ្យជាតិ និងពិធីបុណ្យសំខាន់ៗ៕
ប្រែសម្រួល ឈូក បូរ៉ា
