ព័ត៌មានអន្តរជាតិ

ថៃត្រៀមប្រកាសរំលាយសភា ដើម្បីអនុញ្ញាតិ ឲ្យមានការបោះឆ្នោត មុនកាលកំណត់

បរទេស ៖ យោងតាមការចេញផ្សាយរបស់រ៉យទ័រ និងត្រូវបានយកមកចេញផ្សាយបន្តដោយ The KyFreePress កាលពីយប់មិញនេះ បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីថៃAnutin ‍Charnvirakul បានធ្វើការប្រកាសរំលាយសំភា ដើម្បីអាចបើកផ្លូវឲ្យមានការរៀបចំបោះឆ្នោត មុនកាលកំណត់។

នាយករដ្ឋមន្ត្រីថៃរូបនេះ បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងប្រគល់អំណាច ជូនប្រជាជនវិញ ។ វាគឺជាសញ្ញាបង្ហាញពីការត្រៀមខ្លួនរបស់ គាត់ក្នុងការរំលាយសភា និងជម្រះផ្លូវ សម្រាប់ការបោះឆ្នោតមុនការរំពឹងទុក។

ប្រភពដែលមានទំនាក់ទំនងផ្ទាល់ ជាមួយនឹងរដ្ឋាភិបាលបានប្រាប់រ៉យទ័រទៀតថា លោក Anutin គឺបានដាក់សំណើរសុំរំលាយសភា ទៅព្រះមហាក្សត្រថៃ រួចរាល់ហើយ ។

យ៉ាងណាក្តីអ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​មិន​បាន​ឆ្លើយ​តប​នឹង​ការ​ហៅ​ទូរស័ព្ទ​ដើម្បី​ស្វែង​រក​ការ​អត្ថាធិប្បាយ​នេះបន្ថែមទេ ។ គេមើលឃើញថា ក្នុងករណីបើព្រះមហាក្សត្រយល់ព្រមរំលាយ ការបោះឆ្នោតនឹងអាចធ្វើឡើង ក្នុងរយៈពេល៤៥ទៅ៦០ ថ្ងៃបន្ទាប់នេះបើ យោងតាមអ្វី ដែលជារដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។

គួរឲ្យដឹងដែរថាលោក Anutin កាលពីខែកញ្ញាបានអះអាងថា លោកគ្រោងនឹងរំលាយសភានៅចុងខែមករា ជាមួយនឹងការបោះឆ្នោតទូទៅ ដែលនឹងធ្វើឡើងនៅខែមីនា ឬដើមខែមេសា ប៉ុន្តែការសម្រេចចិត្តនេះ នឹងអាចធ្វើឲ្យការបោះឆ្នោត អាចប្រព្រឹត្តទៅមុន កាលកំណត់ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top