ការស្ទង់មតិនៃ CGTN ៖ សម្លឹងឃើញពីស្ថិរភាព នៃការរំពឹងទុកនិងគ្រឹះ នៃភាពប្រាកដប្រជាតាមរយៈវេទិកា Boao
វេទិកា Boao សម្រាប់អាស៊ីក្នុងឆ្នាំចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី ១៥ របស់ចិនទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងបរិបទដែលសភាពការណ៍អន្តរជាតិ មានភាពរង្គោះរង្គើ ប្រទេសចិនដែលតែងតែផ្តោត លើការអភិវឌ្ឍបានក្លាយ ជាការរំពឹងទុក ដែលកាន់តែសុវត្តិភាព អាចពឹងផ្អែកបាន និងមានស្ថិរភាព ផែនការ ៥ ឆ្នាំទី ១៥ របស់ចិនបាន ដាក់ចេញតារាងពេលវេលានិងផែនទីបង្ហាញ ផ្លូវសម្រាប់ការរំពឹងទុកនេះ ។ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើ បណ្តាញអ៊ីនធឺណិតពិភពលោក ជាលទ្ធផល បានឱ្យដឹងថា អ្នកផ្តល់បទ សម្ភាសន៍ ចំនួន ៩៤,៩ % សម្គាល់ឃើញថា ស្ថិរភាពនិងនិរន្តរភាព នៃនយោបាយបានក្លាយ ជាការមានប្រៀបដ៏ច្បាស់លាស់ខាងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។
ការស្ទង់មតិនេះបានធ្វើតាមគេហទំព័រភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃ CGTN ក្នុងរយៈពេល ២៤ ម៉ោងមានអ្នកប្រើអ៊ីនធឺណិតចំនួន ១១៤៩៣ បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕
