ព័ត៌មានអន្តរជាតិ

លោក​Xi Jinping​ ៖ ក្តាប់​ជាប់​មុខងារ​​ នៃ​សង្កាត់ថ្មី Xiong’an ​ខិតខំ​កសាង​ជា​បណ្តុំ​ច្នៃប្រឌិតថ្មី ​និង​ជា​គំរូសម្រាប់​ជំរុញ​ការអភិវឌ្ឍ​ប្រកប ដោយ​គុណភាពខ្ពស់ ​ក្នុង​យុគសម័យថ្មី

ថ្ងៃទី​២៣ ខែមីនា ​លោក​Xi Jinpingអគ្គលេខាធិការ​ នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ ​ប្រធានរដ្ឋចិន ​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​ បាន​ចុះត្រួតពិនិត្យការងារ​ នៅ​សង្កាត់ថ្មីXiong’anខេត្តHebei ​និង​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី សំណេះសំណាល​ស្តីពី​ការ​ជំរុញ​ការ​កសាង​ និង​អភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់​ នៃ​សង្កាត់ថ្មីXiong’an​ ព្រមទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ ។

លោក​បាន​លើកឡើងថា​ ត្រូវតែក្តាប់ជាប់​មុខងារ​ ចម្បង​ នៃ​សង្កាត់ថ្មីXiong’an​ ដែល​រួមចំណែក​សម្រាល​បន្ទុក​របស់​ក្រុងប៉េកាំង ​បន្តរក្សា​ភាពនឹង​ធឹង​ខាង ​នឹង​យុទ្ធសាស្ត្រ​និង​ភាព​អំណត់​ក្នុង​ប្រវត្តិសាស្ត្រ ​រំដោះគំនិត​បន្ថែមទៀត ​បង្កើន​ការសម្របសម្រួល​និ ង​ប្រមូលផ្តុំ​កម្លាំង ​ដើម្បីបង្កើន​កម្លាំង​អភិវឌ្ឍ​តាមរយៈកំណែទម្រង់​និងនវានុវត្តន៍​ ​ជំរុញ​ភាព​រស់រវើក​របស់​សង្កាត់ថ្មី​ដោយផ្តោត​សំខាន់​ ទៅ​លើការ​ចាត់ចែង​ធាតុផ្សំ​ និងធនធាន​ដោយ​សមរម្យ ​និង​ខិតខំ​កសាង​ជា​បណ្តុំ​ច្នៃប្រឌិតថ្មីនិងជា​គំរូ​សម្រាប់ជំរុញ​ ការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់​ក្នុង​យុគសម័យ​ថ្មី ​។

គួរបញ្ជាក់ថា ​នៅព្រឹកថ្ងៃទី២៣ ខែ​មីនា ​លោក​Xi Jinpingប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​ដល់​សង្កាត់​ថ្មីXiong’an​ខេត្តHebei ដើម្បី​ត្រួតពិនិត្យ​និង​ស្វែងយល់​អំពី​​វឌ្ឍនភាព​នៃ​ការ​កសាង​តំបន់​ចាប់​ដំណើរការ ចុះ​ត្រួតពិនិត្យ​និង​ស្វែង​យល់​ការងារ​នៅ​ក្រុមហ៊ុន​Huaneng ​និង​​វិទ្យាល័យទី​៤​ទីក្រុងប៉េកាំង​សាខា​Xiong’an ដើម្បី​ស្វែងយល់​អំពី​ការកសាង​និងការអភិវឌ្ឍនៃ​សង្កាត់ថ្មីXiong’an ​ព្រមទាំង​សួរសុខទុក្ខ​យ៉ាងស្និទ្ធស្នាល​ចំពោះ​តំណាងកម្មាភិបាល​និងបុគ្គលិក​នៃ​អង្គភាពចូល​ប្រចាំ​ការ​​និង​ទីស្នាក់ការ​អង្គភាព​កំពុងសាងសង់​៕

To Top