ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ​ បញ្ជាក់ថា អ៊ីស្រាអែលនឹងការពារ ផលប្រយោជន៍ ខណៈដែលអាមេរិក​ កំពុងបន្តកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បាន្យដឹងថា អ៊ីស្រាអែល​ នឹងប្រើប្រាស់ការវាយប្រហារ របស់ខ្លួនទៅលើអ៊ីរ៉ង់ ដើម្បីធានាថាកិច្ចព្រមព្រៀងការទូតណាមួយ​ ដែលអាចកើតមាន ការពារផលប្រយោជន៍សំខាន់ៗ របស់ខ្លួន។

បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ លោក​ ណេតាន់យ៉ាហ៊ូ បានចេញសេចក្តីថ្លែងការណ៍វីដេអូមួយ ដោយនិយាយថា លោក ត្រាំ ជឿជាក់ថា មានឱកាសមួយ​ ដើម្បីទាញយកអត្ថប្រយោជន៍ពីសមិទ្ធផលដ៏អស្ចារ្យ នៃការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ដើម្បីសម្រេចគោលបំណង នៃសង្គ្រាម តាមរយៈកិច្ចព្រមព្រៀង។

លោកបានលេីកឡេីងថា «យើងនឹងការពារផលប្រយោជន៍សំខាន់ៗរបស់យើងក្នុងស្ថានភាពណាមួយ»។​ ទោះជាយ៉ាងណាក៏ដោយ លោក បានសង្កត់ធ្ងន់ថា ការវាយប្រហារយោធារបស់អ៊ីស្រាអែល​ ប្រឆាំងនឹងអ៊ីរ៉ង់ និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ កំពុងបន្តក្នុងពេលដំណាលគ្នា។

មិនយូរប៉ុន្មានបន្ទាប់ពីលោក ត្រាំ បានប្រកាសថា ការចរចាកំពុងដំណើរការ​ ដើម្បីបញ្ចប់ជម្លោះក្នុងតំបន់ យោធាអ៊ីស្រាអែល បានឧ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ខ្លួនបានចាប់ផ្តើមការវាយ ប្រហារតាមអាកាស ជាបន្តបន្ទាប់លើទី ក្រុងតេអេរ៉ង់។ អ៊ីស្រាអែលក៏បានបំផ្ទុះស្ពានមួយទៀតនៅថ្ងៃចន្ទលើទន្លេ Litani នៅភាគខាងត្បូងប្រទេសលីបង់ ដោយអះអាងថា ក្រុមហេសបូឡា បានប្រើប្រាស់វា​ ដើម្បីដឹកជញ្ជូនអាវុធ និងសមាជិករបស់ខ្លួន។

លោក​ ណេតាន់ យ៉ាហ៊ូ​ បានលេីកឡេីងថា “យើងកំពុងកំទេចកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ ហើយយើងបន្ត វាយប្រហារ ហេសបូឡា យ៉ាងខ្លាំងក្លា” ដោយបន្ថែមថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ ពីរនាក់ទៀតត្រូវបានសម្លាប់ថ្មីៗនេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top