ព័ត៌មានអន្តរជាតិ

លោក Macron ទូរស័ព្ទជាមួយនឹងភាគីអ៊ីរ៉ង់ ដើម្បីភ្ជាប់ទំនាក់ទំនងចរចា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាលោកបានធ្វើការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារជាមួយប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ហើយបានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ របស់ខ្លួន និងចូលរួមក្នុងការចរចាផង។

លោក Macron បានសរសេរ នៅលើបណ្តាញសង្គម Xថាអ៊ីរ៉ង់គួរតែបញ្ចប់ ការវាយប្រហារដែលមិនអាច ទទួលយកបានប្រឆាំងនឹងប្រទេសក្នុងតំបន់។

លោកបានអំពាវនាវឱ្យអ៊ីរ៉ង់ចូលរួមក្នុងការ ចរចាដោយស្មោះត្រង់ ដើម្បីសម្រេចបាននូវការបន្ធូរបន្ថយ និងបំពេញតាម ការរំពឹងទុករបស់សហគមន៍អន្តរជាតិ លើបញ្ហាអ៊ីរ៉ង់ រួមទាំងកម្មវិធីនុយក្លេអ៊ែរផងដែរ។

កាល​ពី​ថ្ងៃ​អង្គារ​ដែរ លោក Macron បាន​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ីស្រាអែល Isaac Herzog។ យោងតាមការប្រកាស របស់គាត់នៅលើ X លោក Macron បានសង្កត់ធ្ងន់ថា ៖ភាពចាំបាច់ដាច់ខាត សម្រាប់ភាគីជម្លោះដើម្បីប្តេជ្ញា ថែរក្សាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងថាមពល និងចាប់ផ្តើមនៅលើផ្លូវឆ្ពោះ ទៅរកការចាប់ផ្តើមឡើងវិញ នៃការសន្ទនាដោយស្មោះត្រង់ជាមួយគ្នា ។

គួរឲ្យដឹងដែរថាប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងកាលពីថ្ងៃអង្គារថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងបន្តប៉ុន្តែទីក្រុងតេហរ៉ង់ បានបដិសេធថាមិនមានការចរចាដោយផ្ទាល់ ឬដោយប្រយោលរវាងភាគី ទាំងពីរឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top