វៀតណាម ចាប់ខ្លួនជនសង្ស័យ ជាង៤០០នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំមិនធ្លាប់មាន
បរទេស៖ មនុស្សជាង ៤០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការស៊ើបអង្កេតការជួញដូរគ្រឿងញៀនដ៏ធំមួយដែលលាតសន្ធឹងលើខេត្ត និងក្រុងចំនួន ១១ ដែលជាចំនួនចាប់ខ្លួនច្រើនបំផុតមិនធ្លាប់មាននៅក្នុងករណីគ្រឿងញៀនតែមួយនៅក្នុងប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ថា ក្រសួងសន្តិសុខសាធារណៈវៀតណាម បានប្រកាសកាលពីថ្ងៃពុធនេះថា អាជ្ញាធរបានបំបែកក្រុមជួញដូរគ្រឿងញៀនក្រោមប្រតិបត្តិការ 126N ដោយរឹបអូសបានគ្រឿងញៀនសំយោគជិត ៩០ គីឡូក្រាម ហេរ៉ូអ៊ីនជាង ៦ គីឡូក្រាម ថ្នាំគ្រាប់អេកស្តាស៊ីចំនួន ៦.៣៨៦ គ្រាប់ ភេសជ្ជៈមានជាតិហាមឃាត់ចំនួន ៤១៦ កញ្ចប់ ដែលគេស្គាល់ថាជា “ទឹករីករាយ”, អុកស៊ីដអាសូតក្នុងបរិមាណច្រើន ឬ “ឧស្ម័នសើច” , អាវុធចំនួន ៧ដើម, គ្រាប់ចំនួន ៣៥ គ្រាប់ រថយន្តចំនួន ១៦ គ្រឿង និងសាច់ប្រាក់ជិត ៤.៥ ពាន់លានដុង (១៧២.០០០ ដុល្លារអាមេរិក)។
ប្រតិបត្តិការនេះចូមរួមពីមន្ត្រីមកពីនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន (C04) របស់ក្រសួង ឆ្មាំព្រំដែន ឆ្មាំឆ្នេរសមុទ្រ អាជ្ញាធរគយ និងកងកម្លាំងប៉ូលីសនៅទូទាំង ១១ តំបន់។
ប្រែសម្រួលៈ ណៃ តុលា
