នាវិកជនជាតិឥណ្ឌា៣នាក់ បានស្លាប់ ដោយសារតែការវាយប្រហារ របស់សហរដ្ឋអាមេរិក ទៅលើកប៉ាល់២គ្រឿង
បរទេស៖ ស្ថានទូតឥណ្ឌាប្រចាំប្រទេសអូម៉ង់ បាននិយាយថា ប្រទេសឥណ្ឌា បានរាយការណ៍ពីឧប្បត្តិហេតុមួយ ដែលពាក់ព័ន្ធនឹងនាវាមួយគ្រឿង នៅឯកំពង់ផែ Shinas ក្នុងប្រទេសអូម៉ង់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលជាឧប្បត្តិហេតុទីបី រហូតមកដល់ពេលនេះក្នុងសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ថា កាលពីថ្ងៃពុធ នាវិកបីនាក់មកពីប្រទេសឥណ្ឌា ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារដឹកនាំដោយសហរដ្ឋអាមេរិកលើនាវាដាច់ដោយឡែកមួយ ។ យោធាសហរដ្ឋអាមេរិក មុននេះបាននិយាយថា ខ្លួនបានវាយប្រហារនាវា MT Marivex និង Settebello។ នាវាទាំងពីរមាននាវិកឥណ្ឌានៅលើនាវា។
ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើនាវាដែលមាននាវិកឥណ្ឌាបានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទំនងជានឹងធ្វើកិច្ចចរចាទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅខាងក្រៅកិច្ចប្រជុំកំពូល G-7 នៅសប្តាហ៍ក្រោយ។
ស្ថានទូតឥណ្ឌា ប្រចាំប្រទេសអូម៉ង់ មិនបានបញ្ជាក់ថា តើនាវាដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុ នៅថ្ងៃព្រហស្បតិ៍មាននាវិកឥណ្ឌា នៅលើនាវាឬអត់នោះទេ។
ស្ថានទូតឥណ្ឌាប្រចាំប្រទេសអូម៉ង់បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យើងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានសម្រាប់ព័ត៌មានលម្អិតបន្ថែម”។
