ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងនាមជាតំណាងរាស្រ្តចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋ ពិតប្រាកដ ដោយតម្កល់ផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញវិធានការណាមួយ។ សម្តេច ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នាព្រឹកថ្ងៃ៣ វិច្ឆិកា ។ សម្តេច ឃួន...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នៅមុខព្រះបរមរាជវាំងចំនួន ៣ថ្ងៃ ក្នុងឱកាសរៀបចំខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។ ពិធីអុជកាំជ្រួច នៅមុខព្រះបរមរាជវាំងចំនួន៣ថ្ងៃ គឺនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩យប់ , ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩យប់, ថ្ងៃទី១១...
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញប្រជានេសាទឲ្យទៅចុះបញ្ជីនាវានេសាទ មុនបំណាច់ឆ្នាំ២០២៣ បើពុំដូច្នេះទេ ក្រោយឆ្នាំ២០២៣ អ្នកដែលមិនបានមកចុះបញ្ជី នឹងមិនត្រូវបានអនុញ្ញាតឲ្យនេសាទក្នុងលម្ហសមុទ្រ នៃដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុឡើយ ព្រោះធ្វើឲ្យប៉ះពាល់គុណតម្លៃជាតិ។ ការជំរុញនេះ ក្នុងឱកាសលោកអភិបាលខេត្ត ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាព នៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នៅថ្ងៃ១ វិច្ឆិកា...
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ នឹងយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញដង្ហែព្រះអង្គផងដែរ ។ សូមរំលឹកថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញ...
បរទេស៖ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឱ្យដឹងថា អ៊ីស្រាអែលបានសម្លាប់ឥស្សរជនក្រុមហាម៉ាស ដ៏លេចធ្លោម្នាក់ទៀតកាលពីថ្ងៃពុធនៅក្នុងការវាយប្រហារ តាមអាកាសលើកទីពីរ ក្នុងរយៈពេលពីរថ្ងៃ ដែលផ្តោតលើជំរុំជនភៀសខ្លួន Jabalia ដែលមានប្រជាជនច្រើន នៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា យន្តហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែក លើបរិវេណក្នុងជំរុំជនភៀសខ្លួន...
បរទេស៖ សាខារបស់អង្គការលើកលែងទោសអន្តរជាតិសម្រាប់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង បានអំពាវនាវកាលពីថ្ងៃពុធ សម្រាប់ការដាក់ទណ្ឌកម្មលើការចែកចាយសព្វាវុធ ទាំងដល់អ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹថា អង្គការ Amnesty MENA បាននិយាយនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ថា...
ភ្នំពេញ៖ តាមរយៈ សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយ មកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ៖បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋាន ពង្រីកផ្លូវ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
សម្ដេចធិបតី នឹងប្រកាសគោលនយោបាយ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅថ្ងៃ១៤ វិច្ឆិកាhttps://dap-news.com/?p=369383 ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរ ដំឡើង និងតែងតាំងមុខតំណែង រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនhttps://dap-news.com/?p=369518 ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ដាំផ្ញើដល់នគរបាល ឱ្យផ្ដល់ភាពកក់ក្ដៅ ជូនពលរដ្ឋ និងកុំពាក់ព័ន្ធគ្រឿងញៀនhttps://dap-news.com/?p=369535 ស្នងការនគរបាលខេត្តព្រៃវែង រកឃើញមន្ត្រីនគរបាល ប្រើប្រាស់គ្រឿងញៀន ចំនួន...
បរទេស៖ សេតវិមានបាននិយាយថា ទាហានអាមេរិកនឹងមិនត្រូវបានដាក់ពង្រាយទៅកាន់តំបន់ហ្គាហ្សាក្នុងអំឡុងពេល ឬបន្ទាប់ពីជម្លោះបច្ចុប្បន្នជាមួយអ៊ីស្រាអែលនោះទេ ដោយសេតវិមានបានច្រានចោលរបាយការណ៍ដែលបង្ហាញថា ទាហានអាមេរិក អាចត្រូវបានបញ្ជូនទៅបេសកកម្មរក្សាសន្តិភាពនៅតំបន់នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ត្រូវបានគេសួរថាតើកងកម្លាំងអាមេរិកនឹងត្រូវបានប្រើដើម្បី “ធ្វើឱ្យស្ថានការណ៍មានស្ថិរភាព” នៅក្នុងតំបន់ហ្គាហ្សាដែរឬទេ។ លោក...
បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន SpaceX បានអះអាងក្នុងអំឡុងពេលកម្មវិធី podcast ជាមួយលោក Joe Rogan កាលពីថ្ងៃអង្គារថា ម្ចាស់ជំនួយគណបក្សប្រជាធិបតេយ្យដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកគឹមហាសេដ្ឋី George Soros កំពុងព្យាយាមយ៉ាងមានប្រសិទ្ធភាពក្នុងការរុះរើសង្គម។ លោក Musk ក៏បានរិះគន់មហាសេដ្ឋីអាមេរិក ដើមកំណើតហុងគ្រីរូបនេះ ចំពោះ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការទេសន្តរប្រវេស ន៍អន្តរជាតិ (IOM)ប្រចាំនៅកម្ពុជា បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍។ ភាគីទាំងពីរបានលេីកឡេីងបែបនេះនៅក្នុងជំនួប ដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ភាគីទាំងពីរ បានលើកឡើងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗដែលអង្គការIOMបានគាំទ្រទាំងកម្រិតកម្ពុជា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការប្រកួតក្បាច់គុណ រវាងកីឡាករ ដាវ លឺដុឌ និងកីឡាករ ព្រំ សំណាង គឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើង...
ភ្នំពេញ៖នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា នៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ និវត្តជន និងយុទ្ធជនពិការ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការពារបូរណភាពទឹកដី និងការកសាង ការពារសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើង ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ យោធិនពិការ...
ភ្នំពេញ៖ រាជធានីភ្នំពេញ និងទីក្រុងឆាងសា របស់ប្រទេសចិន បានប្តេជ្ញា រួមគ្នាពង្រឹងទំនាក់ទំនង សហប្រតិបត្តិការជាមួយគ្នា ឲ្យបានខ្លាំងក្លាបន្ថែមទៀត ពិសេសទៅលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគខណៈ ទីក្រុងឆាងសា មានការវិនិយោគរកស៊ី នៅប្រទេសកម្ពុជារួចហើយ។ នេះជាការបង្ហាញឲ្យឃើញ ក្នុងជំនួបសម្តែងការគួរសម រវាងលោក កើត ឆែ អភិបាលស្តីទី រាជធានីភ្នំពេញ ជាមួយលោកស្រី...
ភ្នំពេញ៖ កម្មករ និងសហជីពបានគាំទ្រឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំរុញឱ្យមានគោលនយោបាយនេះ។ សម្រាប់កម្មករនិយោជិត និងអ្នកប្រកបរបរកចំណូលផ្ទាល់ខ្លួន គោលនយោបាយនេះនឹងជួយកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារលើការថែទាំសុខភាព។ ប្រធានសម្ព័ន្ឋសហជីពជាតិ លោក ហ្វា សាលី បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក...
ពិព័រណ៍ម្ហូបអាហារធំជាងគេនៅប្រទេសកម្ពុជា “ស្លាបព្រា” នាំមកជូនលោកអ្នកដោយស្រាបៀរ GANZBERG កំពុងត្រៀមខ្លួនវិលត្រឡប់មកជាថ្មីម្ដងទៀតនៅថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែធ្នូ ដោយពាំនាំយកមកនូវកម្មវិធី កំសាន្តសប្បាយៗ និងទស្សនីយភាពប្លែកអារម្មណ៍ជាច្រើន នៅកណ្ដាលរាជធានីភ្នំពេញ។ ឆ្នាំនេះ ពិព័រណ៍ម្ហូបអាហារ ស្លាបព្រា កាន់តែពង្រីកសក្ដានុពលរបស់ខ្លួន ដោយការពង្រឹងបទពិសោធន៍ដល់អ្នកចូលរួមឱ្យ កាន់តែអស្ចារ្យលើសពីការភ្លក់រសជាតិអាហារចម្រុះជាតិសាសន៍ ប៉ុន្តែរួមជាមួយវប្បធម៌ដ៏សម្បូរបែបនៅពីក្រោយ រសជាតិទាំងនោះ ក្រោមយុទ្ធនាការ...
Phnom Penh is once again gearing up for Slaprea, Cambodia’s Biggest Food Festival, brought to you by GANZBERG, making a spectacular return...
ភ្នំពេញ ៖ ក្រោយបើកយុទ្ធនាការធ្វើតេស្ត ស្វែងរកសារធាតុគ្រឿងញៀន ចំពោះមន្ដ្រីក្រោមឱវាទនៅស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានរកឃើញមន្ត្រីនគរបាល ជាអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ១១នាក់។ តាមរយៈសេចក្ដីបំភ្លឺព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ មានការចែករំលែកព័ត៌មាន មិនច្បាស់លាស់លើបណ្ដាញសង្គម...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។ ក្នុងឱកាសសំណេះសំណាល ជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង មេបញ្ជាការវរព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នៅថ្ងៃទី២...
ធ្វើដំណើរជាមួយនឹងក្រុមហ៊ុន Buva Sea Cambodia មិនធុញទ្រាន់នោះទេ ពីព្រោះកន្លែងអង្គុយធំទូលាយ ផ្ដលជូនសុវត្ថិភាព និងមិនចំណាយពេលយូរ ទីតាំងរីសត Koh Apikjun Resort កោះអភិជន រីសត កោះស្ដេច រីសត Koh Sdach Resort #buvaseacambodia#speedboat#vetexpress#VirakBunthamExpress#VirakBunthamLogistic#VETDeliveryExpress ☞︎ ទាញយកកម្មវិធី...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យផ្ទេរ ដំឡើង និងតែងតាំងមុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចំនួន១៣រូប ៕
បរទេស ៖ សមាជិកព្រឹទ្ធសភាគឺលោក Lindsey Graham បានអះអាងថា សហរដ្ឋអាមេរិក គួរតែឈរនៅខាងអ៊ីស្រាអែល ក្នុងយុទ្ធនាការរបស់ខ្លួន ប្រឆាំងនឹងក្រុមហាម៉ាស់ មិនថាមានចំនួន ជនស៊ីវិលស្លាប់ច្រើនប៉ុណ្ណា នៅក្នុងហ្គាហ្សានោះទេ ។ លោកបានប្រដូចប្រតិបត្តិការ យោធា របស់អ៊ីស្រាអែលប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ទៅនឹងការតស៊ូរបស់សម្ព័ន្ធមិត្ត ប្រឆាំងនឹងណាស៊ីអាល្លឺម៉ង់ និងជប៉ុន ក្នុងអំឡុង សង្រ្គាមលោកលើកទីពីរ។...
ប៉េរ៉ូត៖ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីលីបង់។ លោក Mikati បានលើកឡើងថា “សហគមន៍អន្តរជាតិ ត្រូវតែបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ចំពោះការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងភាគខាងត្បូងលីបង់” ដោយលើកឡើងពីការខូចខាត ដែលការវាយប្រហារបានធ្វើ ចំពោះប្រជាជន និងសេដ្ឋកិច្ចរបស់ខ្លួន។ លោកថា...
បរទេស ៖ មន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល របស់វៀតណាម បាននិយាយថា ប្រជាជនវៀតណាម ប្រមាណ ៤ ម៉ឺននាក់ ទៅសិក្សានៅបរទេស ក្នុងមួយឆ្នាំៗ ដែលបានកើនឡើង ២,៥ ដង បើធៀបនឹងតួលេខមុនឆ្នាំ ២០១៣ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអង្គភាពចំណុះ នាថ្ងៃទី១ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា ច្រកចេញចូលតែមួយជាអាទិភាពមួយដែល សម្ដេចធបិតី នាយករដ្ឋមន្ត្រី ផ្ដោតការយកចិត្តដាក់។ លោកឧបនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្ត...
គៀវ៖ សេវាសារព័ត៌មានរបស់គណៈរដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែន បានណែនាំច្បាប់ថ្មី សម្រាប់ការនាំចេញកសិផល ដែលចាប់ផ្តើមពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ច្បាប់នេះរួមមានឃ្លាដែលក្រុមហ៊ុនអ៊ុយក្រែន ដែលលក់គ្រឿងឧបភោគបរិភោគមួយចំនួន នៅបរទេសត្រូវចុះឈ្មោះជាអ្នកនាំចេញកសិផលនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាល នេះបើយោងតាមដំណោះស្រាយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាល។ តម្រូវការនឹងអនុវត្តចំពោះអ្នកនាំចេញស្រូវសាលី ពោត បាឡេ គ្រាប់ប្រេង និងផលិតផលមួយចំនួនទៀត។ យោងតាមច្បាប់ថ្មី មានតែក្រុមហ៊ុនដែលមិនមានបំណុលពន្ធ ហើយមិនជាប់ពាក់ព័ន្ធក្នុងនីតិវិធីតុលាការក្ស័យធន អាចត្រូវបានចុះបញ្ជីជាអ្នកនាំចេញគ្រឿងឧបភោគបរិភោគ ដែលបានផ្ទៀងផ្ទាត់។...
វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសហ្វាំងឡង់ លោក Douglas Hickey បានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក ដែលមកដល់ប្រទេសហ្វាំងឡង់ ក្រោមការឧបត្ថម្ភនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី (DCA) នាពេលខាងមុខ នឹងស្ថិតនៅក្រោមយុត្តាធិការផ្លូវច្បាប់របស់សហរដ្ឋអាមេរិក។ ថ្លែងទៅកាន់ទូរទស្សន៍ជាតិហ្វាំងឡង់ Yle លោក Hickey បានពន្យល់ថា ប្រសិនបើសមាជិកសេវាកម្មអាមេរិកម្នាក់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងប្រទេសហ្វាំងឡង់ សំណុំរឿងនេះនឹងត្រូវបានកាត់ក្តីនៅក្នុងតុលាការសហរដ្ឋអាមេរិក។ ទំនាក់ទំនងរបស់បុគ្គលិកយោធាអាមេរិក...