ទូកង៣៣៨ និងប្រទីប៣០ នឹងចូលរួមប្រកួតនាថ្ងៃអុំទូកhttps://dap-news.com/?p=372434 ខ្ញីហាន់រួច២៥០គីឡូ ត្រូវបានរកឃើញ មានផ្ទុកសារធាតុ គីមីហាមឃាត់https://dap-news.com/?p=372446 សម្តេចធិបតី ៖ ការអភិវឌ្ឍ នៅតំបន់កោះនរា គឺជាការស្រោចស្រង់ ប្រស់ និងស្តារឡើងវិញhttps://dap-news.com/?p=372486 សម្តេចធិបតី ៖ ការដាក់ចេញគោលនយោបាយ ឲ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលវែង នៅតែបន្តអនុវត្តតាមរដ្ឋធម្មនុញ្ញhttps://dap-news.com/?p=372495 នាយករដ្ឋមន្ត្រី ៖...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី១៥ វិច្ឆិកា បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង។ នាឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី កោតសរសើរ មន្រ្តីសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានខិតខំបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ សាស្រ្តាចារ្យរដ្ឋមន្រ្តី...
ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីន ដែលមានព័ត៌មានមួយបានឲ្យដឹងថា ប្រតិភូអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដំបូង ដើម្បីអនុវត្តបទឈប់បាញ់មនុស្សធម៌បណ្តោះអាសន្នក្រោមការឧបត្ថម្ភអន្តរជាតិ និងអារ៉ាប់។ ប្រភពដែលបានស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែតស៊ិនហួថា ប្រតិភូត្រូវរាយការណ៍ទៅអាជ្ញាធរជាន់ខ្ពស់ទាំងសងខាង សម្រាប់ការយល់ព្រម ហើយកិច្ចព្រមព្រៀងអាចត្រូវបាន “អនុវត្តនៅពេលណាមួយ” ។ ប្រភពបានបដិសេធមិននិយាយអំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែបានឲ្យដឹងថា “វានឹងត្រូវបានអនុវត្តជាដំណាក់កាល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា បទឈប់បាញ់មនុស្សធម៌ ត្រូវបានគេរំពឹងថា នឹងប្រកាសក្នុងពេលឆាប់ៗនេះ...
តូក្យូ៖ ប្រមុខហិរញ្ញវត្ថុនៃប្រទេសអាស៊ីប៉ាស៊ីហ្វិក យល់ស្របថា ពួកគេគួរតែធ្វើអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ហានិភ័យធ្លាក់ចុះពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នេះបើតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen។ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅសាន់ហ្វ្រាន់ស៊ីស្កូ លោកស្រី Yellen បានឲ្យដឹងថា ខណៈពេលដែលផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកពីជម្លោះមានកម្រិតមកទល់ពេលនេះ ពួកគេជឿថា វាជារឿងសំខាន់ដែលសង្រ្គាមមិនកើនឡើង។ លោកស្រីបានលើកឡើងថា “ខ្ញុំជឿថាមានទស្សនៈរួមគ្នាយ៉ាងមុតមាំថា វាជារឿងសំខាន់ សម្រាប់យើងទាំងអស់គ្នាក្នុងការធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីទប់ស្កាត់ជម្លោះរវាងអ៊ីស្រាអែល...
បរទេស៖ មន្ត្រីអាមេរិកបានប្តូរគំនិតរវាងការបដិសេធចំពោះវត្តមានកងទ័ពអាមេរិកនៅលើដីក្នុងប្រទេសអ៊ីស្រាអែល ហើយទទួលស្គាល់ថា កងកុម្ម៉ង់ដូមួយចំនួនតូចត្រូវបានដាក់ពង្រាយដើម្បីជួយស្វែងរកចំណាប់ខ្មាំង និង ផ្តល់ប្រឹក្សាដល់សមភាគីអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទាហានអាមេរិកត្រូវបានគេរាយការណ៍ថា ត្រូវបានបញ្ជូន ដើម្បីជួយធានាដល់កន្លែងផលិតអាវុធនុយក្លេអ៊ែរដ៏រសើបខ្លាំងរបស់អ៊ីស្រាអែល រួមទាំងទីតាំងសម្ងាត់កំពូលនៅ Dimona ដែលជាកន្លែងកំណើតនៃឃ្លាំងអាវុធនុយក្លេអ៊ែរដែលសង្ស័យរបស់អ៊ីស្រាអែល។ ប្រភពដែលនិយាយទៅកាន់កាសែតជាភាសាអារ៉ាប់ឯករាជ្យលើបណ្តាញអ៊ីនធឺណែត បានបង្ហាញថា សហរដ្ឋអាមេរិកបានប្រាប់អន្តរការីចារកម្មលីបង់ថា ទាហានអាមេរិក...
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ អនុសាសន៍គន្លឹះដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវគិតគូរសិក្សារៀបចំអំពីលំហូចរាចរ ធ្វើយ៉ាងណាកុំឲ្យកកស្ទះ និងការបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមតំបន់កណ្តាលរាជធានីភ្នំពេញ ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន...
តូក្យូ៖ ប្រមុខគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការគំរាមកំហែងដោយកាំជ្រួចរបស់កូរ៉េខាងជើង និងក្នុងការធានាសន្តិសុខសេដ្ឋកិច្ច ខណៈដែលពួកគេស្វែងរកការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ធន់ សម្រាប់ធាតុសំខាន់ៗ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin ក៏បានពិភាក្សាគ្នាអំពីបញ្ហាពាក់ព័ន្ធនឹងប្រទេសចិន...
ភ្នំពេញ៖ លោក ហេង សួរ អនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការដាក់ចេញគោលការណ៍ឲ្យជនបរទេស ជួលផ្ទះរយៈពេលយូរ មិនមែនជាការលក់ផ្ទះ ឬលក់ដី ឲ្យជនបរទេសនោះឡើយ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី...
ភ្នំពេញ៖ ដើម្បីកុំឱ្យមានការភាន់ច្រឡំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាន គូសបញ្ជាក់ថាគ្មានការកែច្បាប់ណាមួយដើម្បីឲ្យជនបរទេសអាចទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ទោះបីជាមានការពិភាក្សាស្នើសុំមកសម្តេចក្តី។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុង ខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ”នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«នៅក្នុងវិស័យអចលនទ្រព្យខ្ញុំសូមបញ្ជាក់ចំណុចមួយកន្លងទៅមានការលើកយកនូវបញ្ហាដែលថារដ្ឋាភិបាលផ្តើមកែច្បាប់ដើម្បីលក់ដីជូនជនបរទេស គោលគំនិតមានការស្នើសុំពិតមែន«…» ការស្នើសុំនេះមិនមែនដើម្បីមាន គំនិតក្បត់ជាតិលក់ដីឲ្យបរទេសនោះទេ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា មន្រ្តីនគរបាលចំនួន ៤នាក់ ដែលពាក់ព័ន្ធករណីបាញ់បោះសេរីជាង ២០០គ្រាប់ នៅគិរីរម្យ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ។ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និង ស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នៅរសៀលថ្ងៃទី១៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ការដាក់ចេញគោលនយោបាយឲ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលវែង នៅតែបន្តអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ ហើយក៏មិនឲ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ ដូច្នេះមនុស្សមួយចំនួនចាំតែរិះគន់នោះកុំភ័យព្រួយ ៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា នាពេលខាងមុខនេះ នៅតំបន់កោះនរា នឹងគ្រោងសាងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ដែលមានកម្ពស់រហូតទៅដល់៥៥៥ម៉ែត្រ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នារសៀលថ្ងៃ១៥ វិច្ឆិកា សម្ដេចធិបតីបានថ្លែងថា ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបានបាត់ទៅហើយ ឲ្យចេញជារូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ...
បរទេស៖ យោងតាមការរបស់ RT ប្រទេសហ្វាំងឡង់អាច នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ីក្នុងពេលឆាប់ៗនេះ ដើម្បីការពារសន្តិសុខ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រីMari Rantanen កាលពីថ្ងៃអង្គារបានឲ្យដឹងដោយលើកឡើងពីការព្រួយបារម្ភអំពីជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសទីបី។ គួរឲ្យដឹងដែរថាថ្មីៗនេះ រដ្ឋាភិបាលទីក្រុង Helsinki បានរឹតបន្តឹងវិធានការព្រំដែន ដោយហាមប្រជាជនឆ្លងកាត់ដោយមធ្យោបាយធ្វើដំណើរមួយចំនួនដូចជាកង់ពីប្រទេសរុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Rantanen បាននិយាយថា ក្រសួងមហាផ្ទៃនឹងរៀបចំសំណើសម្រាប់រដ្ឋាភិបាល ដោយកត់សម្គាល់ថាការរឹតបន្តឹងអាចចូលជាធរមានប្រសិនបើចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅទីតាំងតំបន់កោះនរានេះ គឺជាការស្រោចស្រង់ ប្រស់ និងស្តារឡើងវិញ។ ការលើកឡើងរបស់សម្តេចបែបនេះ ដោយសារសម្តេចចង់សំដៅថា ព្រោះកាលពី១៨ឆ្នាំកន្លែងនេះគឺជាទីតាំងទឹកសុទ្ធតែម្តង ហើយក៏ជាចំការរបស់ប្រជាពលរដ្ឋ ជួនកាលបាក់ច្រាំងទាំងរដូវវស្សានិងប្រាំង...
បរទេស៖ ប្រទេសចិនជាលើកដំបូង បានបង្ហាញ ការបាញ់មីស៊ីលគ្រាប់ ពិតចេញពីយន្តហោះ ចម្បាំងបំបាំងកាយ J-20 នៅក្នុងវីដេអូអបអរសាទរ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ មួយថ្ងៃមុនថ្ងៃខួបលើកទី ៧៤ នៃការបង្កើតកងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន (PLA) ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំលោកខាងលិចកាន់តែច្រើនឡើងៗ តាមសេចក្តីរាយការណ៍បានទទួលស្គាល់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងអាចអូសបន្លាយរយៈពេលប្រាំឆ្នាំទៀត នៅក្នុងរូបភាពនៃភាពទាល់ច្រកដែល ភាគីទាំងសងខាងមិនអាចបំបែកបាន។ កាសែតThe Economist បានរាយការណ៍កាលពីថ្ងៃអង្គារថា ទាំងរុស្ស៊ី និងអ៊ុយក្រែន មិនបានត្រៀមខ្លួនដើម្បី ផ្តល់ឱ្យនូវសញ្ញាណាមួយដែលថា ជម្លោះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះនោះទេ។ប្រភពដដែលបាននិយាយទៀតថា វិបត្តិនេះបានធ្វើឱ្យមានភាពតានតឹងដល់ សមត្ថភាពយោធារបស់ប្រទេសលោកខាងលិច ចំពេលមានការតស៊ូដើម្បីផលិត គ្រាប់កាំភ្លើងធំឱ្យបានគ្រប់គ្រាន់ ហើយសង្គ្រាមអ៊ីស្រាអែល...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ។ ស្ពានកោះនរា ជាស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ស្ថិតនៅខណ្ឌច្បារអំពៅ និងទីក្រុងរណបកោះពេជ្រ ក្នុងខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ។...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សមាជិកសភា របស់តួកគីពីរនាក់ និងអតីតសមាជិកសភាម្នាក់ បានដាក់ញត្តិទៅរដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ា ដើម្បីស្វែងរកការចោទ ប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំង នឹងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ជុំវិញការប្រព្រឹត្ត របស់អ៊ីស្រាអែលនៅហ្គាហ្សា ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា សំណើនេះ...
បរទេស ៖ យោងតាមការអះអាង ដោយទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារម្សិលមិញថា សេតវិមានមានទំនុកចិត្តថា ចិនមិនបានផ្គត់ផ្គង់អាវុធដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះអ៊ុយក្រែន នោះទេ។ យោងតាមការស្រង់ព័ត៌មានរបស់ RT លោក Sullivan ដែលត្រូវបានសាកសួរ ដោយក្រុមអ្នកកាសែតមុនកិច្ចប្រជុំកំពូល រវាងមេដឹកនាំអាមេរិកលោក Joe Biden និងលោក...
បរទេស ៖ មន្ត្រីសន្តិសុខកំពូល របស់កោះតៃវ៉ាន់ បានអះអាងថា ប្រធានាធិបតីចិនលោក Xi Jinping នឹង មិនមានយោធា ដើម្បីបើកការឈ្លានពាន ដោយជោគជ័យលើកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ មានន័យថាកោះ ដែលគ្រប់គ្រង ដោយខ្លួនឯង មានពេលវេលា បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព ការពាររបស់ខ្លួន។ យោងតាមការចេញផ្សាយ របស់...
ភ្នំពេញ ៖ ក្រុមមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានរកឃើញខ្ញីហាន់រួច ចំនួន២៥០គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ។ ការរកឃើញនេះនៅទីតាំង១កន្លែង ក្នុងចំណោមទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន៣ទីតាំង ដោយមួយកន្លែងក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅតំបន់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ថា ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន European Pravda បានរាយការណ៍កាលពីថ្ងៃចន្ទថា មជ្ឈមណ្ឌលហ្វឹកហ្វឺនយន្តហោះ F-16 របស់អឺរ៉ុប ហៅកាត់ (EFTC) ដែលជាកន្លែងដែលអ្នកបើកយន្តហោះអ៊ុយក្រែននឹងរៀនពីរបៀបហោះហើរយន្តហោះចម្បាំង F-16 ត្រូវបានបើកនៅក្នុងប្រទេសរូម៉ានី ។ មជ្ឈមណ្ឌល EFTC ដែលមានទីតាំងនៅមូលដ្ឋានអាកាសនៅក្នុងទីក្រុង...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ថា ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍កាលពីថ្ងៃចន្ទថា ជំនួយយោធារបស់សហភាពអឺរ៉ុប ហៅកាត់ថា (EU) សម្រាប់អ៊ុយក្រែនបានឈានដល់ ២៧ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល២៨,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ។ ដោយនេះជាការដកស្រង់សម្តីរបស់បុគ្គលកំពូលរបស់ប្លុកនេះ ។ លោក Josep Borrell...
ភ្នំពេញ ៖ អង្គមហាសន្និបាតរណសិរ្សសាមគ្គី បានអំពាវនាវដល់ជនរួមជាតិ និងគ្រប់មជ្ឈដ្ឋានសង្គម បន្ដរួមសាមគ្គីគ្នាជាធ្លុងមួយ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើម្បីសម្រេចបាននូវសមិទ្ធផលធំៗ និងថ្មីៗថែមទៀត។ នេះបើយោងតាមសេចក្តីសម្រេចចិត្ត មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦។ អង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ បានដំណើរការអស់រយៈពេលមួយព្រឹក នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេច...
ភ្នំពេញ ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ២៦-២៧-២៨ វិច្ឆិកា ខាងមុខនេះ នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំងនឹងទូកចំនួន ៣៣៨ទូក និងប្រទីបចំនួន៣០ នឹងចូលរួមប្រណាំង និងបណ្តែត។នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃ១៥ វិច្ឆិកា ។ នាឱកាសដ៏វិសេសវិសាលនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់នានា សម្រាប់ដំណើរការបើកស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងភ្នំពេញ ដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋលេខាធិការ ទទួលជួបលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី ហៅកាត់ថា (KPU) បានប្រកាសកាលពីថ្ងៃចន្ទ អំពីបេក្ខជនប្រធានាធិបតីចំនួន៣ដែលគូដែលនឹងឈរឈ្មោះក្នុងការបោះឆ្នោតសកលឆ្នាំ២០២៤របស់ប្រទេសនេះ ។ លោក Idham Holik ប្រធានគណៈកម្មាធិការ KPU បានប្រាប់ដល់សន្និសីទសារព័ត៌មានថា “Anies Baswedan និង Muhaimin...
កាប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងទទួលបន្ទុកកិច្ចការជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រមាណជាង៥.៥០០នាក់បានវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញហើយ កាលពីថ្ងៃចន្ទ ។ សេចក្តីថ្លែងការណ៍បានដាក់ថា ជនភៀសខ្លួនសរុបចំនួន៥.៦៤០នាក់បានវិលត្រឡប់ពីប្រទេសប៉ាគីស្ថានតាមច្រក Torkham និង Spin Boldak ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ដោយបានបន្ថែមថា ជនភៀសខ្លួនទាំងនោះបានទទួលជំនួយជាចាំបាច់...
បរទេស៖ កាលពីថ្ងៃច័ន្ទ យោធាអ៊ីស្រាអែលបានចែករំលែកវីដេអូ និងរូបថត ដែលបង្ហាញពីអ្វីដែលខ្លួនបាននិយាយថា ជាអាវុធដែលក្រុមហាម៉ាសរក្សាទុកនៅក្នុងបន្ទប់ក្រោមដីរបស់មន្ទីរពេទ្យកុមារក្នុងហ្គាហ្សា ជាកន្លែងដែលអ៊ីស្រាអែល បាននិយាយថា ចំណាប់ខ្មាំងហាក់ដូចជាត្រូវបានចាប់ឃុំនៅទីនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យយោធាឧត្តមនាវីទោ Daniel Hagari បាននិយាយថា កងទ័ពបានរកឃើញមជ្ឈមណ្ឌលបញ្ជាមួយដែលមានអាវុធសព្វាវុធ រួមមានគ្រាប់បែកដៃ អាវបំផ្ទុះគ្រាប់បែកអត្តឃាត...