ភ្នំពេញ៖ ថ្មីៗនេះ បន្ទាប់ពីរកឃើញថា មានគណនី បណ្តាញសង្គមមួយចំនួន បានប្រើប្រាស់ឈ្មោះ និងរូបភាព ក៏ដូចជាការបង្ហោះរាល់សកម្មភាព របស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសាធារណៈជនមួយចំនួន មានការភាន់ច្រឡំ ។ ដើម្បីកុំឲ្យមានការភាន់ច្រឡំនោះ លោក គួច វែងស្រ៊ុន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលជាការដោះស្រាយ លើកិច្ចការងារបោសសម្អាតគ្រឿងញៀន ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យខានតែបាន ។ ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស Yoshimasa Hayashi បានធ្វើទស្សនកិច្ច ដោយមិនប្រកាសមួយ ទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍នេះ ក្នុងការបង្ហាញការគាំទ្រ សម្រាប់ប្រទេសអឺរ៉ុបខាងកើតការពារប្រឆាំង នឹងការឈ្លានពាន ដែលកំពុងបន្តរបស់រុស្ស៊ី។ វាជាដំណើរទស្សនកិច្ចអ៊ុយក្រែនលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមសង្រ្គាមក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ប្រទេសសមាជិកទាំង៧ ផ្សេងទៀត បានបញ្ជូនអ្នកការទូតកំពូលរបស់ពួកគេទៅកាន់អ៊ុយក្រែន បន្ទាប់ពីការលុកលុយ ដែលធ្វើឱ្យប្រទេសជប៉ុន...
ញូវដេលី៖ ក្រុមសេដ្ឋកិច្ចទាំង២០ បានចាប់ផ្តើមកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃនៅថ្ងៃសៅរ៍នេះ នៅក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា ដោយមានការព្រួយ បារម្ភកើនឡើងថា មេដឹកនាំដែលចូលរួមអាច នឹងបរាជ័យក្នុងការឈាន ដល់ការឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួម មួយដោយសារតែការបែកបាក់គ្នាជុំវិញ ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ ក្នុងនាមជាប្រធាន G-20 បច្ចុប្បន្ន ឥណ្ឌា បានផ្តល់អាទិភាពដល់ការរក្សា ទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី ហើយប្រភពការទូតបានណែនាំ នាយករដ្ឋមន្ត្រីលោក...
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ទី៩ ខែកញ្ញានេះ បានថ្លែងថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២៣នេះ រោងចក្រនៅខេត្តកំពង់ស្ពឺ កំពុងត្រូវការកម្មករ ប្រមាណ៤ពាន់នាក់ បន្ថែមក្នុង ខណៈដែលវិស័យសេដ្ឋកិច្ចទាំងមូល មានឱកាសប្រមាណ១ម៉ឺន៧ពាន់កន្លែង បន្ថែមទៀត។ ថ្លែងនៅចំពោះមុខកម្មករជិត ២ម៉ឺននាក់ ក្នុងខេត្តកំពង់ស្ពឺ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសដាក់ចេញ នូវយុទ្ធសាស្ត្រ ដែលជាកម្មវិធីអាទិភាពចំនួន៤ ដើម្បីគាំទ្រនយោបាយអភិវឌ្ឍន៍តំបន់ជនបទ ឱ្យមានការរីកចម្រើនថែមទៀត។ ថ្លែងក្នុង ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងអង្គភាពក្រោមឱវាទក្រសួង និងប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទរាជធានី ខេត្តទាំង២៥ នៅ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ លោក...
ភ្នំពេញ ៖ ទំនប់ដូនទ្រី ដែលមានសមត្ថភាពស្តុកទឹក បានរហូតដល់ ១៦៣,១លានម៉ែត្រគូប និងមានសក្តានុពលស្រោចស្រព ផ្ទៃដីស្រូវវស្សា ចំនួន ៣៣០០០ហិកតា និងស្រោចស្រពផ្ទៃដីស្រូវប្រាំង ៤៥០០ហិកតា ក្នុងខេត្តបាត់ដំបង ត្រូវបានសាងសង់ សម្រេចបានជាង៧០% និងគ្រោងបញ្ចប់ ទាំងស្រុងនៅចុង ឆ្នាំ២០២៥ ។ នេះបើយោង តាមក្រសួងធនធានទឹក និងឧតុនិយម។...
បរទេស៖ អង់គ្លេសបានបញ្ជូនយន្តហោះយោធារបស់ខ្លួន ដើម្បីទៅការពារកប៉ាល់ដឹកគ្រាប់ធញ្ញជាតិ ធ្វើដំណើរមកពីអ៊ុយក្រែន ខណៈដែលអនាគតនៃកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិក្នុងការផ្តល់ នូវច្រកសុវត្ថិភាពសម្រាប់ការនាំចេញកសិផល គឺនៅតែមិនច្បាស់លាស់បន្ទាប់ពីការផ្អាកដោយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “យើងនឹងប្រើការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍របស់យើង ដើម្បីតាមដានសកម្មភាពរបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅ អំពាវនាវឱ្យប្រទេសរុស្ស៊ី ប្រសិនបើយើងឃើញសញ្ញាព្រមានថា...
បរទេស៖ និយតករអាកាសចរណ៍របស់ប្រទេសអារ៉ាប់រួម បាននិយាយថា អ្នកបើកយន្តហោះម្នាក់បានស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅឯឆ្នេរសមុទ្រ នៃប្រទេស អារ៉ាប់រួម (UAE) ដោយកត់សម្គាល់ថា ក្រុមជួយសង្គ្រោះកំពុងស្ថិតនៅក្នុងតំបន់ដើម្បីស្វែងរក ប្រតិបត្តិករទីពីរបន្ទាប់ពីបានរកឃើញកំទេចកំទីពីយន្តហោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការធ្លាក់នេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងដែនទឹកក្បែរទីក្រុងឆ្នេរសមុទ្រ Umm Al Quwain...
ឡូសអ៊ែនជីឡេស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា យោងតាមការព្យាករណ៍ចុងក្រោយរបស់មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្យល់ព្យុះសង្ឃរា Lee ត្រូវបានគេរំពឹងថា នឹងនៅតែជា “ខ្យល់ព្យុះដ៏មានឥទ្ធិពល” ដែលបន្តបោកបក់រហូតដល់ដើមសប្តាហ៍ក្រោយ ។ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ចំណុចកណ្តាលរបស់ព្យុះ Lee ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីបានល្អនៅភាគខាងជើងនៃកោះ Leeward ភាគខាងជើង...
រ៉ាបាត៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ចំនួន៣០នាក់បានបាត់បង់ជីវិតនៅក្នុងពេលមានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារមកលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រ ។ ប្រភពបានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ។ ចំនួនអ្នកស្លាប់ជាង២០នាក់ត្រូវបានរាយការណ៍នៅក្នុងទីក្រុងទេសចរណ៍ Marrakech ស្ថិតនៅចម្ងាយ៣២០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី Rabat និង៤នាក់នៅក្នុងខេត្ត Ouarzazat ។ គ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័របានវាយប្រហារប្រទេសម៉ារ៉ុកនៅវេលាម៉ោង១១និង១១នាទីយប់...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាល និងគណបក្សកាន់អំណាចបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងថ្នាក់ដឹកនាំគណបក្សសេរីប្រជាធិបតេយ្យនៅថ្ងៃពុធសប្តាហ៍ក្រោយ។ ប្រភពបានឲ្យដឹងថា គណបក្ស LDP និងដៃគូសម្ព័ន្ធយុវជនរបស់ខ្លួន Komeito មានបំណងរក្សាសម្ព័ន្ធភាពរបស់ពួកគេបន្ទាប់ពីការរុះរើនេះ ដោយបានលុបបំបាត់ការរំពឹងទុកថា គណបក្សប្រជាធិបតេយ្យ ដើម្បីប្រជាជនក៏អាចចូលរួមក្នុងប្លុកនេះផងដែរ។ ប្រភពបានឲ្យដឹងទៀតថា លោក គីស៊ីដា បានបញ្ជូនផែនការទៅកាន់សមាជិកជាន់ខ្ពស់នៃរដ្ឋបាលរបស់លោកតាមទូរស័ព្ទ។ បច្ចុប្បន្នលោកកំពុងស្ថិតក្នុងប្រទេសឥណ្ឌាសម្រាប់កិច្ចប្រជុំកំពូលនៃកំពូលក្រុមប្រទេស...
គៀវ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការវាយលុកដ៏ធំរបស់អ៊ុយក្រែន ដែលបានធ្វើឡើងប្រឆាំងនឹងរុស្ស៊ីក្នុងរយៈពេល ៣ ខែចុងក្រោយនេះ “មានប្រសិទ្ធភាព” ហើយការវាយប្រហារនឹងបន្តរហូតដល់កងកម្លាំងរុស្ស៊ីដកចេញ។ លោក Podolyak ក៏បានបដិសេធនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ថាការចរចាបទឈប់បាញ់ស្ថិតនៅក្នុងរបៀបវារៈដោយបញ្ជាក់ថាកិច្ចពិភាក្សាបែបនេះនឹងមានន័យថា “ចុះចាញ់ សម្រាប់អ៊ុយក្រែន”។ ថ្វីបើមានការខ្វះខាតការត្រួតត្រាលើអាកាស គ្រាប់រំសេវ និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយក៏ដោយ ក៏យោធាអ៊ុយក្រែន...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលពិភាក្សាការងារ និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកជាមួយ ធនាគារ Guangxi Beibu Gulf Bank ដែលជាធនាគារអន្តរការី...
ភ្នំពេញ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកស្រី កាន់ ចន្រ្ទា នៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដង្ហែរបុណ្យបំបួសកុលបុត្រ ចំនួន ១៣អង្គ ចូលទៅកាន់វត្តរុក្ខសិលារាម នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា...
កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ ដល់មន្ត្រីទទួលបន្ទុកការងារទាំងអស់ ត្រូវហ៊ានសម្រេចចិត្ត ហ៊ានធ្វើ និងអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ជូនឲ្យមានប្រសិទ្ធភាព កុំទុកដល់សម្តេចចេញមុខដោយផ្ទាល់ ។ ការថ្លែងសារដាស់តឿនរបស់ សម្តេចធិបតី បែបនេះ ធ្វើឡើង ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា នៅរដ្ឋធានីញ៉ូដេលីរបស់ប្រទេសឥណ្ឌា បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមG20 នាពេលខាងមុខនៅចុងសប្តាហ៍នេះ ដែលនឹងបានធ្វើការរៀបចំសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ។ ក្រុមមន្ត្រីបានឲ្យដឹងថា ការរឹតបន្តឹង និងបទប្បញ្ញត្តិចរាចរណ៍ចូលជាធរមាននៅក្នុងទីក្រុងញ៉ូដេលី កាលព្រឹកថ្ងៃសុក្រ ហើយនឹងបន្តរហូតដល់ព្រឹកថ្ងៃចន្ទ ។ មានការហាមប្រាមដល់ពលរដ្ឋមិនឱ្យចូលទៅទស្សនានៅច្រកទ្វាររបស់ប្រទេសឥណ្ឌា និងផ្លូវ Kartavya សម្រាប់ការដើរ ជិះកង់...
ញូវដេលី៖ អវត្តមានរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ពីកិច្ចប្រជុំកំពូលក្រុមទាំង២០ នៅចុងសប្តាហ៍នេះ បានធ្វើឱ្យក្តីសង្ឃឹម សម្រាប់ការបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅពេលណាមួយឆាប់ៗនេះនឹងត្រូវខកខាន បើទោះបីជានាឡិកាកំពុងកំណត់ សម្រាប់គូប្រជែងទាំងពីរ ដើម្បីធ្វើការចរចាណាមួយ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ក៏ដោយ។ ឥឡូវនេះប្រទេសទាំងពីរត្រូវបានគេជឿថា កំពុងស្វែងរកជំនួបកំពូលរវាងលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន...
កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ ចំពោះការប្រឡង ចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ ចេះគឺជាប់ សំដៅធានាឱ្យបាននូវភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ កញ្ញានេះ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា កាលពីថ្ងៃសុក្រម្សិលមិញ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅមុនពេលកិច្ចប្រជុំកំពូល G20 នៅចុងសប្តាហ៍នេះ ។ កិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើឡើង នៅទីក្រុងញូវដែលីប្រទេសឥណ្ឌា ហើយជំនួបកាលពីថ្ងៃម្សិលមិញនេះ គឺជាជំនួបលើកទីពីររបស់មេដឹកនាំទាំងពីរក្នុងរយៈពេលមិនដល់បីខែផង...
បរទេស ៖ ប្រទេសដាណឺម៉ាក ដែលជាសមាជិក របស់អង្គការណាតូ មួយដែរ នោះបានសារភាពថា ខ្លួននឹងប្រើប្រាស់រថក្រោះមួយចំនួន ដែលធ្លាប់បានដាក់តាំងនៅ តាមសារមន្ទីរនានា នៅក្នុងប្រទេស ដើម្បីជួយហ្វឹកហាត់ការ ប្រើប្រាស់រថក្រោះឲ្យកង កម្លាំងយោធាអ៊ុយក្រែន ។ យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសដាណឺម៉ាក បានទទួលស្គាល់ថា បានប្រើប្រាស់រថក្រោះ ដែលដាក់តាំងពិពណ៌...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ស្ត្រីទាំងអស់ក្នុងប្រទេសអ៊ុយក្រែន ដែលមានការអប់រំ ផ្នែកវេជ្ជសាស្ត្រ ឬឱសថ ត្រូវមានកាតព្វកិច្ច ចុះឈ្មោះជាមួយយោធា ចាប់ពីខែក្រោយនេះ ។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡោះងដោយតំណាង សភា របស់ប្រធានាធិបតី Vladimir Zelensky លោក Fyodor Venislavsky បានប្រកាស...
កំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ថ្នាក់ដឹកនាំបណ្ដា ប្រទេសនានា រួមទាំង សម្ដេចដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៅឥណ្ឌូនេស៊ី នាពេលកន្លងទៅនេះ មិនមែនទៅសម្ដែង ឬសម្ញែងនោះទេ គឺជាបេសកកម្មមួយ ដើម្បីប្រយោជន៍ជាតិ ។ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ សហភាពអឺរ៉ុប លោក Szymon Szynkowski vel Sek បានលើកឡើង កាលពីថ្ងៃសុក្រថា យុទ្ធសាស្ត្រ ដាក់សម្ពាធ របស់អ៊ុយក្រែន លើការហាមឃាត់ របស់ប្រទេសប៉ូឡូញ លើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ តាមរយៈទឹកដីរបស់ខ្លួន នឹងមិនដំណើរការនោះឡើយ។ ប្រភពដដែលបានបន្តទៀតថា...
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ខណៈដែលរដ្ឋាភិបាលក្រុងមូស្គូ និងក្រុងគៀវ បានកំណត់សម្រេចគោលបំណង របស់ពួកគេដោយការប្រើប្រាស់កម្លាំង ដូចគ្នានោះវាមើលទៅហាក់ដូចជា គ្មានក្តីសង្ឃឹមសម្រាប់ដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះក្នុងប្រទេសអ៊ុយក្រែន នាពេលខាងមុខនោះទេ។ យោងតាមការចេញផ្សាយរបស់ RT លោក Guterres បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយមុនកិច្ចប្រជុំកំពូល G20...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធរៀបចំទីតាំងធ្វើលិខិតឆ្លងដែនកម្ពុជា នៅក្រៅប្រទេសដែលនឹង ចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេ ព្រមទាំងបង្កើតកុងស៊ុល បន្ថែមនៅភាគខាងត្បូងប្រទេសថៃ ដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសក្នុងការទទួលសេវាផ្សេងៗ។ នាឱកាសអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩...
កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាល ជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យបង្កើតកុងស៊ុលកម្ពុជាប្រចាំ នៅភាគខាងត្បូងប្រទេសថៃដើម្បីត្រៀមជួយអន្តរាគមន៍ ដោះស្រាយបញ្ហានានាជូនពលករខ្មែរ។
បរទេស៖ ភ្លៀងធ្លាក់ខ្លាំងបំផុត មិនធ្លាប់មានអស់រយៈពេល ១៤០ ឆ្នាំ បានវាយប្រហារមកលើមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីនៅហុងកុង នៅថ្ងៃសុក្រ ដោយបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងជាង ១០០នាក់រងរបួស។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អាកាសធាតុសើមខុសពីធម្មតាដែលបង្កឡើងដោយព្យុះទីហ្វុងបាននាំមកនូវការរំខានបន្ថែមទៀតដល់ភាគខាងត្បូងប្រទេសចិន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា វីដេអូបានបង្ហាញពីទឹកហូរចុះពីលើភ្នំដ៏ចោតក្នុងអតីតអាណានិគមអង់គ្លេស ជន់លិចផ្លូវតូចចង្អៀត និងលិចផ្សារទំនើប ស្ថានីយ៍រថភ្លើងក្រោមដី...
កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាល ជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ រៀបចំបង្កើតឱ្យមានទីតាំង ធ្វើលិខិតឆ្លងដែន នៅក្រៅប្រទេស ដោយផ្ដើមចេញពីប្រទេសកូរ៉េ ដើម្បីសម្រួលដល់បងប្អូន ពលករខ្មែរ។
បរទេស៖ អភិបាលតំបន់ គឺលោក Aleksandr Bogomaz បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនមួយគ្រឿង ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាស ក្នុងពេលដែលយន្តហោះនេះ មានគោលបំណងហោះទៅ “កន្លែងឧស្សាហកម្ម” នៅក្នុងទីក្រុង Bryansk ភាគខាងលិចរបស់ប្រទេសរុស្ស៊ី។ តំបន់ Bryansk មានព្រំដែនជាមួយអ៊ុយក្រែន ហើយត្រូវបានអ៊ុយក្រែនកំណត់ គោលដៅវាយប្រហារជាច្រើនដង។ យោងតាមសារព័ត៌មាន...