ភ្នំពេញ៖ ការប្រកាសប្រមូលពន្ធចំណេញមូលធន ត្រូវបានមហាជនជាច្រើន ផ្ទុះការវែកញ៉ែក ដោយក្នុងនោះ មានទាំងការគិតវិជ្ជមាន និងអវិជ្ជមាន ។ បន្ទាប់ពីការប្រកាស ប្រមូលពន្ធចំណេញមូលធន របស់នាយកដ្ឋានពន្ធដារកម្ពុជា ត្រូវបានពលរដ្ឋ ជាពិសេស បុគ្គលល្បីៗជាច្រើន លើបណ្តាញសង្គម បានទាញឱកាសនេះ បកស្រាយក្នុងន័យផ្សេងៗគ្នា ដោយមានទាំងការប្រៀបធៀប ជាមួយបណ្តាប្រទេសជាច្រើនផងដែរ ។ តួរយ៉ាងនៅអំឡុងពេលថ្មីៗនេះ ករណីខាងលើ...
បរទេស៖ អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយអង់គ្លេស វាយប្រហារមូលដ្ឋានទ័ពជើងទឹករុស្ស៊ីនៅតំបន់គ្រីមៀ កាលពីថ្ងៃសុក្រ នេះបើតាមសារព័ត៌មាន Sky News បានរាយការណ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា មីស៊ីលបាញ់តាមយន្តហោះយោធាដែលត្រូវបានបង្កើតឡើងរួមគ្នាដោយអង់គ្លេសនិងបារាំង ត្រូវបានប្រគល់ដោយទីក្រុងឡុងដ៍ និងប៉ារីស គឺបានឱ្យទៅអ៊ុយក្រែននៅដើមឆ្នាំនេះ។ មីស៊ីលដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសបារាំងថា...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសៅរ៍ទី២៣ ខែកញ្ញានេះថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងសមភាគីកូរ៉េខាងត្បូង និងជប៉ុនបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” ចំពោះការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង រួមទាំងការជួញដូរអាវុធដែលអាចកើតមានផងដែរ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ ភ្នំភ្លើង Semeru ដែលស្ថិតនៅក្នុងខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើង ហើយអាជ្ញាធរនៅក្នុងតំបន់បានព្រមានដល់ប្រជាជនឱ្យនៅឆ្ងាយពីតំបន់នោះ ។ សារព័ត៌មាន Semeru Volcano Monitoring Post បានផ្សព្វផ្សាយថា...
ខេត្តកំពត៖ពិធីបុណ្យផ្កាមហាសាមគ្គីដ៏ធំនេះបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៣ ដល់២៤ ខែ កញ្ញា ឆ្នាំ ២០២៣ ដោយមានការផ្តួចផ្តើមពី ព្រះវិមលសរណញាណចាន់វិសាល ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការ វត្តពារាណសីសិរីមង្គល សិរីមង្គល ខេត្តព្រៃវែង បានសហការជ្រះថ្លាប្រកបដោយសទ្ធា និងបញ្ញាជាមួយ...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា ភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃសុក្រថា លទ្ធផលទទួលបានពីគណបក្សកាន់អំណាចនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) បានបើកកិច្ចប្រជុំការិយាល័យនយោបាយមួយកាលពីថ្ងៃពុធ ដោយសាទរចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ថាទទួលបានជោគជ័យតាមការចង់បាន ។ នៅក្នុងរបាយការណ៍សម្រាប់កិច្ចប្រជុំការិយាល័យនយោបាយ លោក...
KHARTOUM៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលនៃកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) កាលពីថ្ងៃសុក្របានថ្លែងថា ពលរដ្ឋប្រមាណ៥,៣លាននាក់បានភៀសខ្លួនចេញពីសង្រ្គាមដែលបានកើតឡើងនៅក្នុងប្រទេសស៊ូដង់ គិតចាប់តាំងពីពាក់កណ្តាលខែមេសា នៅគ្រាដែលជម្លោះបានផ្ទុះឡើងរវាងក្រុមប្រដាប់អាវុធស៊ូដង់ រឺហៅថា កងកម្លាំង (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ (RSF) ។ អង្គការ OCHA...
ភ្នំពេញ៖ តាមរយៈលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ចេញសាររបស់ពលរដ្ឋមួយរូបដែលបានសួរថា ហេតុអ្វីក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក នៅកម្ពុជា មិនទទួលទំនិញធ្យូងអនាម័យ និងធ្យូងអុស និងឈើកសិកម្ម ដឹកទៅក្រៅប្រទេស។ ក្នុងសំណេរដែល លោក ខៀវ កាញារីទ្ធ បង្ហាញមកនោះ បានរៀបរាប់ថា”តេីហេតុអ្វីបានជា ក្រុមហ៊ុនកប៉ាល់ទាំងអស់នៅកម្ពុជា មិនទទួលដឹកទំនិញ ធ្យូងអនាម័យនិងធ្យូងអុស ឈេីកសិកម្ម...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់រំលងអាធ្រាត ថ្ងៃអាទិត្យ ទី២៤ កញ្ញា ២០២៣(ម៉ៅងនៅសហរដ្ឋអាមេរិក) បាននិងកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” ។
យូអិន៖ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis បានសរសើរក្រុមប្រទេសទាំង៧៧ (G77) និងប្រទេសចិន ដែលបានគាំទ្រពហុភាគីនិយម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំនៃ G77 និងប្រទេសចិន ដែលធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំថា “នៅពេលដែលពហុភាគីនិយម កំពុងត្រូវបានសាកល្បងគ្រប់វេន បណ្តាប្រទេសនៃ G77 និងចិន បន្តមានភាពម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពហុភាគី” ។ លោកបានលើកឡើងថា...
កៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ហៅកាត់ថា (AFU) បានបញ្ជាក់ថា ខ្លួនបានវាយប្រហារទៅលើទីស្នាក់ការកណ្តាលរបស់កងនាវាចរសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី នៅឧបទ្វីបគ្រីមៀ ។ នាយកទំនាក់ទំនងយុទ្ធសាស្ត្ររបស់ AFU បានលើកឡើងនៅក្នុងសារ Telegram ថា “កងកម្លាំងការពារជាតិរបស់ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមធ្វើការវាយប្រហារដោយទទួលបានជោគជ័យលើទីស្នាក់ការបញ្ជាការនៃកងនាវាចរសមុទ្រខ្មៅរបស់ប្រទេសបរុស្ស៊ី នៅក្នុងទីក្រុង...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសកាលពីថ្ងៃសុក្រថា យោធាថ្មី សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ និងជំនួយអភិវឌ្ឍន៍ និងការវិនិយោគ សម្រាប់អ៊ុយក្រែន បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះនៅលើគេហទំព័រការិយាល័យរបស់លោក លោក Trudeau បានឲ្យដឹងថា ប្រទេសកាណាដា...
រ៉ូម៖ លោក Giorgio Napolitano អតីតប្រធានាធិបតីអ៊ីតាលី និងកាន់អំណាចយូរបំផុតបានទទួលមរណភាពកាលពីថ្ងៃសុក្រក្នុងអាយុ ៩៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកត្រូវបានជ្រើសរើសជាប្រធានាធិបតីក្នុងឆ្នាំ២០០៦ ហើយបានក្លាយជាប្រមុខរដ្ឋដំបូងគេដែលឈរឈ្មោះសម្រាប់អាណត្តិ ៧ឆ្នាំទីពីរក្នុងឆ្នាំ២០១៣ ប៉ុន្តែលោកបានចុះចេញពីតំណែងនៅឆ្នាំ២០១៥ ដោយលើកឡើងពីអាយុ និងសុខភាពរបស់លោក ដោយលោកត្រូវបានជំនួសដោយប្រធានាធិបតីបច្ចុប្បន្នគឺ Sergio Mattarella ។ ជាមួយនឹងការកាន់តំណែងមានរយៈពេលជិត ៩ឆ្នាំ Napolitano គឺជាប្រមុខរដ្ឋរបស់ប្រទេសអ៊ីតាលីអស់រយៈពេលជិត...
យូអិន៖ ប្រមុខរក្សាសន្តិភាពអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដោយចំណុចសំខាន់បំផុត គឺការបែងចែកក្នុងចំណោមរដ្ឋជាសមាជិក។ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាពបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយដោយប្រកាសថា “ប្រតិបត្តិការរក្សាសន្តិភាពកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ បញ្ហាប្រឈមដ៏ធំបំផុតគឺការបែងចែកនៅទូទាំងរដ្ឋជាសមាជិករបស់យើង” ។ វត្តមាននៃការបែងចែកនេះបង្កើតនូវទិដ្ឋភាពនយោបាយប្លែកពីគ្នា ដែលប្រតិបត្តិការរក្សាសន្តិភាពទទួលបានការគាំទ្រផ្នែកនយោបាយដែលថយចុះ។ លោក Lacroix បន្ថែមថា អ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បណ្តាលឱ្យមានការថយចុះនៃការគាំទ្រ សម្រាប់ដំណើរការនយោបាយ ដែលទាក់ទងនឹងបេសកកម្មនីមួយៗ...
ភ្នំពេញ ៖ ថ្លែងចំពោះមុខពលរដ្ឋខ្មែររាប់ពាន់នាក់ រស់នៅអាមេរិក និងកាណាដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលមិនធ្វើបាបប្រជាពលរដ្ឋ មិនបំផ្លាញប្រទេសជាតិ មិនធ្វើឲ្យពលរដ្ឋខកបំណងនោះឡើយ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា ក្នុងទីក្រុងញ៉ូវយ៉ក ប្រទេសអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី...
ភ្នំពេញ ៖ ថ្លែងចេញពីសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការប្ដេជ្ញាចិត្តដោះស្រាយបញ្ហាគ្រឿងញៀនជូនប្រជាពលរដ្ឋ ដោយមាន ឧបនាយករដ្ឋមន្ដ្រី ១រូប ធ្វើជាប្រធាន ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំង លោកឧបនាយករដ្ឋមន្រ្តី នេត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរទៅក្រុមប្រឆាំងថា តើយល់យ៉ាងម៉េចដែរនៅពេលអាមេរិក ផ្ដល់ជំនួយជាថវិកា ចំនួន ១៨លានដុល្លារ មកប្រទេសកម្ពុជាវិញ។ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា ក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេស ក្នុងប្រទេសរបស់ខ្លួនឡើយ។ សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងបែបនេះ ក្រោយមានក្រុមបាតុកម្ម នៅអាមេរិក បានលើកឡើងអំពីបញ្ហាកំពង់ផែរាម ដោយសង្ស័យថា មានមូលដ្ឋានទ័ពចិន។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ចំពោះការងារការទូតរបស់ប្រទេសកម្ពុជា គឺស្មើមុខ ស្មើមាត់ ក្នុងសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជា ជាប្រទេសអធិបតេយ្យជាតិមួយ ទោះបីមានការផ្លាស់ប្ដូររាជរដ្ឋាភិបាលថ្មីក៏ដោយ។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣...
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ជាង ២ពាន់នាក់។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា បានសម្តែងមតិគាំទ្រដំណើរបំពេញបេសកកម្មការងារជាប្រវត្តិសាស្រ្តរបស់ សម្តេចធិបតី...
ភ្នំពេញ៖ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ បានបង្ហាញនូវទស្សនៈ ចំនួន៩ចំនុច ពាក់ព័ន្ធផលប្រយោជន៍ផ្សារហ៊ុន។ លោកហេង វ៉ាន់ដា បានលើកឡើងថា ប្រព័ន្ធផ្សារហ៊ុន មានផលប្រយោជន៍ដូចតទៅ៖ក-ផ្សារហ៊ុន គឺជាទីកន្លែងលក់មូលបត្រ ភាគហ៊ុននិងមូលបត្របំណុលខ-ជួយធ្វើឲ្យក្រុមហ៊ុន គ្រួសារក្លាយទៅជា ក្រុមហ៊ុនសាធារណៈ ដែលអាចដកទុន បានយ៉ាងងាយស្រួលបំផុត។គ-ជួយទាក់ទាញទុន របស់អ្នកវិនិយោគពីក្នុងនិងក្រៅប្រទេសមក ពង្រីកក្រុមហ៊ុន។ឃ-ជួយប្រាក់ចំណូលបុគ្គល...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ដល់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ថា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស កម្ពុជា បន្តការកសាងសង្គមមួយ ដោយឈរលើការ គោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ការថ្លែងប្រាប់របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងជំនួប រវាងអគ្គលេខាធិការអង្គការ សហប្រជាជាតិ...
ភ្នំពេញ៖ មេធាវីតំណាងក្រុមហ៊ុនគ្រួសារកក់ក្តៅ នៅថ្ងៃទី២៣ ខែកញ្ញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីបំភ្លឺជាសាធារណៈ ឆ្លើយតបនឹងព័ត៍មានស្តីពីលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60 Caps. របស់ក្រសួងសុខាភិបាល។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
បរទេស៖ អាកាសយានដ្ឋានថៃ (AOT) បានឱ្យដឹងថា ភ្ញៀវចិនជាង ១២០.០០០ នាក់ ត្រូវបានគេរំពឹងថា នឹងមកដល់អាកាសយានដ្ឋានដនមឿង និងអាកាសយានដ្ឋាន សុវណ្ណភូមិ ក្នុងអំឡុងពេលសប្តាហ៍ដំបូងនៃការលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន និងកាហ្សាក់ស្ថាន ដែលចាប់ផ្តើមពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃចេញផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា បានប្រកាសនៅក្នុងកាសែត...
ភ្នំពេញ៖ លោក អង់តូនីញ៉ូ ហ្គូទរ៉ស (António Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺយុទ្ធសាស្ត្របញ្ចកោណ ដែលបានបន្ស៊ីគ្នាជាមួយគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។ ការវាយតម្លៃរបស់ អគ្គលេខាធិការអង្គការ សហប្រជាជាតិ បែបនេះ ធ្វើឡើងក្នុងជំនួប ជាមួយសម្តេចធិបតី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់កាលានុវត្តន៍ភាពសម្រាប់បង្កើត ប្រតិបត្តិការ និងពង្រីកធុរកិច្ច ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈម ទាំងបញ្ហាចាស់ និងថ្មី ដើម្បីជំរុញសន្ទុះ នៃការអភិវឌ្ឍវិស័យឯកជនឲ្យបានពេញលេញ។ ក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក...
នៅថ្ងៃទី ២៣ ខែកញ្ញា លោក Xi Jinping បានថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ នៃពិធីសម្ពោធបើក នៃការប្រកួតកីឡាអាស៊ីលើកទី ១៩ ក្រុង Hangzhou ។ លោក Xi Jinping បានថ្លែងថា តាំងពីការស្នើរសុំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ី ប្រទេសចិន បានអនុវត្តពាក្យសន្យារបស់ខ្លួន យ៉ាងយកចិត្តទុកដាក់...
ថ្ងៃត្រង់ថ្ងៃទី២៣ ខែកញ្ញ លោកXi Jinpingប្រធានរដ្ឋចិន និងភរិយាPeng LiYuanបានរៀបចំពិធីលៀងសាយភោជន៍នៅសណ្ឋាគារXiziក្រុងHangzhouខេត្តZhejiang ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិ ដែលអញ្ជើញចូលរួមពិធីសម្ពោធបើក នៃការប្រកួតកីឡាអាស៊ីលើកទី១៩ក្រុងHangzhouប្រទេសចិន។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក Bashar al-Assad ប្រធានាធិបតីស៊ីរី ព្រះអង្គម្ចាស់ Mishal Al-Ahmad...
ញូវយ៉ក៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌាកាលពីថ្ងៃសុក្រ បានជំរុញសមាជិកអង្គការសហប្រជាជាតិទាំងអស់កុំឱ្យធ្វើពាណិជ្ជកម្មអាវុធជាមួយកូរ៉េខាងជើង ដោយសារតែទីក្រុងព្យុងយ៉ាង កំពុងព្យាយាមពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី។ នៅក្នុងកិច្ចពិភាក្សារបស់ពួកគេនៅខាងក្រៅសម័យប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក រដ្ឋមន្ត្រីមកពីក្រុមប្រទេស ៤ផ្លូវ ដែលគេស្គាល់ថា Quad ក៏បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់ពួកគេអំពី “ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ”។ រដ្ឋមន្ត្រីបានចែករំលែកទស្សនៈថា ប្រទេសរបស់ពួកគេនឹងប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្នដោយកម្លាំង ជាក់ស្តែងជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី...