ភ្នំពេញ៖ សក្ដានុពលនៃការវិនិ យោគទៅលើអចលនទ្រព្យ នៅក្នុងខេត្តកែប បានបង្ហាញពីភាពទាក់ ទាញកាន់តែខ្លាំងដល់វិនិយោគិនទាំងជាតិ និងអន្តរជាតិ ដោយគម្រោងរបស់រដ្ឋមួយចំនួន បាននឹងកំពុងលេចរូបរាងជាបណ្ដើរៗ ហើយមួយ ចំនួនទៀត បានដាក់ដំណើរការជាស្ថាពរ។ អ្នកជំនាញវិស័យដីធ្លី នៅក្នុងខេត្តកែប ម្នាក់ បានឱ្យដឹងថា ខេត្តកែប នាពេលបច្ចុប្បន្ននេះ បានផ្លាស់ប្តូរច្រើនណាស់ ក្នុងនោះឆ្នេរសមុទ្រ រាប់សិបគីឡូម៉ែត្រ កំពុងត្រូវបានស្ថាបនា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌា និង រុស្ស៊ី បានប្រកាសថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំពិភាក្សាពាណិជ្ជកម្មក្នុងទីក្រុងញូវដែលីថា ប្រទេសឥណ្ឌា និងរុស្ស៊ីកំពុងពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងកើនឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរដ្ឋមន្ត្រីការបរទេស ឥណ្ឌា Subrahmanyam Jaishankar ទីក្រុងញូវដែលីស្ថិតនៅក្នុង “កិច្ចព្រមព្រៀងជាមុន” លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី...
បរទេស៖ ប្រមុខការពារជាតិរបស់រុស្ស៊ីបាននិយាយថា ដំណាក់កាលចុងក្រោយនៃការ ត្រួតពិនិត្យភ្លាមៗនៃកង នាវាចរប៉ាស៊ីហ្វិករុស្ស៊ី ក្នុងអំឡុងពេលដែលកងទ័ពជើងទឹកនឹងធ្វើការបាញ់មីស៊ីល ពីកប៉ាល់ដោយប្រើការបាញ់ បង្ហោះអេឡិចត្រូនិក គឺនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមេសា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីលោក Sergei Shoigu បានពន្យល់ប្រាប់ប្រធានាធិបតីប្រទេសលោក...
ពោធិសាត់: សង្វៀនជល់មាន់លួចលាក់មួយកន្លែងត្រូវ បានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្តាល សហការណ៍នឹងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបាកានចុះប្រតិបត្តិការឆ្មក់ បង្រ្កាបបានកាលពីវេលាម៉ោង ១៤ និង ១០ នាទីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៣ ស្ថិតនៅចំនុចភូមិទួលឆ្មារ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់ ដោយសមត្ថកិច្ចរឹបអូសបានម៉ូតូចំនួន ៨ គ្រឿងដែលអ្នកលេងល្បែងរត់ចោល...
ស៊ូដង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ដោយអាវុធត្រូវបាន គេរាយការណ៍ថា នៅទូទាំងប្រទេសស៊ូដង់ ខណៈការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជាគូប្រជែងបន្តរីករាលដាល ។ អំពើហឹង្សារវាងកងទ័ព និងក្រុមទាហានប៉ារ៉ាមួយហៅថា កងកម្លាំងគាំទ្ររហ័ស ហៅកាត់ថា (RSF) បានបន្តកើតឡើងពេញ មួយយប់ឈានមកដល់ថ្ងៃទី៣ហើយ ។ មនុស្សជាង៥០នាក់ត្រូវបានសម្លាប់ ហើយការប៉ាន់ប្រមាណមួយធ្វើឱ្យចំនួនអ្នករងរបួសមានលើសពី១.០០០នាក់...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធពិធីមួយកាលពីថ្ងៃអាទិត្ យដើម្បីអបអរសាទរ ការបញ្ចប់ការសាងសង់លំនៅ ដ្ឋានទំនើបថ្មីចំនួន១០.០០០ ខ្នង នៅក្នុងសង្កាត់ Hwasong ដែលទើបសាងសង់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលន ទ្រព្យ ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ដើម្បីរក្សាស្ថិរភាព នៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យ អាទិភាពមួយ ក្នុងការគាំទ្រ...
ភ្នំពេញ ៖ តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ចំនួន ១៣,១៨៧,៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០នាក់ ខណៈភ្ញៀវអន្តរជាតិ ៥៥.៦៩១នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា អគ្គសេនាធិការ ចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងថា ខ្លួនបានបាញ់ព្រមាន និងផ្សព្វផ្សាយការព្រមាន ដើម្បីបណ្តេញ ទូកល្បាតរបស់កូរ៉េខាងជើង ដែលបានបំពានខ្សែបន្ទាត់ព្រំដែនខាងជើង ហៅកាត់ (NLL) ដែលជាព្រំដែនសមុទ្រពិតប្រាកដ នៅម៉ោងប្រហែល១១ព្រឹកថ្ងៃសៅរ៍...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានសាទរ កិច្ចសហប្រតិបត្តិការ យោធារវាងប្រទេសរបស់ពួកគេ ចំពេលមានភាពតានតឹងជាមួយលោកខាង លិចជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។ ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Shangfu នៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ លោក ពូទីន បានលើកឡើងពី កិច្ចសហប្រតិបត្តិការ ការពារជាតិរបស់ប្រទេសរបស់លោកជាមួយប្រទេសចិន ហើយបានលើកឡើងថា សមយុទ្ធយោធារួម...
ប៉េកាំង៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រកាសកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៩ នៅពេលមក ដល់រដ្ឋធានីថៃថា “សហរដ្ឋអាមេរិក បានត្រលប់មកវិញហើយ” ។ មនុស្សជាច្រើនមិនយល់ពីសារៈ សំខាន់នៃខ្សែបន្ទាត់នេះទេនៅពេលនោះ ដូចជានៅក្នុងទស្សនៈរបស់ពួកគេ សហរដ្ឋអាមេរិក មិនបានចាកចេញពីអាស៊ី ហើយការវិនិយោគដើមទុនរបស់សហរដ្ឋអាមេរិក នៅអាស៊ីនៅតែបន្តកើនឡើង។ រយៈពេល ១៣ឆ្នាំក្រោយមក...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយរដ្ឋមន្ត្រីការពារ ជាតិរបស់ប្រទេសចិន ដោយបានគូស បញ្ជាក់ពីការពង្រឹងទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយទីក្រុងមូស្គូ ដែលខ្លួនបានតម្រឹមគោលនយោបាយការបរទេស របស់ខ្លួនយ៉ាងទូលំទូលាយក្នុងការប៉ុនប៉ង កាត់បន្ថយឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងលទ្ធិប្រជាធិបតេយ្យ លោកខាងលិចផ្សេងទៀត។ លោក ពូទីន និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានជួបគ្នាកាលពីថ្ងៃអាទិត្យជាមួយឧត្តមសេនីយ៍...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖១-តំបន់ទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C -សីតុណ្ហភាពអតិបរមា...
បរទេស៖ អតីតប្រធានាធិបតីម៉ិកស៊ិក លោក Jose Lopez Portillo ដែលបានដឹកនាំប្រទេសពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៨២ គឺជាទ្រព្យសម្បត្តិរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) សោះ, នេះបើយោងតាមឯកសារ ថ្មីមួយដែលបាន បោះ ពុម្ពផ្សាយដោយកំណត់ត្រាប្រវត្តិសាស្រ្តជាតិអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា...
បរទេស៖ មនុស្សបួននាក់បានរងការវាយប្រហារដោយគ្រាប់កាំភ្លើងខុសបច្ចេកទេស (ផ្លាត) និង មនុស្សបួននាក់ទៀត បានរងរបួសស្រាល ខណៈព្យាយាមរត់គេចខ្លួន នៅពេលដែលបុរសម្នាក់បានបើកការបាញ់ប្រហារនៅ ខាងក្រៅបារមួយ ក្នុងទីក្រុងបាងកកកាលពីព្រឹកថ្ងៃចន្ទ។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ទៀបភ្លឺនៅខាងក្រៅបារ Ornic Pub លើផ្លូវ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលកិច្ច សហប្រតិបត្តិការ ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពល ខេមរភូមិន្ទ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស...
ពោធិសាត់: មនុស្ស២ នាក់បានស្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍បង្កដោយរថយន្ត បើកបរដោយជនជាតិចិនម្នាក់បានបើកបុកម៉ូតូ និង អ្នកដើរថ្មើរជើង ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ ៥៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ76-77 ចំនុចមុខផ្សារ07 ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់កាលពីវេលាម៉ោង១៨ និង ២៥ នាទីថ្ងៃទី...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា កងទ័ពរបស់ប្រទេសជប៉ុន បានរកឃើញបំណែកយន្តហោះ និងសាកសពចំនួន៥នាក់ កាលពីថ្ងៃអាទិត្យ នៅក្នុងអំឡុងពេលរុករកក្នុងសមុទ្រជ្រៅ សម្រាប់នាវិកនៅលើឧទ្ធម្ភាគចក្រ ដែលបានបាត់ពីរ៉ាដា កាលពីដើមខែនេះ ។ យន្តហោះដែលមានមនុស្ស១០នាក់ នៅលើនោះបានបំពេញបេសកកម្មឈ្លបយកការណ៍នៅគ្រា ដែលយន្តហោះបាន បាត់ខ្លួនកាលពីថ្ងៃទី៦ ខែមេសា...
ប៉េកាំង/តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបអាកាសធាតុ ខណៈដែលជើងហោះហើរស៊ីវិល បានផ្លាស់ប្តូរផ្លូវរបស់ពួកគេ ដើម្បីជៀសវាងតំបន់ហាមហោះហើរដែលដាក់បម្រាមដោយចិន ទៅកាន់ភាគខាង ជើងនៃកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងបានដាក់ឱ្យដំណើរការ ដោយសារតែលទ្ធភាពនៃការធ្លាក់កម្ទេចកម្ទីគ្រាប់រ៉ុក្កែត ។ ក្រសួងដឹកជញ្ជូនរបស់កោះតៃវ៉ាន់បានឲ្យដឹងថា ដំបូងឡើយក្រុងប៉េកាំងបានជូនដំណឹងដល់ក្រុងតៃប៉ិ ថា ខ្លួននឹងដាក់តំបន់...
ភ្នំពេញ៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហោះសាររំលឹកនូវអតីតកាល ដែលប្រជាជាតិខ្មែរ មិនអាចបំភ្លេចបាន គឺថ្ងៃដែលខ្មែរក្រហម វាយចូលកាន់កាប់ដល់ទីក្រុងភ្នំពេញ ហើយបានសុំឱ្យប្រជាជន ចេញពីផ្ទះ «ចំនួន៣ ថ្ងៃ» ដោយថា អាមេរិកនឹងអោយយន្តហោះ មកទម្លាក់កម្ទេច ទីក្រុងភ្នំពេញ ។...
បរទេស៖ លោក Mick Wallace សមាជិកសភាអឺរ៉ុប (MEP) បានឲ្យដឹងថា ខណៈពេលដែលប្រទេសចិន បានបង្ហាញដល់ពិភពលោក នូវផែនការសន្តិភាព សម្រាប់វិបត្តិអ៊ុយក្រែន “សហរដ្ឋអាមេរិក និងអង្គការណាតូ មិនចង់ឱ្យសង្គ្រាមបញ្ឈប់” សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេនោះទេ។ MEP អៀរឡង់បានប្រាប់កាសែតស៊ិនហួ ក្នុងអំឡុងពេលស្នាក់នៅទីក្រុង Chongqing ដែលជាការឈប់ចុងក្រោយនៃ ដំណើរទស្សនកិច្ចរយៈពេល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន អំពាវនាវឱ្យភាគីទាំងពីរ នៃជម្លោះនៅក្នុងប្រទេសស៊ូដង់ បញ្ចប់ការប្រយុទ្ធគ្នា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងទប់ស្កាត់ការកើនឡើង នៃភាពតានតឹងបន្ថែមទៀត។ អ្នកនាំពាក្យបានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹងសំណួរ ស្តីពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធដ៏ខ្លាំងក្លា ដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ម៉ោងក្នុងស្រុករវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សនៅទីក្រុងកាធុម និងកន្លែងផ្សេងទៀតក្នុងប្រទេស។ ជម្លោះដ៏សាហាវរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងរដ្ឋធានីកាធុម...
ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ នៃការប្រើប្រាស់អ៊ីនធឺណិត របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តសៀមរាប និងការសាទរពីសាធារណជនចំពោះ WiFi សាធារណៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិត ល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្ត បានបញ្ចប់ដោយជោគជ័យ ។ សូមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្វែងរកទីតាំង WiFi សាធារណៈ ទាំង ១៦...
ភ្នំពេញ៖ បន្ទាប់ពីមានបញ្ហាអាស្រូវជាបន្តបន្ទាប់ និងការគាបសង្កត់លើការចេញអាជ្ញាប័ណ្ណ និងបញ្ហាភាស៊ីរបស់អាជីវករ លក់ដូរនៅក្នុងខេត្តនេះ ប្រជាពលរដ្ឋ និងអាជីវករនានា បានគោរពស្នើសុំសម្តេចតេជោ ពិចារណាដកអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ចេញពីតំណែង។ ស្របពេលការបោះឆ្នោតខិតជិតមកដល់ និងការគាំទ្រគណៈបក្សប្រជាជនកើនឡើង ក្រុមមន្រ្តី អាជីវករ និងប្រជាពលរដ្ឋ បានលើកឡើងថា ការទុកមន្រ្តីដែលបង្កបញ្ហាថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ នឹងធ្វើឲ្យមានបញ្ហា...
កាធុម៖ ជម្លោះដ៏សាហាវរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងរដ្ឋធានីកាធុម បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦នាក់ និងរបួសជាង ៥៩០ នាក់ ដែលបង្កើនការព្រួយបារម្ភ ជាអន្តរជាតិអំពីការកើនឡើងបន្ថែមទៀត។ មេបញ្ជាការកងទ័ពស៊ូដង់ លោកឧត្តមសេនីយ៍ Abdel Fattah Al-Burhan កាលពីថ្ងៃសៅរ៍បានចេញ សេចក្តីសម្រេចរំលាយកងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា RSF នេះបើយោងតាមការចុះផ្សាយ...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ បានថ្កោលទោស ចំពោះការបញ្ចេញមតិដែលថា ការបញ្ចេញទឹករបស់ប្រទេសជប៉ុន នៃទឹកដែលមានជាតិនុយក្លេអ៊ែរ ដែលត្រូវបានព្យាបាលចូល ទៅក្នុងមហាសមុទ្រត្រូវបាន “ស្វាគមន៍” នៅពេលដែលកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីទាំងប្រាំពីរ (G7) បានបញ្ចប់នៅទីក្រុងសាពូរ៉ូ ។ លោកស្រី Steffi Lemke រដ្ឋមន្ត្រីក្រសួងបរិស្ថាន អភិរក្សធម្មជាតិ សុវត្ថិភាពនុយក្លេអ៊ែរ...
ប៉េកាំង៖ ជម្លោះយោធារបស់ប្រទេសស៊ូដង់ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) កំពុងបង្កឱ្យមានការព្រួយបារម្ភ យ៉ាងទូលំទូលាយ ពីសហគមន៍អន្តរជាតិ ដោយប្រទេស និងអង្គការអន្តរជាតិជាច្រើនបានអំពាវនាវឱ្យ មានបទឈប់បាញ់ជាបន្ទាន់។ ដោយបានធ្វើឱ្យមនុស្សយ៉ាងតិច ៥៦នាក់ស្លាប់បាត់បង់ជីវីតរួចមកហើយ និង៥៩៥នាក់ផ្សេងទៀតរងរបួស ជម្លោះដែលបានផ្ទុះឡើងនៅព្រឹកថ្ងៃសៅរ៍ និងបានឈានដល់ថ្ងៃអាទិត្យនោះនៅតែមិនមានសញ្ញា នៃការធូរស្រាលឡើយ ។ អ្នកនាំពាក្យរបស់លោកបានលើកឡើងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio...
តូក្យូ៖ ក្រុមរដ្ឋមន្ត្រីបរិស្ថាន និងថាមពល៧រូប នេះក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ (G7) បានបរាជ័យក្នុងការ កំណត់ពេលវេលាកំណត់ សម្រាប់ការផ្អាកថាមពលដើរដោយធ្យូងថ្ម ទោះបីជាមានការប្តេជ្ញាចំពោះការ បំភាយឧស្ម័នសុទ្ធសូន្យក៏ដោយ ខណៈដែលកិច្ចពិភាក្សារយៈពេល ពីរថ្ងៃរបស់ពួកគេបានបញ្ចប់ នៅក្នុងទីក្រុងសាពូរ៉ូ របស់ប្រទេសជប៉ុន។ រដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ G7 ក្នុងការ “ពន្លឿនការផ្លាស់ប្តូរថាមពលស្អាត ទៅជាការបំភាយឧស្ម័នផ្ទះកញ្ចក់ សុទ្ធត្រឹមសូន្យនៅឆ្នាំ២០៥០” នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមាន ៣៦...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា មនុស្ស៤នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នា នៅក្នងពិធីជប់លៀងមួយកន្លែងក្នុងទីក្រុង Dadeville រដ្ឋភាគអាគ្នេយ៍ Alabama សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអាទិត្យ។ ហេតុការណ៍កើតឡើង នៅវេលាម៉ោងប្រមាណជា ១០និង៣០នាទី នៅក្នុងពិធីជប់លៀងខួបកំណើត និងរាំរែករបស់ក្រុមយុវជនមួយក្រុម ហើយក្នុងនោះក៏មានចំនួនអ្នករងរបួស ដល់ទៅ ២០នាក់ផ្សេងទៀតផងដែរ។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះមូលហេតុដែលនាំឲ្យ កើតមានទៅជាការបាញ់ប្រហារ នៅមិនទាន់ត្រូវបានបញ្ជាក់លំអិតឡើយ...