ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្ពុជា អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំណែក តំបន់មាត់សមុទ្រវិញ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ផងដែរ ដូច្នេះត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា...
បាងកក៖ បើយើងក្រឡេកទៅមើលការបោះឆ្នោត សកលនៅក្នុងប្រទេសថៃ គណបក្សប្រឆាំងភឿថៃ បានឈ្នះអាសនៈច្រើនជាងគេ ប៉ុន្ដែគណបក្សមួយនេះ នៅតែបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ដោយខុសស្រឡះពីគណបក្សឆ្ពោះទៅមុខ ដែលឈ្នះអាសនៈច្រើនជាងគេនៅពេលនេះ។ គណបក្សសេរីឆ្ពោះទៅមុខរបស់ប្រទេសថៃ ដែលបានឈ្នះអាសនៈច្រើន ជាងគេក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ ឧសភា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គោលនយោបាយកាលពីថ្ងៃចន្ទ ជាមួយគណបក្សប្រឆាំងចំនួន៧ ផ្សេងទៀតដែលមានគោល បំណងបង្កើតរដ្ឋាភិបាលចម្រុះ។ កិច្ចព្រមព្រៀងដែលរួមមាន ការលុបចោលការចុះបញ្ចីយោធា ប៉ុន្តែមិនរាប់បញ្ចូលការលុប ចោលច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា នៅកម្ពុជាមានមន្ទីរពេទ្យល្អហើយ ប៉ុន្តែអ្វីដែលសំខាន់ទៀតនោះ គឺត្រូវមានក្រុមគ្រូពេទ្យល្អ ទើបដោះស្រាយបញ្ហាបាន ដោយត្រូវគោរពក្រមសីលធម៌ផងដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោថ្លែងថា «ឥឡូវនេះ យើងមានមន្ទីរពេទ្យល្អហើយ...
ភ្នំពេញ ៖ នៅសល់តែប្រមាណជា២ខែទៀតប៉ុណ្ណោះ នឹងដល់ការបោះឆ្នោតថ្នាក់ជាតិ ចំពោះការបោះឆ្នោតថ្នាក់លើកទី៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើកុំឲ្យមិត្តបរទេស រក្សាភាពស្ងៀមស្ងាត់ រហូតដល់ថ្ងៃបោះឆ្នោត ។ដោយសម្តេចថា សម្តេចក៏មានការហត់នឿយដែរ ព្រោះបរទេសខ្លះ នៅតែមានការស្រែកពីនេះតិច ពីនុងបន្តិច៕
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអះអាងថា សហគ្រិននិងកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធជាកម្លាំង ចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជារួមចំណែក ក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ច សង្គមនិងការកាត់បន្ថយភាពក្រីក្រ។ ក្នុងពិធីប្រគល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅកម្ពុជា កាលពីពេលថ្មីៗ នៅទីស្តីការក្រសួង លោក អ៊ិត...
ភ្នំពេញ ៖ នៅចំពោះមុខបណ្តាអង្គទូតនានា ដែលអញ្ជើញមកចូលរួម ក្នុងពិធីសម្ពោធផ្លូវការអគារ មជ្ឈមណ្ឌលពហុឯកទេស « អគារតេជោអភិវឌ្ឍន៍ » នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាអត់មានស្នើ សូមឲ្យប្រទេសណាមួយមកជ្រៀតជ្រែក កិច្ចការផ្ទៃកម្ពុជានោះទេ ។...
បាងកក ៖ គណបក្សសេរីឆ្ពោះ ទៅមុខរបស់ប្រទេសថៃ ដែលបានឈ្នះអាសនៈច្រើន ជាងគេក្នុងការបោះឆ្នោតសកល ថ្ងៃទី១៤ ឧសភា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គោលនយោបាយ កាលពីថ្ងៃចន្ទ ជាមួយគណបក្សប្រឆាំងចំនួន៧ ផ្សេងទៀត ដែលមានគោលបំណង បង្កើតរដ្ឋាភិបាលចម្រុះ ។ កិច្ចព្រមព្រៀង ដែលរួមមានការលុបចោលការ ចុះបញ្ចីយោធា ប៉ុន្តែមិនរាប់បញ្ចូលការលុបចោលច្បាប់ ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ត្រូវបានចុះហត្ថលេខា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា វិស័យសុខាភិបាល និងវិស័យអប់រំ នៅតែជាវិស័យដែលមានអាទិភាពសម្រាប់កម្ពុជាទាំងមូល ។ សម្តេចថា ក្នុងនោះ វិស័យសុខាភិបាលនាពេលបច្ចុប្បន្នគឺមានមន្ទីរពេទ្យល្អៗស្ទើរតែនៅគ្រប់ទីកន្លែងនៅកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺត្រូវមានគ្រូពេទ្យល្អ ៕
បរទេស ៖ ថៃកំពុងរង់ចាំយ៉ាងអន្ទះសារ ចំពោះការបើកឡើងវិញ នូវច្រកប្រាសាទព្រះវិហារ នៅខេត្តស៊ីសាកេត បន្ទាប់ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា ។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយសារជម្លោះព្រំដែនក្នុងតំបន់លើទឹកដីដែលប្រទេសទាំងពីរទាមទារនោះ ការចូលទៅកាន់ប្រាសាទពីស្រុកគន្ធារាលាក់ ខេត្តស៊ីសាកេត ត្រូវបានបិទតាំងពីឆ្នាំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ៕
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា រមណីយដ្ឋានឆ្នេរដែលមានកំពែងរឹងមាំ និងផ្លូវធំមួយ និងមានប្រឡាយសម្រាប់ ប្រឆាំងនឹងរថពាសដែក ។ បើតាមការវិភាគតាមផ្កាយរណប ដោយទូរទស្សន៍ BBC Vបានរកឃើញការការពារ ដ៏ទូលំទូលាយមួយចំនួនដែល សាងសង់ដោយប្រទេសរុស្ស៊ី ខណៈដែលប្រទេសនេះត្រៀមសម្រាប់ការ វាយប្រហារតបតរបស់អ៊ុយក្រែនដ៏ធំមួយ ។ គួរបញ្ជាក់ថា បន្ទាប់ពីការជាប់គាំងជាច្រើនខែ...
ឥណ្ឌា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសឥណ្ឌាពីភាគពាយព្យ ទៅភាគអាគ្នេយ៍បានទប់ទល់នឹង កម្តៅដ៏ក្តៅគគុកបន្ថែមទៀតនៅថ្ងៃចន្ទនេះ ដោយទីក្រុងញ៉ូដេលី ស្ថិតនៅក្រោមការប្រកាសអាសន្ន អាកាសធាតុធ្ងន់ធ្ងរ ខណៈដែលសីតុណ្ហភាពខ្លាំងបាន វាយប្រហារផ្នែកខ្លះនៃប្រទេសនេះ ។ នាយកដ្ឋានឧតុនិយមឥណ្ឌា បានចេញការជូនដំណឹងអំពី រលកកម្តៅសម្រាប់រដ្ឋចំនួន ៧ភាគខាងត្បូង និងកណ្តាលកាលពីសប្តាហ៍មុន...
សម្ដេចតេជោ ៖ ចិន នាំវត្ថុធាតុដើម ចូលមកកម្ពុជា ដើម្បីបង្កើតការងារ ពលរដ្ឋរាប់លាននាក់https://dap-news.com/?p=333946 សម្ដេចតេជោ៖ បើក្តាប់ការងារក្រសួងខ្លួនឯងមិនបាន មិនបាច់ដើរតាមខ្ញុំឡើយ នាំតែខាតសាំងរដ្ឋhttps://dap-news.com/?p=333949 ករណីលោក កឹម សុខា ! សម្ដេចតេជោ អះអាងថា មកពីការមិនទុកចិត្តជនបរទេស ដែលនៅពីក្រោយ ទើបគ្មានការលើកលែងទោសhttps://dap-news.com/?p=333974 សម្តេចតេជោ ៖...
លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញ ដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជា ចូលរួមពិធីបើកពិព័រណ៍លម្ហសមុទ្រ និងដែនអាកាសអន្តរជាតិទ្បាំងកាវី...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា លោក Sun Weidongអនុរដ្ឋមន្ត្រីការបរទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន ឱ្យបំភ្លឺអំពីការតវ៉ាលើ “ការបំភាន់ជុំវិញបញ្ហាទាក់ទងនឹងប្រទេសចិន” នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ រឺហៅថា G7 នៅចុងសប្តាហ៍នេះ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងបានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យបានដាក់ដូច្នេះ ។ ប្រមុខនៃកិច្ចប្រជុំលទ្ធិប្រជាធិបតេយ្យឈានមុខគេរបស់ពិភពលោកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃភាពតានតឹងនៅក្នុងដែនសមុទ្រចិនខាងកើត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយល់ព្រមទទួលយក ការបំភ្លឺរបស់គណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃ២២ឧសភា ២០២៣។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ខ្ញុំទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈ សេចក្តីថ្លែងការណ៍ថ្ងៃ២២ឧសភា ២០២៣ ដូចមានភ្ជាប់មកជាមួយនេះ។ខ្ញុំក៍មិនចង់មានរឿងវែងឆ្ងាយ តទៅទៀតដែរបើទោះជាខ្ញុំដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជាឲ្យធ្វើនិងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញជាមួយអ្នកនៅបាងកកក៍ដោយ។ពេលនេះនៅសល់តែរឿងបុគ្គលជា ប៉ូចមួយប៉ុណ្ណោះ»៕
បរទេស៖ ប្រភពពីកងទ័ពអាកាសថៃបាននិយាយថា ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបដិសេធក្រៅផ្លូវការ ការប៉ុនប៉ងរបស់ប្រទេសថៃដើម្បីទិញយន្តហោះចម្បាំង F-35 ប៉ុន្តែអាមេរិក គឺជំនួសមកវិញនូវយន្តហោះចម្បាំង F-16 Block 70 និង យន្តហោះ F-15 eagle ខណៈការឆ្លើយតបផ្លូវការ នឹងត្រូវធ្វើឡើងនៅខែកក្កដា។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ (ហៅវត្តចាស់) ស្ថិតក្នុងភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស...
ភ្នំពេញ:នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឱ្យដឹងថា“អគារតេជោអភិវឌ្ឍន៍”នេះ ជាអគារថ្មី ដែលត្រូវបានសាងសង់ឡើង ដោយបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលនាំចូលមកពីប្រទេសអាលឺ្លម៉ង់ និងសហរដ្ឋអាមេរិក...
បរទេស ៖ នៅក្នុងការអត្ថាធិប្បាយ រំលឹកខួបលើកទី៩ នៃរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល របស់លោកស្រី, អតីតនាយករដ្ឋមន្ត្រី របស់ប្រទេសថៃ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាននិយាយថា លោកស្រីសង្ឃឹមថា នេះជាចុងក្រោយទៅចុះ ។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស ៖ យន្តហោះចម្បាំង F-16 អាចជាអ្នកផ្លាស់ប្តូរ ហ្គេមនៅក្នុងជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ , នេះបើតាមអ្នកនាំពាក្យ បញ្ជាការកងទ័ពអាកាស អ៊ុយក្រែន លោក Yury Ignat បានអះអាងទៅកាន់ទូរទស្សន៍ Espreso របស់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣...
បរទេស ៖ គណៈកម្មាធិការស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី បានចោទប្រកាន់ដោយកំបាំងមុខរដ្ឋអាជ្ញា និងចៅក្រមមួយរូបនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ការចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ។ អ្នកទាំងពីរត្រូវបានដាក់ក្នុងបញ្ជី ចាប់ខ្លួនរបស់ប្រទេសរុស្ស៊ីផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ គណៈកម្មាធិការស៊ើបអង្កេត...
បរទេស ៖ សារព័ត៌មាន Nikkei បានរាយការណ៍នៅសប្តាហ៍នេះ ដោយដកស្រង់ទិន្នន័យ ពីសមាគមក្រុមហ៊ុនផលិតរថយន្តចិនថា ប្រទេសចិនបាន ក្លាយជាប្រទេសនាំចេញ រថយន្តធំជាងគេបំផុតរបស់ពិភពលោក នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣នេះ ។ យោងតាមរបាយការណ៍ ការនាំចេញរថយន្តរបស់ចិនក្នុងខែមករា ដល់ខែមីនា បានកើនឡើង ៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានរហូតដល់ ១,០៧...
បរទេស ៖ គណបក្សសម្ព័ន្ធអនាគតចំនួន ៨ នឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) នៅថ្ងៃចន្ទ។ ប្រធានបទដ៏ចម្រូងចម្រាស នៃការកែប្រែផ្នែកទី ១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាការសន្យាដ៏សំខាន់មួយ របស់គណបក្សMove Forward (MFP) ត្រូវបានគេរំពឹងថា នឹងមិនត្រូវបានដាក់បញ្ចូលក្នុងក្រុមនោះទេ ។ បន្ថែមលើសពីនោះ គណបក្ស ភូមិចៃថៃ...
តូក្យូ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ទីក្រុង បេកមុត ភាគខាងកើត នៅតែស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសរបស់លោក ទោះបីជាមានការអះអាងពីរុស្ស៊ីថា បានកាន់កាប់វាទាំងស្រុកក៏ដោយ។ នៅព្រឹកថ្ងៃដដែល សុន្ទរកថារបស់លោក ហ្សេឡិនស្គី ជាភាសាអង់គ្លេសនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើឱ្យមានការភាន់ច្រឡំមួយចំនួន។...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងសំខាន់២ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃ២២ ឧសភានេះ បានឲ្យដឹងថា នាថ្ងៃទី២៤ ឧសភាខាងមុខ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO...
តូក្យូ៖ សេចក្តីថ្លែងការណ៍របស់ មេដឹកនាំក្រុមប្រទេសទាំង៧ ស្តីពីពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ បញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ពួកគេចំពោះគោលការណ៍ មិនរីកសាយភាយ ដោយផ្តល់នូវការភ្ញាក់ផ្អើលតិចតួច ប៉ុន្តែកិច្ចប្រជុំកំពូលហ៊ីរ៉ូស៊ីម៉ា បានរកឃើញថាយ៉ាងណាក៏ដោយ ពួកគេយល់ព្រមលើតម្លៃនៃនិមិត្តសញ្ញារបស់វា។ ឯកសារលទ្ធផល ចក្ខុវិស័យ ហ៊ីរ៉ូស៊ីម៉ា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ចេញផ្សាយនៅចុងបញ្ចប់ នៃថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល គឺស្របតាមគោលនយោបាយទប់ស្កាត់ ដែលមានស្រាប់ ដែលគាំទ្រដោយរដ្ឋនុយក្លេអ៊ែរ។ វាបានបញ្ជាក់ពីសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរជា...
តូក្យូ ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថាថា លោកជឿជាក់ថា ភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងចិន នឹង “រលាយក្នុងពេលឆាប់ៗនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក បៃដិន បានសម្តែងការខកចិត្ត ដែលឧប្បត្តិហេតុប៉េងប៉ោង ចារកម្មចិន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសផ្តល់គោលនយោបាយគាំពារ ដល់កម្មការិនីមានផ្ទៃពោះ ដោយឧបត្ថម្ភថវិកាចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ។ នាឱកាសអញ្ជើញពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅថ្ងៃ២២ ឧសភា សម្តេចតេជោថ្លែងថា ការឧបត្ថម្ភថវិកាដល់កម្មការិនីចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ជាគោលនយោបាយជាក់លាក់ មិនមែនឆក់កណ្តៀត ឬជាសន្យាខ្យល់នោះទេ។...
ភ្នំពេញ ៖ ប្រធានបទកំពង់ផែរាម នៅតែជាបញ្ហាចោទ សម្រាប់ជនបរទេសមួយក្តាប់តូច ដោយសារបញ្ហានេះនៅតែអូសបន្លាយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថាករណីនេះនៅលើគោកសោះ ប៉ុន្តែបែរជាពួកគេមិនយល់ ដូច្នេះកម្ពុជាក៏មានសិទ្ធិមិនយល់ដែរ រឿងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ។ ការលើកឡើងរបស់ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា ក្រោយមានបណ្ដាប្រទេសមួយចំនួនទៀត បានបន្តចោទអំពីវត្តមានកងទ័ពចិននៅកម្ពុជា តាមរយៈការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹក...