ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាស៊ែបៃហ្សង់ថា បារាំង ចង់ឱ្យមានសង្គ្រាម

រូបភាពពី៖​ AFP

បរទេស៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានអះអាងកាលពីថ្ងៃអង្គារថា ប្រទេសបារាំងកំពុងជាប់គាំងក្នុងផ្លូវអាណានិគមរបស់ខ្លួន ហើយមានចេតនាបង្កអស្ថិរភាពក្នុងតំបន់ដែលខ្លួនមិនធ្លាប់គ្រប់គ្រងពីមុនមក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទអន្តរជាតិស្តីពីការប្រកាសឯករាជ្យដែលរៀបចំដោយរដ្ឋាភិបាលទីក្រុង បាគូ, លោក Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ បានបញ្ចេញនូវរបាំងនៃការថ្កោលទោសទៅលើទីក្រុងប៉ារីស រួមទាំងជុំវិញទំនាក់ទំនងយោធារបស់ខ្លួនជាមួយគូប្រជែងក្នុងតំបន់ អាស៊ែបៃហ្សង់-អាមេនី បន្ទាប់ពីដំណោះស្រាយនៃជម្លោះ Nagorno-Karabakh កាលពីដើមឆ្នាំនេះ។

មេដឹកនាំអាស៊ែបៃហ្សង់រូបនេះ បានចោទថា ប្រទេសបារាំងជាអ្នកទទួលខុសត្រូវចំពោះការស្លាប់មនុស្សរាប់លាននាក់ដែលទាក់ទងនឹងអាណានិគមនិយម ហើយនៅតែបន្តអនុវត្ត “គោលនយោបាយរបបអាណានិគមនិយម” នាពេលបច្ចុប្បន្ននេះ ទាំងនៅក្នុងអតីតទឹកដី និងកន្លែងផ្សេងទៀត ។

ប្រទេសបារាំងបានប្រកាសកាលពីចុងខែតុលាថា ខ្លួនបានលក់អាវុធទៅឱ្យប្រទេសអាមេនី ខណៈដែលខ្លួនបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ។ ក្នុងខែនេះ អនុរដ្ឋមន្ត្រីការពារជាតិអាមេនី លោក Edvard Asryan បានទៅទស្សនាទីស្នាក់ការកណ្តាល នៃបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិក (EUCOM) ដើម្បីពិភាក្សាអំពីរបៀបដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូអាចជួយទីក្រុង Yerevan ជាមួយនឹងការកសាងយោធា៕ ប្រែសម្រួលៈ ណៃ តុលា

To Top