ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ វីតាល់បានប្រារព្ធកម្មវិធីប្រគល់រង្វាន់ «ឧត្តមភាពស្នេហ៍» ផ្តាច់ព្រ័ត្រ ជូនទៅដល់គូស្វាមីភរិយាចំនួន ៩គូ នៅរោងចក្រផលិតទឹកពិសាវីតាល់ ។ កម្មវិធីប្រគល់រង្វាន់នេះធ្វើឡើង ក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះក្នុងកម្មវិធី ឧត្តមភាពស្នេហ៍ ក្នុងការជាវទឹកពិសាវីតាល់ ប្រើប្រាស់ក្នុងពិធីមង្គលការ ។ ក្នុងកម្មវិធីនេះដែរ គូស្វាមីភរិយាថ្មី...
បរទេស៖ សេវាសន្តិសុខ នៃប្រទេសអ៊ុយក្រែន (SBU) បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ខ្លួនស្ត្រីម្នាក់ ដែលបានបញ្ជូនព័ត៌មាន សម្ងាត់ដល់រុស្ស៊ី អំពីទីតាំង របស់ប្រធានាធិបតី វ្លាឌីមៀ ហ្សេលេនស្គី ដើម្បីឲ្យពួកគេអាចព្យាយាម សម្លាប់លោក ហ្សេលេនស្គីបាន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមអាជ្ញាធរថា...
ម៉ូស្គូ៖ អភិបាលតំបន់កាលូហ្គា លោក Vladislav Shapsha បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញយន្តហោះដ្រូនមួយគ្រឿង ពីលើតំបន់កាលូហ្គា របស់ប្រទេសនេះ។ លោក Shapsha បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា “មិនមានផលប៉ះពាល់ដល់ មនុស្សឬហេដ្ឋារចនាសម្ព័ន្ធនោះទេ” ដោយតំបន់កាលូហ្គា មានព្រំប្រទល់ជាប់តំបន់មូស្គូ នៅភាគខាងជើង។ ទីប្រឹក្សាសន្តិសុខ និងអ្នកតំណាងមកពីប្រទេសចំនួន...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន និងរុស្ស៊ី បន្តធ្វើការសម្រាប់ការសម្របសម្រួល យុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធនៅកម្រិតអន្តរជាតិ និងពហុភាគី ជំរុញដំណើរការ សម្រាប់ពិភពលោកពហុប៉ូល និងប្រជាធិបតេយ្យនីយកម្ម ក្នុងទំនាក់ទំនងអន្តរជាតិ និងប្រកាន់ខ្ជាប់នូវបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ។ ថ្លែងតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីសាបព្រួសភាពច្របូកច្របល់ និងភាពមិនចុះសម្រុងគ្នា គោរពអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង និងគោរពកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសក្នុងតំបន់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលរិះគន់ប្រទេសចិន ចំពោះការរារាំងនាវាហ្វីលីពីន ដែលស្វែងរកការបញ្ជូនកងទ័ពថ្មី និងការផ្គត់ផ្គង់ដល់នាវាយោធា...
តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹងថា ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថា នឹងខិតជិតកោះ ក្យូស៊ុ ភាគនិរតីរបស់ប្រទេសជប៉ុន នៅចុងសប្តាហ៍នេះ ដែលអាចនឹងនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់ផ្នែកខ្លះនៃតំបន់នេះ ខណៈដែលការព្រមានអំពីការរអិលបាក់ដី ទឹកជំនន់ និងខ្យល់បក់ខ្លាំង។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា បន្ទាប់ពីរំកិលបន្តិចម្តងៗជុំវិញខេត្តភាគខាងត្បូងនៃកោះអូគីណាវ៉ា ព្យុះទីហ្វុងកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើត ដោយកោះ Amami-Oshima ក្នុងខេត្ដកាហ្គោស៊ីម៉ា ចូលក្នុងតំបន់ព្យុះរបស់ខ្លួន។ ខ្សែភ្លៀងលីនេអ៊ែរដែលគេស្គាល់ថា...
ភ្នំពេញ ៖ លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានអបអរសាទរ ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បង្ហាញខ្លឹមសារជំនួប...
ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការឧបត្ថម្ភ ចូលរួមមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា ជាមួយទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក បន្ថែមពីលើការឧបត្ថម្ភរបស់ខ្លួន ទៅក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌ “ផ្ការីកគ្រប់រដូវ” របស់នាយពាក់មី នៅក្នុងខេត្តកំពង់ស្ពឺ។ ការចូលរួមបរិច្ចាគទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគុន្ធបុប្ផា ត្រូវបានចូលរួមដោយផ្ទាល់ពីសំណាក់...
ក្រុមហ៊ុន ខេមប្រ៊ូវ និងរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច បានប្រកាសភាពជាដៃអាជីវកម្មក្នុងការផ្តត់ផ្គង់ភេសជ្ជៈ ប៉ិបស៊ី ផ្តាច់មុខនៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចគ្រប់សាខាទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះ បានប្រព្រឹត្តទៅកាលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅរោងភាពយន្តប្រ៉ាមស៊ីនេផ្លិច សាខាទួលគោក (Samai Square) ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ភាគីទាំងពីរ ក៏ដូចជាតារាកិត្តិយសដែលកំពុងមានប្រជាប្រិយភាពជាច្រើនរូបដូចជា លោក នីកូ លោក G-Devit និង លោក...
កាលពីថ្ងៃទី ៣០ ខែ កក្កដា កន្លងទៅថ្មីៗនេះ សភាយុវពាណិជ្ជករកម្ពុជាសាខាភ្នំពេញ ( JCI Phnom Penh ) បានប្រារព្ធកម្មវិធី Bag to School ឫគម្រោង ‘ទៅរៀនដើម្បីអនាគតខ្ញុំ’ ដែលមានកញ្ញា ឈួន ឈុនលី ជាប្រធានគម្រោង នឹងចូលរួមដោយលោកស្រី...
ភ្នំពេញ៖ ក្នុងនាមជាសេនាធិការ ឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេចរណ៍បានសម្តែងការ សោកស្តាយចំពោះការវាយតម្លៃ មិនល្អមកលើម្ហូបអាហារខ្មែរ របស់បុគ្គលមានអាខោនហ្វេសប៊ុកឈ្មោះ “Nigel Ng” ឬ Uncle Roger និងស្នើឲ្យបុគ្គលនេះចេញមុខ សុំទោសពលរដ្ឋខ្មែរជាសាធារណៈ។ ការស្នើរបស់ក្រសួងទេសចរណ៍ខ្មែរនេះ ក្រោយបុគ្គលដែលមានអាខោនហ្វេសប៊ុកឈ្មោះ “Nigel Ng” ជាជនជាតិម៉ាឡេស៊ីអាយុ៣២ឆ្នាំ ដែលគេដឹងថា ជាមនុស្សម្នាក់តែងតែបញ្ចេញវោហា បែបកំប្លុកកំប្លែងលើ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះមនីវង្ស “បូកគោក” ពីផ្ទៃដីទំហំ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ១៥៦ ១១៦ហិកតាវិញ។ ឧទ្យាននេះ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពត កំពង់ស្ពឺ និងព្រះសីហនុ ។ យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលចុះថ្ងៃ១៧ កក្កដា កន្លងមកបានឲ្យដឹងថា ផ្ទៃដីឧទ្យានបូកគោកនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១៥៤ ៤៥៨ហិកតាដែលមានចែក្នុងអនុក្រឹត្យចុះថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១០ស្តីពីការកំណត់តំបន់ឧទ្យានបូកគោ និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ...
តូក្យូ៖ ប្រភពព័ត៌មានពីរដ្ឋាភិបាល បានឲ្យដឹងនៅចំពេលមានការរិះគន់ពីបណ្តាប្រទេសលោកខាងលិច ជុំវិញការសង្ស័យថា ការផ្គត់ផ្គង់យន្តហោះដ្រូនរបស់ទីក្រុងតេអេរ៉ង់ ដល់ទីក្រុងមូស្គូ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែន។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ង់ លោក Hossein Amir Abdollahian នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេស Yoshimasa Hayashi បានអំពាវនាវឱ្យអ៊ីរ៉ង់ ចាត់វិធានការឆ្លើយតបប្រកបដោយស្ថាបនា ចំពោះសង្គ្រាម ដោយអ្នកទាំងពីរបានយល់ព្រមបន្ត “ទំនាក់ទំនងជិតស្និទ្ធ” លើបញ្ហាដែលប៉ះពាល់ដល់មជ្ឈិមបូព៌ា។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន លោក Ihor Klymenko កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថាមីស៊ីល ចំនួន២របស់ប្រទេសរុស្សី បានសម្លាប់មនុសសយ៉ាងហោចណាស់៥នាក់ និងរបួស៣១នាក់ផ្សេងទៀតក្រោយពេលដែលវាបានវាយប្រហារចំអគារអាផាតមិនមួយកន្លែង នៅភាគខាងកើតទីក្រុង Pokrovsk។ ទាំងវិដេអូនិងរូបភាពត្រូវបានបង្ហាញដោយមន្ត្រីអ៊ុយក្រែន ដោយអគារស្នាក់កំពស់៥ជាន់ត្រូវបានបំផ្លិចបំផ្លាញ ហើយរថយន្តហោះសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីជួយក្រុមមនុស្សដែលទទួលរងរបួស។ ប្រភពដែលបានចេញផ្សាយដោយរ៉យទ័រ បានសរសេរដែរថា ក្នុងចំណោមអ្នកបាត់បង់ជីវិតមាន៤នាក់ជាជនស៊ីវិល ហើយមកទល់ពេលនេះប្រតិបត្តិការតាមស្វែងរកអ្នកនៅមានជីវិត និងកប់នៅពីក្រោមអគារបែកបាក់នៅតែបន្តធ្វើនៅឡើយ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា បណ្តាក្រុមហ៊ុនសំខាន់ៗរបស់អឺរ៉ុប ដែលបានទទួលរងផលប៉ះពាល់ដោយសារទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទៅរុស្សី កន្លងមកនោះជាលទ្ធផលបានរងការខាតបង់ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដល់១០០ពាន់លានអឺរ៉ូ ឬត្រូវជា១១០ពាន់លានដុល្លារ។ ប្រភពដដែលបានសរសេរទៀតថា របាយការណ៍ស្រាវជ្រាវដែលបានធ្វើឡើង ជាមួយនឹងក្រុមហ៊ុនធំៗរបស់អឺរ៉ុប ចំនួនជាង៦០០ក្រុមហ៊ុននៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣ដោយបង្ហាញថា ក្រុមហ៊ុនចំនួន១៧៦បានចុះខ្សោយនៃទ្រព្យសកម្ម ការគិតថ្លៃទាក់ទងនឹងការប្តូរប្រាក់បរទេស និងការចំណាយផ្សេងទៀតដែលជាលទ្ធផល នៃការលក់ ការបិទ ឬកាត់បន្ថយអាជីវកម្មដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី។ តួលេខសរុបនេះមិនរាប់បញ្ចូលផលប៉ះពាល់ ដោយម៉ាក្រូសេដ្ឋកិច្ចដោយប្រយោលពីជម្លោះអ៊ុយក្រែន ដូចជាតម្លៃថាមពល...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ នឹងអាចទទួលបានកញ្ចប់រថក្រោះ Abram ផលិតនៅអាមេរិកជាលើកដំបូងហើយនៅចន្លោះខែកញ្ញាទៅខែធ្នូខាងមុខនេះ។ យោងតាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ របស់ប៉ង់តាហ្គោន និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងថាធៀបទៅនឹងការសម្រេចចិត្តដំបូង ដែលធ្វើឡើងដោយគំនិតផ្តួចផ្តើម របស់លោកប្រធានាធិបតីអាមេរិក Joe Biden រថក្រោះទាំងនោះគួរតែត្រូវបានដឹកជញ្ជូនទៅឲ្យអ៊ុយក្រែន តាំងតែពីខែមករាមកម្ល៉េះ។ តាមផែនការរថក្រោះទាំងនោះគឺបានត្រៀមរួចរាល់ទៅហើយប៉ុន្តែជំហានដំបូងរថក្រោះទាំងនោះត្រូវតែធ្វើដំណើរទៅដល់អឺរ៉ុប ជាមុនសិននិងបន្ទាប់មកទើបអាចចេញទៅដល់អ៊ុយក្រែន បាននិងឆ្លងកាត់ដំណាក់កាលរត់ឯកសារផ្លួវច្បាប់នានាផងដែរ។ គួរឲ្យដឹងដែរថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏គ្រោងនឹងផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែន នូវគ្រាប់រំសេវ...
ភ្នំពេញ៖ ជាមួយការអរគុណ ចំពោះសារអបអរសាទរ ក្នុងឱកាសដែលព្រះមហាក្សត្រចាត់តាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការ ប្តេជ្ញាចិត្តខិតខំឱ្យអស់ ពីសមត្ថភាព ដើម្បីបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន ។ តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី៨...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៩ -១៥ ខែសីហា ឆ្នាំ២០២៣ ។ ក្រសួងបានបញ្ជាក់ថា កម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាប ។ បន្ទាប់មកចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើងប្រទេស មីយ៉ាន់ម៉ា ឡាវ...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកកម្ពុជា បានឱ្យដឹងថា ថ្មីៗនេះ រដ្ឋបាលគយ នៃប្រទេសចិន បានធ្វើបច្ចុប្បន្នភាព អំពី«បញ្ជីឈ្មោះប្រទេស ឬតំបន់ និងប្រភេទជលផល ដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន» ក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាល នៃការត្រួតពិនិត្យ របស់រដ្ឋបាលគយប្រទេសចិន និងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ នេះជាក្រុមហ៊ុនដំបូងគេ ដែលបានបញ្ចប់ការចុះឈ្មោះ...
កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលចិន-អាស៊ាន ការិយាល័យ ទំនាក់ទំនងអន្តរជាតិនៃខេត្តហុកគៀន និងរដ្ឋបាលក្រុងហ្វូចូវ នៃខេត្តហុកគៀន បានរួមគ្នារៀបចំធ្វើពិធីសម្ពោធ បើកសកម្មភាព“សប្តាហ៍ចិន-អាស៊ាន ២០២៣” ។ មន្ត្រីជាន់ខ្ពស់ ឯកអគ្គរាជ/រដ្ឋទូត និងមន្ត្រីការទូតបរទេសប្រចាំនៅចិន អ្នកជំនាញនៃធនាគារគំនិត និងតំណាងប្រព័ន្ធសារព័ត៌មាន មកពីប្រទេសចិន និងអាស៊ានចំនួនលើសពី៣០០រូប បានចូលរួមសកម្មភាពលើកនេះ ។ លោក...
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា បានលើកឡើងថា អាស៊ានគឺជាផ្ទះ នៃបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែប និងចម្រុះ ដែលឆ្លុះបញ្ចាំង ពីប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏យូរអង្វែង របស់យើង ។ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតី ក្នុងពិធីអបអរសារទរទិវាអាស៊ាន លើកទី៥៦...
ក្របីមួយហ្វូង ផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ ១៧ក្បាល នៅស្រុកជើងព្រៃhttps://dap-news.com/national/2023/08/07/350227/ អ្នកវិភាគ ៖ មិនលឿនទេ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីhttps://dap-news.com/national/2023/08/07/350322/ សម្ដេចតេជោ បានធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត ខណៈសម្ដេចថា នឹងបន្តការងារក្នុងតួនាទីផ្សេងយ៉ាងតិចត្រឹមឆ្នាំ២០៣៣https://dap-news.com/national/2023/08/07/350289/ អ្នកដំណើរ អាចឆ្លងកាត់ ផ្លូវវាង ត្រង់ចំណុចបាក់ស្រុត នៅផ្លូវលេខ៧៦A...
បរទេស៖ សមាជិក នៃសហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) មិនទាន់ត្រៀមខ្លួន ដើម្បីធ្វើអន្តរាគមន៍ពេញលេញក្នុងប្រទេសនីហ្សេ ជាកន្លែងដែលរបបយោធាបានដណ្តើមអំណាចនោះទេ, នេះបើតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីខែមុន ECOWAS ដែលជាប្លុកក្នុងតំបន់ដែលមានប្រទេសចំនួន...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអបអរសាទរដោយស្មោះជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីកក្រសួងព័ត៌មាន សូមសម្ដែងការអបអរសាទរ ចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ...
លោក ឈិន រតនា និងសមាជិកសមាធិកា ក្រុមអង្គការចាត់តាំងយុវជន ប្រចាំទីក្រុងរិនតុន រដ្ឋវ៉ាស៊ិនតោន សហរដ្ឋអាមេរិកទាំងអស់ សូមសម្ដែងការអបអរសាទរនិងគោរពជូនពរ ចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បញ្ជាក់ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា សមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនពិភពដីមាស និងអង្គរក្ស ក្រោយផ្ទុះអាវុធដាក់សមត្ថកិច្ច នៅពេលចុះអនុវត្តដីការ របស់តុលាការ។ លោកឧត្តមសេនីយ៍ឯក បានបន្តថា “ក្រុមហ៊ុនពិភពដីមាស មានការជំពាក់ជំពិន...
ភ្នំពេញ ៖ តបតាមសំណើ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចផ្អាក មិនឱ្យដំណើរជាបណ្តោះអាសន្ន នូវរាល់សកម្មភាពផលិតកម្ម របស់រោងចក្រ Phoenix Industrial CO.,LTD. ក្រោយពីរោងចក្រ បានធ្វើឲ្យលេចធ្លាយសំណល់រាវ (ទឹកកខ្វក់) ចូលក្នុងទឹកស្ទឹងសង្កែ ។ យោងតាមលិខិតរបស់ក្រសួងឧស្សាហកម្ម ចុះថ្ងៃទី៤...
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា សមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនម្ខាស់ក្រុមហ៊ុនពិភពដីមាស និងអង្គរក្ស ក្រោយផ្ទុះអាវុធដាក់សមត្ថកិច្ច នៅពេលចុះអនុវត្តដីការរបស់តុលាការ។ដោយ សយ សុភា
ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនដីមាសនិងភរិយា ព្រមទាំងអង្គរក្ស៥នាក់ក្រោយផ្ទុះអាវុធជាមួយសមត្ថកិច្ចក្នុងករណីពលរដ្ឋតវ៉ា នៅការិយាល័យក្រុមហ៊ុនពិភពដីមាសនាល្ងាចថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០២៣ស្ថិតនៅភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ មានអតិថិជនជាច្រេីននាក់ បានមកតវ៉ាប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។ លុះរសៀលថ្ងៃដដែល...