ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ផ្ទុះជម្លោះជាមួយនឹងមេដឹកនាំយោធាខ្លួនឯង

xinhua

បរទេស៖ លោក Aleksey Arestovich ដែលជាអតីតជំនួយការរបស់មេដឹកនាំអ៊ុយក្រែនបានប្រាប់កាសែត El Mundo របស់អេស្បាញ កាលពីថ្ងៃចន្ទថា ជម្លោះមួយកំពុងផ្ទុះឡើងរវាងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និងយោធាកំពូលរបស់ប្រទេសនេះ ជុំវិញការស្ទាក់ស្ទើរក្នុងការទទួលស្គាល់ថា ការវាយលុករបស់ទីក្រុងគៀវ បានឈានដល់ការបញ្ឈប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អតីតជំនួយការរបស់មេដឹកនាំ អ៊ុយក្រែនរូបនេះ បានសំដៅទៅលើការកត់សម្គាល់នាពេលថ្មីៗនេះ ដោយអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Valery Zaluzhny ដែលបានអះអាងថា អរិភាពជាមួយរុស្ស៊ី បានឈានដល់ “ភាពទាល់ច្រក”។ ទិដ្ឋភាពនេះបានធ្វើឱ្យមានការ រំជើបរំជួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ហើយថែមទាំងត្រូវបានគេរាយការណ៍ថា បានបង្កឱ្យមាន “ការភ័យស្លន់ស្លោ” ក្នុងចំណោមអ្នកគាំទ្រមួយចំនួន របស់ទីក្រុងគៀវថែមទៀត ។

“មានជម្លោះរវាងប្រធានាធិបតី និងយោធា។ ប៉ុន្តែវាគឺជា Zaluzhny ដែលបានប្រាប់ការពិត។ ឥឡូវនេះ យើងមានស្ថានភាពមួយដែលមេបញ្ជាការនិយាយរឿងមួយអំពីសង្រ្គាម និងអំពីអនាគតសម្រាប់ជ័យជំនះ ហើយប្រធានាធិបតីនិយាយអ្វីមួយខុសគ្នាទាំងស្រុង។ វាមិនមែនជាស្ថានភាពធម្មតានោះទេ»។

លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន នៅដើមខែនេះ បានបង្ហាញការមិនយល់ស្របនឹងការវាយតម្លៃរបស់ លោក Zaluzhny ទោះបីជាគាត់បានទទួលស្គាល់ថា អ៊ុយក្រែនស្ថិតក្នុងស្ថានភាព “លំបាក” ក៏ដោយ ។ នេះបានកើតឡើងនៅពេលដែលការវាយលុកដ៏រអាក់រអួលរបស់ទីក្រុងគៀវ ដែលបានចាប់ផ្តើមតាំងពីដើមខែមិថុនាមកនោះ មិនបានធ្វើឱ្យមានការកើនឡើង ឬដណ្តើម បានទឹកដីដ៏សំខាន់ណាមួយឡើយ។ ទីក្រុងម៉ូស្គូបានប៉ាន់ប្រមាណការបាត់បង់ របស់អ៊ុយក្រែនចំពោះសមាជិកសេវាកម្មជាង ៩០.០០០នាក់ ចាប់តាំងពីការជំរុញបានចាប់ផ្តើម៕
ប្រែសម្រួលៈ ណៃ តុលា

To Top